ពលរដ្ឋភៀសសឹកជាង ២សែននាក់ មិនទាន់ទៅលំនៅឋានវិញ ពិសេសអ្នកនៅតំបន់ក្រហម ដែលយោធាថៃចូលកាន់កាប់ដោយខុសច្បាប់

ទោះបីស្ថានការណ៍ព្រំដែន មានភាពស្ងប់ស្ងាត់បន្ទាប់ពីភាគីកម្ពុជា-ថៃ បាននិងកំពុងបន្តអនុវត្តបទឈប់បាញ់តាំងពីថ្ងៃទី២៧ ខែធ្នូមក ប៉ុន្តែពលរដ្ឋរាប់ពាន់គ្រួសារនៅតំបន់ក្រហម ដូចជានៅចំនុចភូមិជោគជ័យព្រៃចាន់ និងបឹងត្រកួន នៅតែមិនទាន់អាចកាន់លំនៅឋានវិញបានដោយសារយោធាថៃចូលកាន់កាប់ដោយខុសច្បាប់ ថែមទាំងដាក់ទូរកុងតឺន័រ និងលួសបន្លាបិទផ្លូវមិនឱ្យអ្នកភូមិចូលទៀតផង។ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា យោងស្មារតីសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុច១ ភាគីទាំងពីរបានបន្តអនុវត្តបទឈប់បាញ់ នាំឱ្យមានភាពស្ងប់ស្ងាត់ គិតចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី៣ ដល់ម៉ោង១រសៀល […]

UN ប្រកាសបន្តជំនួយដល់ពលរដ្ឋភៀសសឹក និងគាំទ្រដល់ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃ

អង្គការសហប្រជាជាតិនៅកម្ពុជា បានប្រកាសថា បន្តជំនួយដល់ពលរដ្ឋភៀសសឹក និងគាំទ្រដល់ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃ ខណៈដែលកន្លងទៅមានពលរដ្ឋភៀសសឹកប្រមាណជាង១០ម៉ឺននាក់ហើយក្នុងខេត្តចំនួន៧ បានទទួលការគាំទ្រជាបន្តបន្ទាប់។ ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៤​ ខែធ្នូ អង្គការសហប្រជាជាតិនៅកម្ពុជា ព្រមទាំងវេទិការឆ្លើយតបមនុស្សធម៌ (HRF) បានចូលរួមជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ដើម្បីធ្វើការប៉ាន់ប្រមាណរួមគ្នាអំពីតម្រូវការបន្ទាន់របស់ពលរដ្ឋភៀសសឹក។ ក្រុមការងាចម្រុះនឹងធ្វើការដោយផ្ទាល់ជាមួយពលរដ្ឋភៀសសឹក (IDPs) និងអាជ្ញាធរមូលដ្ឋានដើម្បីស្វែងយល់បន្ថែមអំពីតម្រូវការចាំបាច់និងបន្ទាន់ ទាំងផ្នែកជម្រកស្នាក់នៅ អនាម័យ ទឹកស្អាត សុខភាព ស្បៀងអាហារ ការអប់រំ និងការគាំពារ។ លទ្ធផលនៃការប៉ានប្រមាណរួមគ្នានេះនឹងជួយរាជរដ្ឋាភិបាលកម្ពុជា […]

5
Promotion