ដ្បិតតែផ្ទុះនៅឥណ្ឌា ប៉ុន្តែជំងឺនីបាហ៍ កំពុងបង្កក្តីបារម្ភនៅជុំវិញពិភពលោក ខណៈវាជាជំងឺងាយឆ្លងដ៏កាចសាហាវស្រដៀងគ្នានឹងជំងឺរាតត្បាតកូវីដ-១៩ដែរ។ ដ្បិតតែវីរុសនីប៉ាហ៍ មិនទាន់ឆ្លងរាតត្បាតខ្លាំងជាសកល ប៉ុន្តែប្រទេសនានាកំពុងចាត់វិធានការទប់ស្កាត់ ដោយបង្កើនការត្រួតពិនិត្យនៅតាមច្រកព្រំដែន និងព្រលានយន្តហោះ ចំពោះអ្នកដំណើរដែលមកពីតំបន់ផ្ទុះមេរោគជាពិសេសឥណ្ឌា ហើយត្រៀមលក្ខណៈបច្ចេកវិទ្យាតេស្ត និងឱសថព្យាបាលជាដើម។ សម្រាប់កម្ពុជាក្រសួងសុខាភិបាលបាននិងកំពុងបង្កើនការប្រុងប្រយ័ត្នខ្ពស់កុំឱ្យមានការរបូតជំងឺនីប៉ាស៍ចូលក្នុងប្រទេស។ជាក់ស្តែងឯកឧត្តម ឈាងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលជាមួយក្រុមហ៊ុនខេមបូឌាអ៊ែរផតអិនវេសមិនខូអិលធីឌីឯ.ក (CAIC) និងថ្នាក់ដឹកនាំទទួលបន្ទុកជំងឺឆ្លងវិទ្យាស្ថានជាតិសុខាភាពសាធារណៈវិទ្យាស្ថានប៉ាស្ទ័រអគ្គនាយកដ្ឋានអន្តោប្រវេសន៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមន្រ្តីចត្តាឡីស័ក នៅថ្ងៃទី២៨ខែមករាឆ្នាំ២០២៦ បានចុះពិនិត្យកាអនុវត្តការងារចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិតេជោដើម្បីបង្ការនិងទប់ស្កាត់នូវការនាំចូលជំងឺឆ្លងនានាជាពិសេសជំងឺនីប៉ាស៍ដែលកំពុងកើតមានក្នុងបណ្តាប្រទេសតំបន់អាស៊ី។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាបច្ចុប្បន្នកម្ពុជាមិនទាន់មានករណីជំងឺនីប៉ាស៍នៅឡើយទេប៉ុន្តែក្រសួងសុខាភិបាលមានភារកិច្ចក្នុងការរៀបចំបង្ការការចម្លងចូលទៅក្នុងសហគមន៍។ ក្នុងករណីមានការសង្ស័យលើអ្នកដំណើរត្រូវអនុវត្តតាមនីតិវិធីស្តង់ដាក្នុងការឆ្លើយតបគ្រោះអាសន្នសុខភាពសារធាណៈនៅច្រកចេញចូលប្រទេសដោយត្រូវមានការសហការគ្នាឱ្យបានជិតស្និតជាមួយគ្រប់ផ្នែកពាក់ព័ន្ធ អាកាសយានដ្ឋានក្រុមហ៊ុនហើរហោះមន្ទីរពេទ្យជាតិនិងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត។ ជាជំហានបន្ទាប់ត្រូវមានលំហាត់សមយុទ្ធត្រៀមករណីមានសង្ស័យមកដល់ការរកឃើញការដាក់ឱ្យនៅដាច់ដោយឡែកការបញ្ជូនការព្យាបាលនិងការអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យ៕
Tag: ជំងឺឆ្លង
បន្ទាន់! កម្ពុជា រកឃេីញមានអ្នកឆ្លងជំងឺភ្នែកក្រហមជិត ១០០ករណី
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជាយើងរកឃេីញមានការផ្ទុះករណីជំងឺភ្នែកក្រហម ដែលគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានចំនួន៩៣ករណី (ស្រី៥៧នាក់) នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ។ CDC បញ្ជាក់ថា ករណីនេះកើតឡើងដោយសារមានករណីដំបូងដែលមានអ្នកភូមិចំនួន៨នាក់ កាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ ទៅបុណ្យសពបងប្អូននៅភូមិមួយលើទឹកដីប្រទេសវៀតណាម ដែលជាភូមិមានព្រំប្រទល់ជាប់និងភូមិប៉ក់តូចនេះ ។ មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត […]
