កម្ពុជា ដាក់ប្រព័ន្ធតាមដាននៅច្រកព្រលានយន្តហោះ ទប់ស្កាត់កុំឱ្យជំងឺនីប៉ាស៍របូតចូលក្នុងប្រទេស

ដ្បិតតែផ្ទុះនៅឥណ្ឌា ប៉ុន្តែជំងឺនីបាហ៍ កំពុងបង្កក្តីបារម្ភនៅជុំវិញពិភពលោក ខណៈវាជាជំងឺងាយឆ្លងដ៏កាចសាហាវស្រដៀងគ្នានឹងជំងឺរាតត្បាតកូវីដ-១៩ដែរ។  ដ្បិតតែវីរុសនីប៉ាហ៍ មិនទាន់ឆ្លងរាតត្បាតខ្លាំងជាសកល ប៉ុន្តែប្រទេសនានាកំពុងចាត់វិធានការទប់ស្កាត់ ដោយបង្កើនការត្រួតពិនិត្យនៅតាមច្រកព្រំដែន និងព្រលានយន្តហោះ ចំពោះអ្នកដំណើរដែលមកពីតំបន់ផ្ទុះមេរោគជាពិសេសឥណ្ឌា ហើយត្រៀមលក្ខណៈបច្ចេកវិទ្យាតេស្ត និងឱសថព្យាបាលជាដើម។

សម្រាប់កម្ពុជាក្រសួងសុខាភិបាលបាននិងកំពុងបង្កើនការប្រុងប្រយ័ត្នខ្ពស់កុំឱ្យមានការរបូតជំងឺនីប៉ាស៍ចូលក្នុងប្រទេស។ជាក់ស្តែងឯកឧត្តម ឈាងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលជាមួយក្រុមហ៊ុនខេមបូឌាអ៊ែរផតអិនវេសមិនខូអិលធីឌីឯ. (CAIC) និងថ្នាក់ដឹកនាំទទួលបន្ទុកជំងឺឆ្លងវិទ្យាស្ថានជាតិសុខាភាពសាធារណៈវិទ្យាស្ថានប៉ាស្ទ័រអគ្គនាយកដ្ឋានអន្តោប្រវេសន៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមន្រ្តីចត្តាឡីស័ក នៅថ្ងៃទី២៨ខែមករាឆ្នាំ២០២៦  បានចុះពិនិត្យកាអនុវត្តការងារចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិតេជោដើម្បីបង្ការនិងទប់ស្កាត់នូវការនាំចូលជំងឺឆ្លងនានាជាពិសេសជំងឺនីប៉ាស៍ដែលកំពុងកើតមានក្នុងបណ្តាប្រទេសតំបន់អាស៊ី។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាបច្ចុប្បន្នកម្ពុជាមិនទាន់មានករណីជំងឺនីប៉ាស៍នៅឡើយទេប៉ុន្តែក្រសួងសុខាភិបាលមានភារកិច្ចក្នុងការរៀបចំបង្ការការចម្លងចូលទៅក្នុងសហគមន៍។ 

ក្នុងករណីមានការសង្ស័យលើអ្នកដំណើរត្រូវអនុវត្តតាមនីតិវិធីស្តង់ដាក្នុងការឆ្លើយតបគ្រោះអាសន្នសុខភាពសារធាណៈនៅច្រកចេញចូលប្រទេសដោយត្រូវមានការសហការគ្នាឱ្យបានជិតស្និតជាមួយគ្រប់ផ្នែកពាក់ព័ន្ធ  អាកាសយានដ្ឋានក្រុមហ៊ុនហើរហោះមន្ទីរពេទ្យជាតិនិងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត។ 

ជាជំហានបន្ទាប់ត្រូវមានលំហាត់សមយុទ្ធត្រៀមករណីមានសង្ស័យមកដល់ការរកឃើញការដាក់ឱ្យនៅដាច់ដោយឡែកការបញ្ជូនការព្យាបាលនិងការអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យ៕

5
Promotion