មិត្តរូមជំនាន់ត្អូញត្អែររកប្រាក់ចំណូលមិនសូវបាន ស្រាប់តែតារាសម្តែងកូន ២ ម៉ាក សែម សូនីតា ហៅ តូតា បានបោះប្រាក់បន្ថែមខ្ទង់សែនដុល្លារ ដើម្បីបើកហាងគ្រឿងអលង្ការរបស់ខ្លួនឱ្យធំជាងពេលមុនទៅទៀត ។ តាំងពីទទួលបានកូនប្រុស ២ នាក់ជាចំណងដៃមកជីវិតគ្រួសារ តូតា កាន់តែមានសុភមង្គលឡើង នាងនិងស្វាមីកាន់តែរកស៊ីកាក់កបជាងមុន រហូតធ្វើឱ្យនាងលែងខ្វល់ពីអាជីពសិល្បៈ ជាក់ស្តែងតាំងពីរៀបការរួចនាងបានស្ងាត់ឈឹងវិស័យសម្តែង បើទោះបីជានាងធ្លាប់បានប្រកាសថា នឹងវិលត្រឡប់មកាន់វិស័យចាស់របស់ខ្លួនក្តី មកទល់ពេលនេះនាងពុំទាន់លេចមុខក្នុងភាពយន្តណាមួយឡើយ ។ ថ្វីដ្បិតតែគ្មានមុខក្នុងអាជីពសម្តែង តែ […]
Tag: តារាសម្តែង
អាម៉ាស់មុខមិនស្ទើរទេជិត ២០ ឆ្នាំក្នុងសិល្បៈ ព្រះកាយច័ន្ទ បញ្ចេញក្បាច់ខ្លាំងពេក ដល់ថ្នាក់ដាច់អាវកណ្តាលមុខមហាជន !
កំពុងបញ្ចេញក្បាច់រាំញ័រញាក់នៅលើឆាកសុខៗ ស្រាប់តែ ព្រះកាយច័ន្ទ ដើរបែរខ្នង ដើម្បីខ្ទប់អាវរបស់ខ្លួនយ៉ាងចម្លែក ធ្វើឱ្យអ្នកចូលរួមទស្សនានាថ្ងៃនោះភ្ញាក់ផ្អើលគ្រប់ៗគ្នា ។ ទោះជាយ៉ាងណានាងបានទទួលស្គាល់ថាខ្លួនពិតជារហែកអាវមែន នេះជារឿងដែលគួរឱ្យខ្មាស់គេបំផុតជិត ២០ ឆ្នាំក្នុងសិល្បៈ ។ ជិត ២០ ឆ្នាំក្នុងសិល្បៈ ព្រះកាយច័ន្ទ មិនដែលភ្លាត់ស្នៀតក្នុងការសម្តែងម្តងណាឡើយ ទើបតែនៅក្នុងកម្មវិធីជប់លៀងសម្ពោធហាងរបស់មិត្តសិល្បៈកាលពីប៉ុន្មានថ្ងៃនេះ ស្រាប់តែនាងភ្លាត់ស្នៀតបញ្ចេញក្បាច់ខុស រហូតដល់ថ្នាក់រហែកអាវទាំងកណ្តាលហ្វូងមហាជន ។ កញ្ញា ព្រះកាយច័ន្ទ បានទទួលស្គាល់ថា នាងពិតជាភ្លាត់ស្នៀតធ្វើឱ្យរហែកអាវយ៉ាងពិតប្រាកដមែន […]
កំពុងសប្បាយនៅ អាមេរិក សុខៗ ស្រាប់តែសង្សារ ម៉ាដូណា ប្រកាសបែកបាក់តាំងពីឆ្នាំមុននិងបានប្រគល់ខុនដូមួយកន្លែងជាកាដូ !
ជារឿងភ្ញាក់ផ្អើលនៅសុខៗ ស្រាប់តែលោក ទ្រី ហេង ដែលជាសង្សាររបស់លោក ម៉ាដូណា ចេញវិដេអូប្រកាសក្តែងៗថា ទំនាក់ទំនងខ្លួននិងលោក ម៉ាដូណា បានបែកគ្នាតាំងពីឆ្នាំមុនមកម្លេះ ហើយលោក ម៉ាដូណា បានប្រគល់ខុនដូមួយកន្លែងដល់លោកទុកជាចំណងដៃ ។ ចំណែកលោក ម៉ា ដួណា វិញ កំពុងសប្បាយនៅ អាមេរិក ។ ទំនាក់ទំនងស្នេហាភេទដូចគ្នារវាងតារាកំប្លែង ម៉ាដូណា និងលោក ទ្រី […]
ស្ងាត់ការងារសិល្បៈ សាឡាត់ ស្រីឡាង ធ្លាក់ខ្លួន ត្រូវហែកហួរព្រោះលុយត្រឹម ២០០ ដុល្លារយ៉ាងអាម៉ាសមុខ !
ស្ងាត់ពីការងារសិល្បៈមួយរយៈពេលធំ តារាសម្តែង សាឡាត់ ស្រីឡាង ស្រាប់តែធ្លាក់ខ្លួនត្រូវស្រ្តីម្នាក់ផុសទារលុយត្រឹមតែ ២០០ដុល្លារយ៉ាងអាម៉ាសមុខបំផុត ទោះបីជា សាឡាត់ ស្រីឡាង បានសងលុយទៅស្រ្តីម្នាក់នោះរួចក្តី ប៉ុន្តែមហាជននៅតែហួសចិត្តនឹកស្មានមិនដល់នៅពេលដែលដឹងថា សាឡាត់ ស្រីឡាង ជំពាក់លុយគេត្រឹមតែ២០០ដុល្លារ ។ កាលពីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៤ កន្លងមកនេះ ស្រ្តីម្នាក់ឈ្មោះ លី ចាន់វត្តី បានបង្ហោះហ្វេសប៊ុកទារលុយតារាសម្តែង សាឡាត់ ស្រីឡាង ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់មហាជន សូម្បីតែមិត្តសិល្បករដែលស្គាល់គ្នាជាមួយនាងក៏ស្ទើរតែមិនជឿថា សាឡាត់ […]
Single Mum វ៉ាង ស្រីណូ សម្រាលកូនស្រីដោយសុវត្ថិភាពទោះគ្មានស្វាមី តែជីវិតពេញដោយក្តីសុខ !
ប្រកាន់ឈ្មោះថាជា Single Mum អតីតតារាសម្តែង វ៉ាង ស្រីណូ រំភើបចិត្តឥតឧបមាបន្ទាប់ពីសម្រាលបានកូនស្រីម្នាក់កាលពីប៉ុន្មានថ្ងៃមុនប្រកបដោយសុវត្ថិភាព ទោះបីជាជីវិតនាងគ្មានដៃគូឬស្វាមីនិងគេ ប៉ុន្តែកូនស្រីម្នាក់នេះគឺជាចំណងដៃធំបំផុតសម្រាប់នាងក្នុងជីវិត ។ អតីតតារាសិចស៊ី វ៉ាង ស្រីណូ មិនខ្វល់ពីពាក្យសម្តីដែលមហាជនមួយចំនួនបាននិយាយថាចំអន ឬ មិនជឿថាកូនរបស់នាងគឺជាកូនដែលកើតចេញពីការបញ្ចូលមេជីវិតឡើយ ផ្ទុយទៅវិញនាងបែរជារីករាយជាមួយជីវិតថ្មីមួយនេះ ។ មើលទៅមុខកូនស្រី វ៉ាង ស្រីណូ ពិតជាស្រស់ស្អាតនិងកាត់បរទេសយ៉ាងពិតប្រាកដ ។ បន្ទាប់ពីសម្រាលកូនស្រីរួច វ៉ាង […]
ទោះមានអ្នកលួចធ្វើហូលគូម « អរគុណសន្តិភាព » ឌួង ហ្សូរីដា នៅតែប្រឹងរកទីផ្សារសម្រាប់អ្នកត្បាញហូលរបស់ខ្លួន !
កញ្ញា ឌួង ហ្សូរីដា គឺជាសិល្បការិនីដំបូងគេដែលបានច្នៃហូលគូមអក្សរ « អរគុណសន្តិភាព » ឡើង ដើម្បីរកប្រាក់ចំណូលជួយដល់អ្នកច្នៃហូល ខ្មែរ ដែលជិតបាត់បង់ ប៉ុន្តែអ្វីដែលគួរឱ្យស្តាយនោះ គឺស្របពេលដែលទទួលបានការចាប់អារម្មណ៍ពីការច្នៃ ហូលគូមអក្សរ ខ្មែរនេះ ស្រាប់តែមានជនខិលខូចមួយចំនួនបានចំលងស្នាដៃនាង ដែលធ្វើឱ្យនាងមានការហួសចិត្តជាខ្លាំង ។ កញ្ញា ឌួង ហ្សូរីដា គឺជាស្ថាបនិកដែលបង្កើត ហូលមានផុសអក្សរ « អរគុណសន្តិភាព » មុនគេ ដោយសារនាងចង់អរគុណទៅដល់ថ្នាក់ដឹកនាំ សម្តេចតេជោ ដែលបានលះបង់ជីវិតរបស់លោកសឹងតែមួយជីវិតដើម្បីប្រទេសជាតិ ។ កញ្ញា ឌួង […]
មិនមានដំណឹងរៀបការ ពៅ ពិសិដ្ឋ ត្រូវផលិតកម្មក្រៅប្រទេសទាក់ទងថតភាពយន្តខ្នាតធំក្នុងតម្លៃខ្លួនកប់ពពក
ថ្មីៗនេះតារាសម្តែងរូបសង្ហា ពៅ ពិសិដ្ឋ ត្រូវបានផលិតកម្មក្រៅប្រទេសទាក់ទងថតភាពយន្តខ្នាតធំមួយដោយទទួលបានតម្លៃខ្លួនខ្ពស់កប់ពពក រហូតធ្វើឱ្យលោកប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត ដើម្បីឱ្យសមនិងតម្លៃ ។ វ័យជាង ៣០ ឆ្នាំហើយ តារាសម្តែងរូបសង្ហា ពៅ ពិសិដ្ឋ នៅតែពុំទាន់មានដំណឹងរៀបការទៀត ផ្ទុយទៅវិញលោកបែរជាលេចមុខជាមួយបងស្រី ពៅ លីដា ខ្លាំងទៅវិញ រហូតធ្វើឱ្យមហាជនជាច្រើនឆ្ងល់ថា តើពេលណាតារាសម្តែងប្រុសរូបសង្ហានេះសម្រេចចិត្តរៀបការ ? ចំពោះរឿងរៀបការតារាសម្តែង ពៅ ពិសិដ្ឋ ហាក់ពុំគិតគូខ្វាយខ្វល់អ្វីទាំងអស់ […]
កូនទាំង ៣ ជាកម្លាំងចិត្តជម្រុញឱ្យតារាសម្តែង អេង វ៉ាណង តស៊ូជាមួយជំងឺមហារីកសុដន់ និង ប្រឹងរស់ព្យាបាលជំងឺនេះរហូតជាមួយរយភាគរយ
តារាសម្តែង អេង វ៉ាណង បានអះអាងថា នាងបានជាពីជំងឺមហារីកសុដន់មួយរយភាគរយហើយ បន្ទាប់ពីរស់នៅជាមួយជំងឺនេះអស់ពេល ២ ឆ្នាំ និង បានបាញ់គីមីចំនួន ៨ ដង ។ កម្លាំងចិត្តធំធេងដែលធ្វើឱ្យនាងតស៊ូជាមួយជំងឺនេះបាន គឺកូនជាទីស្រឡាញ់ទាំង ៣ នាក់ ។ តារាសម្តែង អេង វ៉ាណង បានរស់នៅជាមួយជំងឺមហារីកសុដន់អស់ពេល ២ ឆ្នាំ និងបានបាញ់គីមីចំនួន […]
លោក ប៉ែន ចំរុង បើកបង្ហាញពីជីវិត ២២ ឆ្នាំក្នុងសិល្បៈត្រូវគេក្តិចត្រូយរលួយដល់គល់ និង ប៉ងសម្លាប់ខ្លួនឯងពេលជួបរឿងអាស្រូវធំក្នុងជីវិត !
នៅក្នុងថ្ងៃខួប ២២ ឆ្នាំនៃការចូលសិល្បៈរបស់ពិធីកររូបសង្ហាលោក ប៉ែន ចំរុងកាលពីពេលថ្មីៗនេះ លោកបានបង្ហាញពីជីវិតយ៉ាងជូរចត់ ដែលត្រូវគេជាន់ពន្លិច ក្តិចត្រួយរលួយដល់គល់ មិនឱ្យរស់បាន រហូតលោកបានប៉ុនប៉ងសម្លាប់ខ្លួន ដើម្បីបញ្ចប់ជីវិតផងដែរ ពេលវេលាទាំងអស់នោះលោកពិតជាចាំមិនភ្លេច ប៉ុន្តែសំណាងល្អលោកទទួលបានការស្រឡាញ់ពីអ្នកជុំវិញខ្លួន ក៏ដូចជាភរិយាជាទីស្រឡាញ់ដែលបានជួយឱ្យលោកមានជីវិតដល់សព្វថ្ងៃនេះ ។ ពិធីករលោក ប៉ែន ចំរុង បានរៀបចំកម្មវិធីពិសេសរបស់ខ្លួនយ៉ាងធំដុំ កាលពីប៉០៩ ខែ កញ្ញា ឆ្នាំ ២០២៤ កន្លងមកនេះ ដោយបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ […]
តារាសម្តែង ឌុច លីដា និង ហង្ស សុជាតា ត្រូវសមត្ថកិច្ចនាំខ្លួនទីកាន់ប៉ុស្តិ៍ក្រោយបើកបរក្នុងស្ថានភាពស្រវឹងបង្កឱ្យមានការភ្ញាក់ផ្អើល
ភ្ញាក់ផ្អើលទាំងយប់កាលពីរំលងអាធ្រាត្រថ្ងៃទី ០៨ ខែ កញ្ញា កន្លងមកនេះ តារាសម្តែង ឌុច លីដា និង ហង្ស សុជាតា ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាន ដើម្បីផ្លុំជាតិអាកុល និងផាកពិន័យទៅតាមផ្លូវច្បាប់ បន្ទាប់ពីនាងបើកបរក្នុងស្ថានភាពស្រវឹង ។ តាមរយៈវិដេអូ និង សកម្មភាព ឌុច លីដា ត្រូវសមត្ថកិច្ចវាស់ជាតិអាល់កុលនោះ កំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងពីមហាជន ដោយសារ ឌុច លីដា […]