ភ្លើងដែលបានចាប់ផ្តើមនៅល្ងាចថ្ងៃអាទិត្យបានបន្តឆេះនៅរោងចក្រគ្រឿងសង្ហារិមធំមួយក្នុងសង្កាត់ Lat Krabang ក្រុងបាងកក នៅព្រឹកថ្ងៃចន្ទនេះ ខណៈសហគមន៍នៅក្បែរនោះត្រូវបានជម្លៀសចេញ។ នេះបើយោងតាមការអង្គភាពបាងកកប៉ុស្ត៍នៅថ្ងៃទី១២ ខែឧសភានេះ។ រថយន្តពន្លត់អគ្គិភ័យប្រមាណជាង៣០គ្រឿងបានទៅដល់កន្លែងកើតហេតុនៅលើផ្លូវច្រាំងចំរេះ៥៥ ។ យ៉ាងណាម៉ិញ ក្រុមអ្នកពន្លត់អគ្គីភ័យនៅតែមិនអាចគ្រប់គ្រងភ្លើងដែលកំពុងឆាបឆេះនៅក្នុងរោងចក្រនេះបានទេ ដោយសារផ្សែងដ៏ក្រាស់ និងកំដៅខ្លាំងនៅចំកណ្តាលនៃអគ្គីភ័យនៅក្នុងបន្ទប់ក្រោមដីរបស់អាគារ។ បន្ទប់ក្រោមដីត្រូវបានប្រើសម្រាប់រក្សាទុកគ្រឿងសង្ហារឹម និងបន្ទះប្លាស្ទិក។ រោងចក្រក៏មានការផ្គត់ផ្គង់ដ៏ធំនៃ plywood ប្រអប់ក្រដាសកាតុងធ្វើកេសនិង pallets ។ រហូតមកដល់ពេលនេះ មិនមានរបាយការណ៍ពីអ្នករបួសឬស្លាប់នោះទេ។ រោងចក្រនេះត្រូវបានបិទនៅពេលភ្លើងបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ។ យោងតាមលោក […]

