រូបកាយនៅក្រៅប្រទេសតែតារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី នៅតែចូលរួមតវ៉ាប្រឆាំងការឈ្លានពានរបស់ ថៃ មកលើ កម្ពុជា ជាមួយបងប្អូនខ្មែរជាង ១៥០០នាក់នៅទឹកដី អាមេរិក !  

ថ្វីដ្បិតតែរូបកាយស្ថិតនៅក្រៅប្រទេស តែចិត្ត វិញាណ និងបេះដូង តារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី  ស្ថិតនៅក្នុងស្រុក ខ្មែរ ដោយអ្នកស្រីបានចូលរួមតវ៉ាប្រឆាំងការឈ្លានពានរបស់ ថៃ មកលើ កម្ពុជា ជាមួយបងប្អូនខ្មែរជាង ១៥០០នាក់នៅទឹកដី អាមេរិក ។ 

 មកទល់ពេលនេះមានបងប្អូន ខ្មែរ រស់នៅក្រៅប្រទេសនានានៅតែប្រើសម្លេងរបស់ខ្លួនដើម្បីប្រាប់ទៅកាន់ពិភពលោកពីភាពឈឺចាប់នៃការឈ្លានពានរបស់ប្រទេស ថៃ មកលើប្រទេស កម្ពុជា និងទាមទារយុត្តិធម៌ សន្តិភាពសម្រាប់ប្រទេសខ្លួន ។ 

អ្នកស្រី អម្ពរ ទេវី ដែលជាតារាសម្តែងជើងចាស់មួយរូបដែលបានចេញទៅរស់នៅទឹកដី សហរដ្ឋអាមេរិក អស់ពេលជាច្រើនឆ្នាំនោះ បានបង្ហាញវត្តមាននៅទីក្រុង វ៉ាស៊ីនតោន រួមជាមួយបងប្អូនខ្មែរប្រមាណជាង ១៥០០នាក់ផងដែរនៅថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ២០២៥ កន្លងមកនេះ ដើម្បីចូលរួមតវ៉ាប្រឆាំងការឈ្លានពានរបស់ប្រទេស ថៃ មកលើទឹកដី កម្ពុជា ។ 

អ្នកស្រី អម្ពរ ទេវី បាននិយាយថា ការចូលរួមរបស់អ្នកស្រីពេលនេះគឺដើម្បីតវ៉ារកយុត្តិធម៌ និងសន្តិភាព ពីការឈ្លានពានរបស់ប្រទេស ថៃ មកលើទឹកដីប្រទេស កម្ពុជា ។ ថ្វីដ្បិតតែរូបកាយរបស់អ្នកស្រីស្ថិតនៅទឹកដី អាមេរិក តែបេះដូងនិងវិញាណរបស់អ្នកស្រីតែជា ខ្មែរ និងស្រឡាញ់ទឹកដីកំណើតរបស់ខ្លួន ។

អ្នកស្រី អម្ពរ ទេវី មិនត្រឹមតែទៅចូលរួមតវ៉ាប្រឆាំងនិងប្រើសម្លេងដើម្បីរកយុត្តិធម៌សម្រាប់ប្រទេសជាតិរបស់ខ្លួនតែម្នាក់ឯងប៉ុណ្ណោះទេ ក្នុងនោះក្រុមគ្រួសារកូនចៅរបស់អ្នកស្រីក៏បានទៅចូលរួមផងដែរ ដើម្បីបង្ហាញពីមនសិការស្នេហាជាតិ ក្រៅពីនេះក៏មានវត្តមានអតីតតារាសម្តែងជើងចាស់ជាច្រើនរូបទៅចូលរួមជាមួយ ៕