តារាសម្តែង មាន សូនីតា ជម្រុញកំណើនការផលិតនិងប្រើប្រាស់ផលិតក្នុងស្រុកឱ្យកាន់តែខ្លាំង !​

ខណៈដែលប្រជាជនកម្ពុជា ជាច្រើនបានធ្វើពហិការមិនប្រាស់ប្រាស់ផលិតផលរបស់ប្រទេស ថៃ បានធ្វើឱ្យម្ចាស់ក្រុមក្រុម និងអ្នករកស៊ីជាច្រើនបានជម្រុញឱ្យងាយមកប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើន ក្នុងនោះដែរតារាសម្តែង មាន សូនីតា បាននិងកំពុងជម្រុញកំណើនការផលិត និងប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែខ្លាំង ក្នុងនាមជាអ្នករកស៊ីម្នាក់ ។ 

តារាសម្តែង មាន សូនីតា បាននិយាយថា « ខណៈនេះបេះដូងយើងគ្រប់គ្នា គឺពិតជាកំពុងតែនៅជាមួយបងៗកងទ័ពជួរមុខ និងកំពុងតតាំងជាមួយខ្មាំងសត្រូវគ្រប់ទិសទី យើងមិនរុញរាសូម្បីមួយវិនាទីក្នុងការងារដែលជាបុព្វហេតុជាតិមួយនេះ ។ ដោយការជឿទុកចិត្តលើប្រមុខរដ្ឋ ទើបយើងនៅតែបន្តការងារគ្រោងទុកដោយទំនុកចិត្ត តែកម្លាំងចិត្ត និងបេះដូងយើងមិនដែលភ្លេចរំពៃមើលនូវអ្វីដែលបងៗបាន និងកំពុងតតាំងនិងការលះបង់ដើម្បីសុវត្ថិភាពយើងឡើយ ។ ទាំងនេះជាហេតុនាំឱ្យនាងខ្ញុំនិងគណកម្មការនៃសហគ្រិនខ្មែរទាំងអស់បាននិងកំពុងបំពេញបេសកម្មជម្រុញកំណើនការផលិត និងប្រើប្រាស់ផលិតផលក្នុងស្រុក ផលិតផល ខ្មែរ តាមរយៈការផ្តល់នូវកញ្ចប់ជំនួយសហគ្រិនខ្មែរជុំទី១២ នេះផងដែរ » ។

ដូចមហាជនបានដឹងស្រាប់ហើយថា តារាសម្តែង មាន សូនីតា មានមុខជំនួញជាច្រើននៅក្នុងដៃ ប៉ុន្តែសម្រាប់មុខជំនួញដែលធ្វើឱ្យនាងល្បីល្បាញខ្លាំងបំផុតគឺខាងផលិតក្រមា និងរកទីផ្សារក្រមាសម្រាប់អ្នកត្បាញក្រមាក្នុងប្រទេស កម្ពុជា ។ មិនតែប៉ុណ្ណោះនាងនាងបានបំផុសបំផុលឱ្យប្រជាជន ខ្មែរ និង ពិភពលោកបានដឹងច្បាស់ពីក្រមា ខ្មែរ រហូតត្រូវបានគេដាក់រហ័សនាមថា «​ រាជនីក្រមា » ។

មាន សូនីតា រំពឹងថា បងប្អូនប្រជាជន ខ្មែរ នឹងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនឡើង ៕