ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានចេញលិខិតសេចក្តីប្រកាសព័ត៌មាន អញ្ជើញលោក-លោកស្រី ដែលជាអតិថិជនរបស់ គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ដែលមានទីតាំងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ចូលរួមកម្មវិធីចំនួន៤ ដើម្បីទទួលបានការផ្ទេរកម្មសិទ្ធិ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង កម្មវិធីទាំង៤ រួមមាន ដូចខាងក្រោម៖ […]