ឆ្នាំ២០២៤ នេះ ជាខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ។ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយសម្ដេចថ្នាក់ដឹកនាំកំពូលជាតិ ព្រះរាជវង្សានុវង្ស សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមប្រឹក្សានៃអង្គចៅក្រម តុលាការ នាយទាហាន នាយនគរបាល មន្ត្រីរាជការគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងប្រជារាស្ត្រទូទាំងប្រទេស នឹងប្រារព្វ […]
Tag: ព្រះមហាក្សត្រ
ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីក្នុងពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ នៅថ្ងៃខួបទី៣១ ទិវាប្រកាសរដ្ឋធម្មនុញ្ញ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ នៅថ្ងៃប្រារព្ធខួបទី៣១ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ដើម្បីឱ្យព្រះរាជពិធីសម្ពោធនៅព្រឹកនេះប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងពីការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ នៅតំបន់ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសុរាម្រឹត កំណាត់មហាវិថីព្រះសីហនុ ពីស្តុបវត្តលង្កា រហូតដល់ស្តុបនាគបាញ់ទឹក និងកំណាត់មហាវិថីព្រះនរោត្តម ពីផ្លូវលេខ២៤០ […]
ព្រះមហាក្សត្រ និងហ្លួងម៉ែ យាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេ ស្ដេចយាងចាកចេញពីកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ តាមព្រះទីនាំងយន្តហោះពិសេស ឆ្ពោះទៅកាន់ទីក្រុងប៉កាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ ព្រះរាជសុខភាពនៅទីនោះ។ យាង […]
ក្រសួងព្រះបរមរាជវាំង ប្រកាសដាច់អហង្ការ និងថ្កោលទោសចំពោះជនអនាមិក ដែលបង្ហោះលើបណ្តាញសង្គមធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះមហាក្សត្រ
ក្រសួងព្រះបរមរាជវាំង នៅយប់ថ្ងៃទី១៩ ខែសីហានេះ ចេញសេចក្តីថ្លែងការណ៍ ប្រកាសដាច់អហង្ការ និងថ្កោលទោសចំពោះជនអនាមិក ដែលបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម មានឈ្មោះ “ព្រះបរមរាជវាំង Royal Palace of Cambodia” និង ”យុវជនក្រោមម្លប់ព្រះមហាក្សត្រ” ដែលចេញផ្សាយធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ […]
ព្រះមហាក្សត្រ ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ក្នុងពេលព្រះអង្គអវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី១៤សីហានេះតទៅ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤។ អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកនេះ មានវត្តមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចរដ្ឋសភាធិបតី […]
ព្រះមហាក្សត្រ និងសម្តេចម៉ែ ចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើព្រះរាជសារជូនពរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុរបស់ សម្តេចតេជោ នៅថ្ងៃទី០៥ សីហា ២០២៤។ […]
ព្រះមហាក្សត្រ ឧទ្ទិសឱ្យពិធី «រុក្ខទិវា» ក្លាយជាប្រពៃណីដាំដើមឈើ និងការការពារព្រៃឈើ និងសត្វព្រៃរហូតតទៅ
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងពិធី «រុក្ខទិវា» លើកទី២៩ នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។ ព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្តួចផ្តើមរៀបចំពិធីៗរុក្ខទិវា និងសព្វព្រះរាជហប្ញទ័យ […]
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ រាល់ការប្រមាថព្រះមហាក្សត្រ ទោះក្នុងទម្រង់ ឬរូបភាពណាក៏ដោយ គឺប្រៀបបាននឹងការប្រមាថប្រជាជននិងប្រទេសជាតិទាំងមូល
រាល់ការប្រមាថព្រះមហាក្សត្រ ទោះក្នុងទម្រង់ ឬរូបភាពណាក៏ដោយ គឺប្រៀបបាននឹងការប្រមាថប្រជាជននិងប្រទេសជាតិទាំងមូល ដែលយុវជនកម្ពុជាមិនអាចទទួលយកបាន។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពអនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការ ស.ស.យ.ក. ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០២៤ នៅសកលវិទ្យាល័យស្វាយវៀង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្នុងន័យនេះ មិនថាបច្ចុប្បន្ន និងទៅអនាគតឯកឧត្តមសូមអំពាវនាវដល់យុវជនខ្មែរជំនាន់ក្រោយ […]
ពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះសង្ឃរាជ ទេព វង្ស បានបញ្ចប់ដោយក្តីអាឡោះអាល័យបំផុត
ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើងរួចរាល់ហើយ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងព្រះរាជពិធីនេះ មានការយាង និមន្ដចូលរួមពីព្រះសម្ដេចសង្ឃ ព្រះសង្ឃ មន្រ្តីសង្ឃគ្រប់ឋានានុក្រម គណៈប្រតិភូព្រះសង្ឃអន្តរជាតិមកពីប្រទេសចំនួនន ១២ប្រទេស និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នកំពូលទាំងបី ព្រឹទ្ធសភា រដ្ឋសភា […]
ព្រះមហាក្សត្រ កោតសរសើរភាគីចិនដែលជាមិត្តដ៏មហិមារបស់ប្រជាជនកម្ពុជា
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យស្ដេចយាងចូលរួមជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ជាមួយឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងព្រះរាជពិធីប្រគល់ និងទទួលសម្ភារដែលជាជំនួយរបស់ភាគីចិនជូនចំពោះក្រុមការងារព្រះមហាក្សត្រ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅព្រះបរមរាជវាំង។ ក្នុងឱកាសនោះ ព្រះករុណា ព្រះមហាក្សត្រ បានផ្តាំផ្ញើតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតចិន ថ្លែងអំណរគុណជូនចំពោះឯកឧត្តម Xi Jinping ប្រធានាធិបតីចិន និងរដ្ឋាភិបាលចិន […]

