ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូត TED Osius អនុប្រធានជាន់ខ្ពស់ និងនាយកគ្រប់គ្រងតំបន់ ព្រមទាំងលោក-លោកស្រីតំណាងក្រុមហ៊ុនអាម៉េរិកធំៗ ដែលជាសមាជិកក្រុមប្រឹក្សា បានមកទស្សនកិច្ចសិក្សាស្វែងយល់ពីស្ថានភាពពិត និងកាលានុវត្តភាពវិនិយោគក្នុងវិស័យជាច្រើនរួមទាំងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ចនៅប្រទេសកម្ពុជា។ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានទទួលជួបពិភាក្សាការងារជាមួយប្រតិភូរបស់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាយជ្រាលជ្រៅជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត TED Osius និងសមាជិកក្រុមប្រឹក្សា […]
Tag: វិនិយោគ
ភ្ញៀវទេសចរ និងវិនិយោគិនចិន នៅតែជាទីផ្សារនាំមុខរបស់កម្ពុជា
ភ្ញៀវទេសចរ និងវិនិយោគិនចិននៅតែជាទីផ្សារនាំមុខរបស់ប្រទេសកម្ពុជា ដែលកម្ពុជាត្រៀមរួចជាស្រេចដើម្បីទទួលស្វាគមន៍ការអញ្ជើញមកទស្សនា និងការបណ្តាក់ទុនវិនិយោគ។ តាមរយៈស្ថិតិទេសចរណ៍រយៈពេល១០ខែក្នុងឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបបានប្រមាណ៤,៨ លាននាក់ ដែលក្នុងនោះ ភ្ញៀវទេសចរមកពីមិត្តចិនមានចំនួនប្រមាណជិត១លាននាក់ដែលនាំមុខគេ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងពិធីបើកវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ ក្រោមប្រធានបទ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន៖ ការចាប់យកកាលានុវត្តភាពទីផ្សារទេសចរណ៍ចិន ឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួម» ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ […]
ឯកអគ្គរដ្ឋទូតអូទ្រីសចប់អាណត្តិ ប្រាប់សម្តេចតេជោ ហ៊ុន សែន ពីគម្រោងរបស់អ្នកវិនិយោគរបស់អូទ្រីសមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ក្នុងខែក្រោយនេះ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា. យោងតាម ឯកឧត្តម ជា ធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែនបានសម្ដែងនូវក្តីរីករាយ […]
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ចិនបានគាំទ្រឥតឈប់ឈរក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា ដោយលំហូរវិនិយោគផ្ទាល់កើនដល់ជាង ៣ពាន់លានដុល្លារ
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន កាលពីថ្ងៃទី១៦ ខែកញ្ញា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន, និងជារដ្ឋមន្ត្រីការបរទេសចិន។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន, លោកជំទាវ ចម និម្មល […]
គណៈប្រតិភូចិន កោតសរសើរចំពោះភាពល្បីល្បាញរបស់កសិផលកម្ពុជាដែលបាននិងកំពុងមានវត្តមានជាបន្តបន្ទាប់នៅលើទីផ្សារខេត្តហឺណាន
គណៈប្រតិភូនៃរដ្ឋបាលខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម Zheng Haiyang អភិបាលរងនៃគណៈអភិបាលខេត្តហឺណាន បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់ឱ្យកាន់តែជាក់ច្បាស់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកោតសរសើរចំពោះភាពល្បីល្បាញរបស់កសិផលកម្ពុជាដែលបាន និងកំពុងមានវត្តមានជាបន្តបន្ទាប់នៅលើទីផ្សារខេត្តហឺណាន។ ស្របគ្នានេះ ឯកឧត្តមអភិបាលរងខេត្ត បានគូសរំលេចអំពីឧត្តមភាពប្រៀបធៀបរបស់ខេត្តហឺណានដែលជាខេត្តមានភាពល្បីល្បាញខាងផ្នែកវប្បធម៌, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, កសិ-ឧស្សាហកម្ម និងឧស្សាហកម្ម។ […]
ក្រុមប្រឹក្សាវិនិយោគអូស្ត្រាលី ចាប់អារម្មណ៍ជាខ្លាំងចំពោះកាលានុវត្តភាពដ៏សម្បូរបែបរបស់កម្ពុជា
លោកស្រី Navleen Prasad នាយកប្រតិបត្តិក្រុមប្រឹក្សាវិនិយោគអូស្ត្រាលី (Australia Investment Council) របស់រដ្ឋាភិបាលអូស្ត្រាលី មានចំណាប់អារម្មណ៍ជាខ្លាំងចំពោះកាលានុវត្តភាពដ៏សំបូរបែបរបស់កម្ពុជា ពិសេសតាមរយៈបទពិសោធន៍របស់វិនិយោគិនអូស្ត្រាលី ក្រោយបានធ្វើទស្សនកិច្ចដោយផ្ទាល់ជាលើកដំបូងនៅកម្ពុជា។ លោកស្រីបានលើកឡើងបែបនេះ ក្នុងកិច្ចពិភាក្សា ជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ ស្ថាប័ននេះគឹជាតួអង្គសំខាន់មួយក្នុងការសម្របសម្រួល និងចាត់ចែងទុនវិនិយោគឯកជនអូស្ត្រាលី ដោយផ្ដល់សេវាគាំទ្រដល់ក្រុមហ៊ុនវិនិយោគសំខាន់ៗរបស់អូស្ត្រាលី […]
សញ្ញាណល្អ! វិនិយោគិនអាមេរិក ចុះមកស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា ខណៈតំណាងកម្ពុជា ត្រៀមចេញទៅជំរុញការវិនិយោគនៅអូស្ត្រាលី នាចុងខែសីហានេះ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Maarten Terlouw ប្រធាន និងសហប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek និងលោក Pavel Fedorov ប្រធានប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុន Salmon Group […]
ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈឈានមុខគេនៅចិន មានបំណងវិនិយោគនៅកម្ពុជា ស្របពេលកម្ពុជាផ្អាកការនាំចូលពីថៃ
ក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. ឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពល (ប្រេងឥន្ធនៈពីអេតាណុល) នៅប្រទេសចិន បង្ហាញពីបំណងវិនិយោគនៅកម្ពុជា ស្របពេលកម្ពុជា ផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ។ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី លី ជៀ (Li Jie) […]
កម្ពុជា ជាទីតាំងដែលក្រុមហ៊ុន AI Mansour Asia ចាប់ផ្តើមការវិនិយោគមុនគេនៅអាស៊ីអាគ្នេយ៍
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Fahd Al Dosari ប្រធានផ្នែកទំនាក់ទំនង និងជាទីប្រឹក្សាពិសេសនៃ Sheikh Mansour bin Jabor Al Thani និង គណៈប្រតិភូនៃក្រុមហ៊ុន AI Mansour Asia ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២២ ខែកក្កដា […]
នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់ក្រុមហ៊ុនអាកាសចរណ៍បារាំង VINCI ពីគោលនយោបាយបើកចំហជើងមេឃរបស់កម្ពុជាទៅកាន់សកលលោក
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Nicolas NOTEBAERT ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម។ […]
