សារពិសេស! សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបញ្ជូនកម្លាំងចាត់វិធានការជាបន្ទាន់ ដើម្បីបង្ក្រាបការកាប់ព្រៃឈើទន្ទ្រានយកដីយ៉ាងអាណាធិបតេយ្យ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី៥ ខែមិថុនានេះ ចេញសារសសំឡេងពិសេសថ្លែងទាក់ទងដល់ការទប់ស្កាត់ការកាប់ព្រៃឈើទន្ទ្រានយកដីពីសំណាក់ជនខិលខូច ដោយសម្តេចបានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធបញ្ជូនកម្លាំងចាត់វិធានការជាបន្ទាន់ ដើម្បីបង្ក្រាបការកាប់ព្រៃឈើទន្ទ្រានយកដីយ៉ាងអាណាធិបតេយ្យ។ ក្នុងសារសំឡេងសម្តេចតេជោ បានបញ្ជាក់ថា កន្លងទៅនិងថ្មីៗនេះ សម្តេចទទួលបានព័ត៌មានជាបន្តបន្ទាប់ពីករណីក្រុមជនខិលខូចចាប់ផ្តើមធ្វើសកម្មភាពកាប់ទន្រ្ទាដីព្រៃរដ្ឋយកធ្វើជាកម្មសិទ្ធិ។ សម្តេចកត់សម្គាល់ថា ករណីនេះកើតឡើងនៅរៀងរាល់ជិតដល់ការបោះឆ្នោត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំទៅក្រសួងពាក់ព័ន្ធជាពិសេសក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងអាជ្ញា​ធរ​ដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបញ្ចេញកម្លាំងរារាំងគ្រប់លទ្ធភាពទាំងអស់ ដើម្បីកម្ចាច់ចោលក្រុមខិលខូច ។ សម្តេច​សង្កត់ធ្ងន់ថា នឹងមិនអត់ឱនដល់អ្នកនៅពីក្រោយការកាប់ទន្ទ្រានដីព្រៃរដ្ឋទាំងអស់នេះទេ ទោះបីជាពួកគេមានអំណាចបុណ្យស័ក្កិធំយ៉ាងណាក៏ដោយ […]

អតីតអ្នកបួសម្នាក់ទទួលការតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ឋានៈស្មើរដ្ឋមន្រ្តី

លោក ងួន ស្តេចភក្តី ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ទ្រង់ត្រាស់បង្គាប់តែងតាំង

សម្តេចតេជោ ហ៊ុន សែន ៖ យើងកំពុងត្រៀមចាកចេញ ពីប្រទេសដែលក្រីក្រ តិចតួច ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិត ខ្ពស់ 

កម្ពុជាសង្ឃឹមថា កម្ពុជានឹងសម្រេចបានតាមគោលដៅ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០។

សម្តេច​តេជោ​ ហ៊ុន​ សែន៖​ បទចម្រៀងមរណភាពព្រះស្វាមីជ័យវរ្មន័​ទី៧ ជារឿងធំ​ សុំដកចេញជាបន្ទាន់​ ចាំនិយាយគ្នាពេលក្រោយ

ទន្ទឹមនឹងការអំពាវនាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ នៅយប់នេះ​ អន្តរាគមន៍ឲ្យដកបទចម្រៀងមរណភាពព្រះស្វាមីជ័យវរ្មន័ទី៧​ ចេញជាបន្ទាន់។ សម្តេចតេជោ​ ចាត់ទុុកបទចម្រៀងដែលបង្កឲ្យមានការភ័នច្រឡំចំពោះប្រវត្តិសាស្រ្តកម្ពុជានេះ​ ជារឿងធំ​ ដែលត្រូវដកចេញជាបន្ទា​ន់​ ចាំនិយាយគ្នានៅពេលក្រោយ។ សូមបញ្ជាក់ថា​ នាពេលថ្មីៗនេះ ឃើញមានការបង្ហោះផ្សព្វផ្សាយបទចម្រៀងមួយបទក្រោមចំណងជើងថា មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ច្រៀងដោយអ្នកនាង មាស សុខសោភា ក្នុងគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea […]

សម្តេចតេជោ ហ៊ុន សែន៖ ចិនបើកចំហទីផ្សារស្វាគមន៍កម្ពុជាជានិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាន៍ថា ចិនបានបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជាជានិច្ច ក្នុងនោះចិនបានទិញយកផលិតផលកសិកម្មកម្ពុជាជាច្រើនមុខ រួមមាន ដូចជា ផ្លែចេក ផ្លែស្វាយ គ្រាប់ស្វាយចន្ទី ត្រីប្រា និងមានផលិតផលផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះប្រទេសជប៉ុន និងកូរ៉េ និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួនទៀត ក៏កំពុងបង្កើនការទិញផលិតផលកសិកម្មពីកម្ពុជាផងដែរ។ សម្តេចតេជោមានប្រសាសន៍នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺន ៦ពាន់នាក់ទៀត មកពីរោងចក្រ […]

សម្តេចតេជោ ហ៊ុន សែន៖ ទោះបីដក EBA ពីកម្ពុជា ប៉ុន្តែការនាំចេញនៅតែមានកំណើនជានិច្ច

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ថា សម្ដេចមិនយកអធិបតេយ្យរបស់ប្រទេសកម្ពុជា ទៅដោះដូរជាមួយនឹងការផ្ដល់ជំនួយរបស់ប្រទេសណាទាំងអស់។ សម្ដេចតេជោបានបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែនឹងត្រូវបាត់បង់ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាឈានដល់កម្រិតណាមួយ។ សម្ដេចបានបញ្ជាក់ទៀតថា ទោះបីជាត្រូវបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ក៏ប៉ុន្តែការនាំចេញនៅតែមានកំណើនជានិច្ច។ សម្តេចតេជោបានមានប្រសាន៍បន្តទៀតថា ចិនបានបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជាជានិច្ច ក្នុងនោះចិនបានទិញយកផលិតផលកសិកម្មកម្ពុជាជាច្រើនមុខ រួមមាន ដូចជា ផ្លែចេក ផ្លែស្វាយ […]

១មិថុនា៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យបង្កើនការទប់ស្កាត់ករណីរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ

ក្នុងឱកាសខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញសារខិលិតគូសរំលេចនូវបញ្ហាប្រឈមសំខាន់ៗ ការខិតខំប្រឹងប្រែងដោះស្រាយរបស់រាជរដ្ឋាភិបាល និងអនុសាសន៍ណែនាំមួយចំនួន។ ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលនេះ មានលេចឡើងនូវបញ្ហាប្រឈមជាច្រើន ដូចជា ការចាប់ជំរិត ការជួញដូរខុសច្បាប់ ការកេងប្រវ័ញ្ច ការរំលោភបំពាន និងឧក្រិដ្ឋកម្មផ្សេងៗទៀត […]

សម្តេចតេជោ ហ៊ុន សែន ៖ នៅមានរឿងមួយដែលមេដឹកនាំម្នាក់យល់ព្រមជាមួយ កុសល ឲ្យធ្វើឃាត ហ៊ុន សែន ខ្ញុំទុកទូទាត់បញ្ជី នៅពេលក្រោយ

សម្តេចតេជោ ហ៊ុន សែន បានទម្លាយរឿងពិតមួយ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយប្រាប់ទៅដល់មេដឹកនាំក្រុមប្រឆាំង ឲ្យដឹងថា មនុស្សដែលបង្កប់ក្បែរសម្តេចតេជោ ហ៊ុន សែន ឈ្មោះ «កុសល» ដែលតែងតែផ្ញើព័ត៌មានសំងាត់ផ្សេងៗ ទៅមេដឹកនាំក្រុម រួមមានលោកស្រី ជូ ឡុងសូម៉ូរ៉ា. អេង ឆៃអ៊ាង, ម៉ួ សុខហួ, ឡុង រី ហូ វ៉ាន់ និងមេដឹកនាំមួយចំនួននោះគឺជា «ហ៊ុន សែន» តែម្តង។

លោក អ៊ូ ច័ន្ទឫទ្ធិ ប្រកាសផ្តាច់ខ្លួនពី សម រង្ស៉ី និងស្នើសុំ សម្ដេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍លើកលែងទោស

មនុស្សរបស់ សម រង្ស៊ី បានផ្តាច់ខ្លួនចេញជា បន្ត បន្ទាប់ទៀតហើយ ខណៈពេលនេះ លោក អ៊ូ ច័ន្ទឫទ្ធិ អតីត សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ មណ្ឌលកណ្តាល បានប្រកាសផ្តាច់ខ្លួនពីលោក សម រង្ស៉ី និងស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយអន្តរាគមន៍ ឲ្យមានការលើកលែងទោស និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់លើរូបលោក។

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យរៀបចំពន្ធនាគារ និងឲ្យសមត្ថកិច្ច ត្រៀមបង្ក្រាប រាល់គ្រប់សកម្មភាព ដែលនាំឲ្យមានការវឹកវរដល់សង្គម

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធានបទកីឡារស់ក្រោមសន្តិភាព គឺជារឿងត្រឹមត្រូវបំផុត ប៉ុន្តែមិនត្រឹមតែកីឡានោះទេ អ្វីៗត្រូវរស់នៅក្រោមសន្តិភាពទាំងអស់។

5
Promotion