សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសថា វិធីដណ្តើមតាមដំណើរមិនមែនប្រជាធិបតេយ្យដោយក្រុមជ្រុលនិយម គឺមិនត្រូវអត់ឱនទេ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅក្រុមប្រឆាំងជ្រុលនិយមទាំងអស់ថា “ចង់បានអំណាចដូចម្តេចដែរ គឺក្រុមនេះ ប្រើប្រាស់វិធីសាស្ត្រមិនប្រជាធិបតេយ្យចង់បានអំណាច ចង់ឲ្យគេសម្លាប់ហ៊ុន សែន ចាប់ហ៊ុន […]
Tag: សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន ៖ ប្រាក់ខែគោល កម្មករនៅកម្ពុជាមានចំនួនច្រើនជាងប្រទេសមួយចំនួននៅក្នុងតំបន់និងអាស៊ី
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ ប្រាក់ខែគោលរបស់កម្មករនៅកម្ពុ ជាមានចំនួនច្រើនជាងប្រទេសមួយចំនួននៅក្នុងតំបន់និងអាស៊ី ដូចជាវៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេសស្រ្តីលង្កា បង់ក្លាដេស ។
សម្តេចតេជោ ហ៊ុន សែន៖ ការចុះជួបកម្មករ មិនមែនជិះសេះមើលផ្កាទេ គឺដើម្បីផលប្រយោជន៍កម្មករ និងប្រទេសជាតិ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការចុះជួបកម្មករ និយោជិត មិនមែនជិះសេះមើលផ្កាទេ គឺចុះដើម្បីបានដឹងពីសុខទុក្ខ និងស្ថានភាពការងាររបស់កម្មករ និយោជិត ដែលជាការគិតគូរដល់ផលប្រយោជន៍កម្មករ និងប្រទេសជាតិ។
សម្តេចតេជោ ហ៊ុន សែន៖ បក្សភ្លើងទៀនដឹងថាចាញ់ ទើបប្រើឧបាយកលធ្វើឲ្យបរទេសតិះទៀនមកលើរដ្ឋាភិបាលកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជុំវិញគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនអាចចុះឈ្មោះឲ្យគណបក្សពីរចូលរួមប្រកួតប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខបាន
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យក្មួយៗកម្មករ កម្មការិនី ទៅបោះឆ្នោត នៅថ្ងៃ២៣កក្កដា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពាវនាវឲ្យក្មួយៗកម្មករ កម្មការិនី ទៅបោះឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបំពេញកាតព្វកិច្ចពលរដ្ឋទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រាក់ឧបត្ថម្ភបន្ថែមដល់ស្ត្រីមានផ្ទៃពោះ និងពេលសម្រាលរួច នឹងចាប់អនុវត្តពីខែសីហាតទៅ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា គោលនយោបាយថ្មីដែលអនុវត្តចំពោះស្ត្រីដែលពពោះ និងឆ្លងទន្លេ ដោយនឹងបន្ថែមថវិកាទាំងការពិនិត្យផ្ទៃពោះ និងការឆ្លងទន្លេ រួមទាំងការឧបត្ថម្ភក្រោយសម្រាល នឹងចាប់អនុវត្តពីខែសីហាទៅ។
សម្តេចតេជោ ហ៊ុន សែន ភ្ញាក់ផ្អើលពេលដឹងប្រាក់ខែកម្មការិនីរោងចក្រជាមួយប្តី ទទួលបានក្បែរ ១ពាន់ដុល្លារក្នុងមួយខែ
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ២ម៉ឺននាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការភ្ញាល់ផ្អើលនៅពេលដឹងប្រាក់ខែកម្មការិនីរោងចក្រម្នាក់បូកជាមួយប្រាក់ខែប្តី ទទួលបានក្បែរ ១ពាន់ដុល្លារក្នុងមួយខែ។
សម្តេចតេជោ ហ៊ុន សែន ៖ ព្រឹកនេះ កម្ពុជាបន្តផ្តល់វ៉ាក់សាំង ១លានដូស ទៅប្រគល់ជូនមីយ៉ាន់ម៉ា
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាបាននាំយកវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស រួមជាមួយនឹងបរិក្ខារពេទ្យមួយចំនួនទៅជូនប្រទេសមីយ៉ាន់ម៉ា ខណៈដែលប្រទេសមីយ៉ាន់ម៉ា នៅមានអ្នកឆ្លង ហើយខ្វះខាតវ៉ាក់សាំង។
សម្តេចតេជោ ហ៊ុន សែន សុំអង្វរកឲ្យប្រុងប្រយ័ត្នចំពោះការឆ្លាក់ព្រះភ័ក្រពុទ្ធបដិមា គឺធ្វើឲ្យត្រូវតាមក្បួនខ្នាត
ក្នុងពិធីសម្ពោធទីតាំងថ្មីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងចែកសញ្ញាបត្រដល់និស្សិតដែលបានបញ្ចប់ការសិក្សា នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឲ្យមានការប្រយ័ត្នលើការប្រើប្រាស់ទម្រង់សិល្បៈនានា គឺឲ្យត្រូវតាមទម្រង់ខ្មែរ ដើម្បីកុំកូនខ្មែរជំនាន់ក្រោយយល់ច្រឡំ ឬយល់ខុស។
សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យម្ចាស់បុរីបញ្ឈប់ការផ្តល់ភាពផ្តាច់មុខ សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធើណេត
សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់ម្ចាស់បុរីទាំងអស់ គិតគូររឿងសេវាទូរស័ព្ទ និងអ៉ីនធើណេតក្នុងបុរី ព្រោះពិបាកប្រើប្រាស់ខ្លាំងណាស់។ទន្ទឹមគ្នានេះ សម្តេច ក៏បានប្រាប់ទៅម្ចាស់បុរីឱ្យបញ្ឈប់ការផ្តល់ភាពផ្តាច់មុខ សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់អ៉ីនធើណេតថែមទៀត។
