សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត៖​ រាជរដ្ឋាភិបាល អាណត្តិទី ៧ នឹងបន្តជ្រោងកាន់តែខ្ពស់នូវ «ស្មារតីនៃការកែទម្រង់» និង នៅតែប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បានលេីកឡេីងថា​ រយៈពេល ២០ឆ្នាំកន្លងមកនេះ, កម្ពុជាបានធ្វើដំណើរឆ្លងកំណាត់ផ្លូវដ៏វែងឆ្ងាយនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ណែនាំ​គ្រប់ក្រសួងស្ថាប័នទាំងអស់នៅគ្រប់កម្រិត ត្រូវប្រកាន់យក «អភិក្រមធ្វើការប្រទាក់ក្រឡាគ្នាជារដ្ឋាភិបាលទាំងមូល»

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ណែនាំគ្រប់ក្រសួង-ស្ថាប័នទាំងអស់នៅគ្រប់កម្រិត ត្រូវប្រកាន់យក «អភិក្រមធ្វើការប្រទាក់ក្រឡាគ្នាជារដ្ឋាភិបាលទាំងមូល» ឬ «អភិក្រមជវភាពនៃប្រព័ន្ធ តួអង្គតែមួយ», ទាំងនៅក្នុងដំណាក់កាលរៀបចំ និងដំណាក់កាលអនុវត្តនូវគោលនយោបាយ, យុទ្ធសាស្ត្រ និងកម្មវិធីនានា, ជាពិសេស ចំពោះការងារដែលមានចរិតអន្តរវិស័យ, មានភាពប្រទាក់ក្រឡាគ្នា, និងត្រូវការ កិច្ចសហការរវាងតួអង្គច្រើន, ចៀសវាងធ្វើការងារដាច់ដោយដុំៗ ដែលជាហេតុអាចនាំទៅដល់ការបាត់បង់នូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការងារ ក៏ដូចជាបង្កនូវភាពមិនច្បាស់លាស់ក្នុងការទទួលខុសត្រូវ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិនិត្យឡើងវិញលើយន្តការនៃការធ្វើអធិការកិច្ច កុំឱ្យជាន់តួនាទី ភារកិច្ចគ្នា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិនិត្យឡើងវិញលើយន្តការនៃការធ្វើអធិការកិច្ច កុំឱ្យជាន់តួនាទី ភារកិច្ចគ្នា។ ទន្ទឹមនេះ សម្តេចធិបតី ស្នើក្រសួងស្ថាប័ននានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមសហការជាមួយក្រសួងអធិការ ដើម្បីកែលំអការងារ កុំខ្លាច និងរត់គេចពីការងារធ្វើអធិការកិច្ច។ សម្តេចធិបតី បានថ្លែងបែបនេះក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច” នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើអង្គភាពស្ថាប័នទាំងអស់ កុំចាត់ទុកការងារអធិការកិច្ច គឺការងារចុះចាប់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្នើអង្គភាពស្ថាប័នទាំងអស់ កុំចាត់ទុកការងារអធិការកិច្ច គឺការងារចុះចាប់។ សម្តេចធិបតីបញ្ជាក់ថា ការងារអធិការកិច្ច គឺជួយអភិក្រម៤ខាងដើម ក្នុងចំណោមអភិក្រមទាំង៥ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។ សម្តេចបញ្ជាក់ថា អភិក្រម៤ គឺឆ្លុះបញ្ជាំងនូវគុណសម្បតិ្ត គុណវិបត្តិ ជួយគ្នា ដែលការងារនេះត្រូវការស្ថាប័នដៃគូជាមិត្តពិនិត្យ និងផ្តល់យោបល់ឲ្យគ្នា។ សម្តេចធិបតី បានថ្លែងក្នុងពិធី […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យពង្រឹងភាពស្អាតស្អំក្នុងវិស័យសាធារណៈ និងចាត់វិធានការមន្ត្រីដែលបំពានអំណាច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់អនុសាសន៍ដល់ក្រសួងអធិការកិច្ច ដែលមានតួនាទីគន្លឹះក្នុងការជួយរាជរដ្ឋាភិបាល សំដៅលើកកម្ពស់អភិបាលកិច្ច និងពង្រឹងភាពស្អាតស្អំ ក្នុងវិស័យសាធារណៈ ដោយផ្តោតអាទិភាពលើយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ការផ្តល់ការលើកទឹកចិត្ត ផ្អែកលើគុណាធិបតេយ្យ និងការចាត់វិធានការម៉ឺងម៉ាត់ ដាក់ទណ្ឌកម្មវិន័យផ្អែកតាមច្បាប់ចំពោះមន្ត្រីសាធារណៈ ដែលបំពានក្រមសីលធម៌ វិជ្ជាជីៈ ឬបំពានអំណាចនៅពេលអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន។ សម្តេចធិបតី បានថ្លែងក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច

នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ស្នាមញញឹមដល់ពលរដ្ឋ និងពលករខ្មែរនៅក្រៅប្រទេស

ប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរ បាននិងកំពុងទទួលបាននូវមនុញ្ញផលពីរាជរដ្ឋាភិបាល ក្រោមការសម្របសម្រួលដោយស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងការផ្តល់ជូនលិខិតឆ្លងដែនដល់ប្រជាពលរដ្ឋ និងពលករខ្មែរ ។ ក្រោយពីរដ្ឋាភិបាលបានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១០ មករា ២០២៤ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបជាមួយកម្មករ និយោជិត ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ កញ្ញា ២០២៣ […]

នាយករដ្ឋមន្ត្រី ស្នើប្រជាពលរដ្ឋកុំយកបញ្ហាវប្បធម៌ បង្កើតជាវិវាទជាមួយថៃ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើប្រជាពលរដ្ឋកុំឱ្យយកបញ្ហាវប្បធម៌បង្កើតជាវិវាទជាមួយប្រទេសថៃ។ សម្តេចធិបតីបានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការសន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។ គួរកតត់សម្គាល់ថា នៅលើតាមបណ្តាញសង្គមក្នុងប្រទេសកម្ពុជា​និងប្រទេសថៃ​នៅពេលមានការលើកឡើងពីវប្បធម៌ផ្នែកណាមួយ ប្រជាពលរដ្ឋប្រទេសទាំងពីរតែងតែបង្ហាញពីភាពមិនចុះសម្រុងគ្នា មានការជជែកវែកញែកគ្នា ដើម្បីធ្វើជាកម្មសិទ្ធិរៀងៗខ្លួន ត្បិតខ្មែរ-ថៃ​ជាប្រទេសភូមិផងរបងជាមួយគ្នា និងមានមរតកវប្បធម៌ស្រដៀងគ្នាផងដែរ។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ត្រកូលហ៊ុន» គ្មានបំណង ឬធ្វើសកម្មភាពដែលក្បត់ប្រយោជន៍ជាតិនោះឡើយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងចោទសួរទៅកាន់ក្រុមប្រឆាំងដែលតែងតែនិយាយវ៉ោកៗពីក្រៅប្រទេសមកលើរាជរដ្ឋាភិបាលកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងការងារខិតខំកែទម្រង់ ដើម្បីសម្រេចក្តីបំណង “ប្រជាជនម្នាក់ អាជីពមួយ”

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខិតខំបន្ថែមទៀតដើម្បីធ្វើឱ្យការងារកាន់តែល្អប្រសើរ ដើម្បីរកដោះស្រាយបញ្ហាប្រឈមនានា ស្របតាមការវិវត្តតំបន់ និងសាកលលោកប្រកបដោយភាពទន់ភ្លន់ រស់រវើក សហការជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចនូវក្តីបំណង គឺ “ប្រជាជនម្នាក់ អាជីពមួយ”។ ដើម្បីសម្រេចក្ដីបំណង “ប្រជាជនម្នាក់ គឺអាជីពមួយ” សម្ដេចធិបតីបានជំរុញឱ្យក្រសួងការងារ ត្រូវខិតខំអនុវត្តឱ្យបានជោគជ័យ នូវវិធានការកែទម្រង់ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នៅក្នុងវេទិការរាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ […]