លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យសួរសុខទុក្ខដោយផ្ទាល់ ចំពោះយោធិនដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។
ក្នុងឱកាសអញ្ជើញសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខដោយក្តីបារម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងបាននាំយកអំណោយជាគ្រឿងបរិភោគ សម្ភារៈប្រើប្រាស់ រួមទាំងថវិកាមួយចំនួនជូនចំពោះបងប្អូនយោធិនដែលកំពុងសម្រាកព្យាបាលជំងឺគ្រប់ៗរូបផងដែរ។
លោកជំទាវបណ្ឌិត ក៏លើកទឹកចិត្ត និងជូនពរដល់យោធិនដែលរងរបួសទាំងអស់ឱ្យមានសុខភាពល្អមាំទាំ សូមឱ្យខិតខំថែរក្សាសុខភាពឱ្យបានមាំមួន ខណៈថ្នាក់ដឹកនាំនៅតែគិតគូរ និងជំរុញដល់ក្រុមគ្រូពេទ្យបន្តមើលថែ រហូតដល់ជាសះស្បើយ ហើយប្ដេជ្ញាមិនបោះបង់បងប្អូនវីរកងទ័ពនោះទេ៕






