សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខេត្តព្រះសីហនុ បាននិងកំពុងរៀបចំបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការវិនិយោគ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមាន្រ្តី បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅខេត្តព្រះសីហនុ បង្ហាញពីអគារខ្ពស់ៗកំពុងឈរព្រោងព្រាត ខណៈដែលអគារជាប់គាំងមួយចំនួនរដ្ឋាភិបាលកម្ពុជា ដាក់ផែនការជំរុញការវិនិយោគ និងដោះស្រាយបញ្ហាជាប់គាំងទាំងនោះ

ដើម្បីដោះស្រាយអគារជាប់គាំង សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចស្តីពីការបង្កើត “ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្រោមឆត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ  ដើម្បីដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យផ្សព្វផ្សាយការពិតពីសន្តិសុខនៅកម្ពុជា ដើម្បីលុបលាងការយល់ច្រឡំរបស់មតិសាធារណៈ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឲ្យផ្សព្វផ្សាយពីស្ថានភាពការពិតសន្តិសុខនៅកម្ពុជា ដើម្បីលុបលាងការយល់ច្រឡំរបស់មតិសាធារណៈ ខណៈកន្លងទៅមានសារព័ត៌មានក្រៅប្រទេសបានផ្សព្វផ្សាយខុសពីការពិត ដែលធ្វើឲ្យប៉ះពាល់កិត្យានុភាពកម្ពុជា។ សម្តេចធិបតីបានថ្លែងថា កន្លងទៅ ជាអកុសលមានបណ្តាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិបានបានផ្សាយដែលមិនឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៅកម្ពុជាទេ។ ប៉ុន្តែព័ត៌មាននោះបានធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពរបស់កម្ពុជា រូបភាពរបស់កម្ពុជា ហើយជាពិសេសខេត្តព្រះសីហនុតែម្តង។ បើតាមសម្តេចធិបតី កិច្ចការងារនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍បានដាក់ចេញគោលការណ៍ជាច្រើន និងបានធ្វើការជាមួយបណ្តាញសារព័ត៌មាន ដើម្បីធ្វើយ៉ាងណាផ្សព្វផ្សាយប្រទេសយើង ឲ្យគេយល់ថា ពិតណាស់បញ្ហាអសន្តិសុខគ្មានប្រទេសណាមួយអត់នោះទេ ហើយកម្ពុជាក៏មានដែរបញ្ហាអសកម្ម ឬរឿងចោរលួចចោរប្លន់។ ប៉ុន្តែកម្ពុជា […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជា «ដាច់ខាតមិនអនុញ្ញាតឲ្យមានការបើកក្លឹបបាញ់កាំភ្លើងឯកជននៅក្នុងខេត្តព្រះសីហនុនោះឡើយ » 

នៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅ « កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាព្រឹក​ថ្ងៃពុធ ទី៣១ ខែមករា​នេះ សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាដាច់ខាតមិនអនុញ្ញាតឲ្យមានការបើកក្លឹបបាញ់កាំភ្លើងឯកជននៅក្នុងខេត្តព្រះសីហនុនោះឡើយ និងបញ្ជាអោយចេញសេចក្ដីជូនដំណឹង ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី មិនឲ្យអនុញ្ញាតបើកក្លឹបបាញ់ស៊ីបឯកជននៅក្នុងប្រទេសកម្ពុជា បន្តទៀតឡើយ

ប្រមុខរាជរដ្ឋាភិបាល ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”

នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” គឺជាគំនិតផ្តួចផ្តើមរបស់សមេ្តច​ធិបតី នាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជា​ខេត្ត​ដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ច​ពិភព​លោក និង​តំបន់​កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ត្រូវបានរៀបចំឡើងដោយឈរលើ​ទស្សន​​ទានគោលចំនួន៤រួមមាន៖ ទី១៖ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ឲ្យអភិបាលខេត្តជាប់បឹងទន្លេសាបទាំង៦ សន្យាទប់ស្កាត់ការទន្រ្ទានដីតំបន់៣ ឲ្យខានតែបាន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យអភិបាលខេត្តជាប់បឹងទន្លេសាបទាំង៦ សន្យាទប់ស្កាត់ការទន្រ្ទានដីតំបន់៣ ឲ្យខានតែបាន។ ទន្ទឹមនឹងនេះ សម្តេចបានប្រកាសដល់អ្នកដែលមានបំណងចង់ទន្រា្ទនកាន់កាប់ដីតំបន់៣​ នៃ​បឹងទន្លេសាប​សូមដកខ្លួនចេញ មុននឹងអាជ្ញាធរអនុវត្តច្បាប់។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបែបបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ សម្តេចធិបតីបានគូសបញ្ជាក់ថា រាជដ្ឋាភិបាលប្តេជ្ញាធ្វើឲ្យបាន និងការពារឲ្យបាន។ សម្តេចក៏បានណែនាំដល់រដ្ឋមមន្ត្រីក្រសួងរៀបចំដែនដី […]

ធនាគារពិភពលោក បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា

នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ លោកស្រី ម៉ារីយ៉ាម ចេ សឺរមែន (Mariam J. Sherman) នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ នាឱកាសនៃដំណើរបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួប លោកស្រីនាយិកាគ្រប់គ្រងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី និង […]

ក្រុមហ៊ុន Mizuda Group បង្ហាញឆន្ទៈពង្រីកវិនិយោគបន្ថែមលើការផលិតថាមពលអគ្គិសនីពីសំណល់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យ លោក សាន ជានមីង (Shan Jianming) ប្រធានក្រុមហ៊ុន Mizuda Group

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តមូលនិធិ GX Foundation ឱ្យបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការទៅលើការផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកទឹកចិត្តទៅដល់មូលនិធិ GX Foundation

សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ

“គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព គឺជាគោលការណ៍ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ពិសេស គឺការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ដែលនឹងក្លាយជាមូលធនមនុស្សដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា២០៣០”។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការនៅល្ងាចថ្ងៃទី២៨ ខែមករានេះ សម្តេចធិបតី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មការរៀបចំការប្រឡងប្រជែង រួមមាន៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ […]