សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទឹកស្អាត គឹជាប្រភពនៃសុខុមាលភាព និងសេចក្តីត្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បីជាផ្នែកមួយទ្រទ្រង់ដល់សុខភាព និងប្រព័ន្ធភាពស៊ាំ ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ បានបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យទឹក ពិសេសទឹកស្អាត ជូនដល់ប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់បានគ្រប់គ្រាន់តាមតម្រូវការ។ ទឹក គឺជាអាទិភាពគន្លឹះទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ មាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
ប៉ុន្មានថ្ងៃទៀត! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង
សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងចាប់ពីថ្ងៃ១៨-១៩ ខែមករា ខាងមុខនេះ តបតាមការអញ្ជេីញរបស់ប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង
កម្ពុជា មានបុណ្យជាតិផ្លូវការមួយទៀត នៅថ្ងៃទី២៩ធ្នូ គឺ «ទិវាសន្តិភាពនៅកម្ពុជា»
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅកម្ពុជា។ យោងតាមអនុក្រឹត្យ ការកំណត់យក ថ្ងៃ២៩ធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។ ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញនៅកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពី ថ្ងៃទី២៩ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាព ដែលបានតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ គឺជារបស់រួមរបស់កម្ពុជាទាំងមូល
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា សន្តិភាព ដែលបានតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ គឺជារបស់រួមរបស់កម្ពុជាយើងទាំងមូល។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរការប្រារព្ធខួបលើកទី ២៥នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះឈ្នះ និងខួប៥ឆាំ្ន នៃការកសាងវិមាន ឈ្នះ ឈ្នះ ដែលប្រារព្ធធ្វើឡើងនៅវិមាន ឈ្នះ ឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ […]
នាយករដ្ឋមន្ត្រី ស្វាគមន៍ការត្រឡប់មកវិញរបស់នាវា Westerdam នាំអ្នកទេសចរជាង ២ពាន់នាក់ មកកាន់កម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ប្រកាសស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី និងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត ដោយបាននាំអ្នកទេសចរជាង ២០០០នាក់ មកកាន់ព្រះរាជាណាចក្រកម្ពុជា។ នៅលើបណ្តាញសង្គមផ្លូវការ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចបតីតេជោ ហ៊ុន […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រុមប្រឆាំងនៅក្រៅប្រទេស កំពុងតែធ្វើបាបប្រជាពលរដ្ឋ ប្រឌិតព័ត៌មានមិនពិតឱ្យប្រជាពលរដ្ឋជឿ ដើម្បីតែកេងចំណេញផលប្រយោជន៍នយោបាយ
ជារឿយៗតាំងពីអាណត្តិមុនៗមកម្លេះ ក្រុមប្រឆាំង និងបណ្តាញព័ត៌មានបរទេសរត់ចោលស្រុកមួយចំនួន ពិសេសវិទ្យុអាស៊ីសេរី កាសែត The Cambodia Daily ដែលស្ថិតក្រោមខ្សែញ៉ាក់ពីមេក្លោងមានមហិច្ឆតាចង់បំផ្លាញ់កម្ពុជាតែងតែប្រឌិតរឿងរ៉ាវប្លែកផ្សាយព័ត៌មានមិនពិតដោយចោទថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នករកស៊ីនៅក្នុងស្រុក
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសឲ្យប្រើប្រាស់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ”
TOP NEWS: សម្តេចធិបតី ហ៊ុន ម៉ាណែត មិនជឿថា មានមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ល្ងង់មិនយល់ពីអត្ថប្រយោជន៍គម្រោងព្រែកជីកហ្វូណនតេជោនោះទេ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សម្តេចមិនជឿថា មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ល្ងង់មិនយល់ពីអត្ថប្រយោជន៍ ដែលថាគម្រោងព្រែកជីកហ្វូណនតេជោគ្មានបានផលអ្វីដល់កម្ពុជា ដែសលសម្តេចមិនជឿថាមានមន្ត្រីល្ងង់បែបនេះនោះទេ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ” នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺថា ការចុះផ្សាយរបស់កាសែតឌីខេមបូឌាដេលី ដែលថារដ្ឋាភិបាលកម្ពុជា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មានអ្នកលើកយោបល់ឲ្យខ្ញុំថាគួរតែមានទិវាសន្តិភាព
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា “ថ្ងៃមុនមានគេលើកយោបល់ឲ្យខ្ញុំថាគួរតែមានទិវាសន្តិភាព មិនចាំបាច់មានទិវាសន្តិភាពទេ ទិវាដែលនាំឲ្យការបញ្ចប់សង្គ្រាម និងការបង្រួបបង្រួមទឹកដី នោះហើយជាអត្ថន័យនៃទិវាសន្តិភាពហើយ”។ សម្តេចបានបន្តថា ទន្ទឹមនឹងយើងនិយាយពីសមិទ្ធផលបច្ចុប្បន្ន និងទៅអនាគត យើងត្រូវនិយាយផងដែរថាយើងត្រូវដាក់ទិសដៅ ដើម្បីការពារនូវសមិទ្ធផលនេះ និងធានាការវិវត្តន៍តទៅមុខទៀត កុំឲ្យថយទៅដូច៤០ឆ្នាំមុន យើងត្រូវការពារសុខសន្តិភាពឲ្យបាន។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ”៕ អត្ថបទ៖ អក្ខរា
លទ្ធផលជំរឿនចុងក្រោយ៖ អង្គភាពសេដ្ឋកិច្ចនៅកម្ពុជាកើនដល់ជាង ៧៥ម៉ឺន និងស្រូបយកកម្លាំងពលកម្មជិត ៣លាននាក់
លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ បានបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣ ៦៧០ ដែលកើនឡើង ៤៩%បើធៀបនឹងជំរឿន សេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥០៥ ១៣៤។ អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន ៥២,៥% នៅទីប្រជុំជន និង៦៩,១% ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី។ អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រី ចំនួន ១,៨៤លាននាក់។ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលគ្របដណ្តប់អង្គភាពសេដ្ឋកិច្ចតែក្នុងពីរវិស័យគឺ […]

