ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា មួយជីវិតនយោបាយរបស់លោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ជាអ្នកនយោបាយដែលគ្មានគោលការណ៍ គ្មានគំនិតអ្វីថ្មី គ្មានទស្សនៈវិស័យ និងគ្មានទាល់តែសោះភាពជាអ្នកដឹកនាំ។ កុំថាឡើយដល់ទៅដឹកនាំប្រទេស សូម្បីតែដឹកនាំបក្សនយោបាយមួយក៏ធ្វើមិនកើតផង។ គាត់ជាមនុស្សចេះតែបើកមាត់និយាយ តែពាក្យសម្តីប្រហោងក្នុងដូចស្គរ។ ក្រៅពីពាក្យញុះញង់ ភូតកុហក គាត់ក៏មានជំនាញជាអ្នកនយោបាយឱកាសនិយមដោយរង់ចាំតែព្រឹត្តិការណ៍អ្វីមួយកើតឡើងនៅក្នុងតំបន់ ឬក្នុងពិភពលោកដើម្បីភ្ជាប់ខ្លួនជាមួយ មិនខុសអ្វីពីមនុស្សដែលចាំតែ «តោងកន្ទុយក្បិនគេ» នោះឡើយ។ […]
Tag: សម រង្ស៉ី
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សង្វេគលោក សម រង្ស៊ី ដែលជាមនុស្សអង្គុយលើចង្អេរ លើកខ្លួនឯង
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងការអាណិត និងសង្វេគលោក សម រង្ស៊ី អ្នកនយោបាយចាស់វស្សា ដែលមនុស្សអង្គុយលើចង្អេរ លើកខ្លួនឯង។ សម្តេចបវរធិបតី បានសរសេរនៅលើបណ្តាញសង្គម ជាមួយនឹងការចែករំលែកវីដេអូ ប្រតិកម្មរបស់ស្រ្តីម្នាក់ចំពោះ លោក សម រង្ស៉ី យ៉ាងដូច្នេះថា៖ «ប្រហែលជាមកពីគាត់គ្មានមុខរបរប្រចាំថ្ងៃពិតប្រាកដ បានជា លោក សម រង្ស៊ី […]
ករណីឃាតកម្មលោក លឹម គីមយ៉ា គឺជាការរៀបចំឡើងដោយលោកសម រង្សុី និងក្រុមខ្លួន ហើយចោទមកលើសម្តេចហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា?
ករណីអំពើឃាតកម្មលោក លីម គីមយ៉ា អតីតមន្រ្តីជាន់ខ្ពស់របស់បក្សសង្គ្រោះជាតិកូតាបក្សសិទ្ធិមនុស្ស បើតាមមើលសាច់រឿងគឺជាការរៀបចំឡើងដោយលោកសម រង្សុី និងក្រុមខ្លួនហើយទម្លាក់រឿងនេះចោទមកលើលោកហ៊ុន សែន និងរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ។ មានកត្តាមួយចំនួន ដែលយើងទាញមកធ្វើជាទឡ្ហីករណ៍ដូចតទៅ ៖ ១- បើតាមសំដីលោកសេរី សុខុម ដែលជាមនុស្សជំនិតរបស់លោក សម រង្សុីនៅសហរដ្ឋអាមេរិកបាននិយាយក្នុងបណ្តាញសង្គមរបស់ខ្លួន គឺ លោក លីម គីមយ៉ា គឺមនុស្សដែលសម […]
តុលាការ កោះហៅលោក សម រង្ស៉ី ឲ្យចូលខ្លួនពាក់ព័ន្ធនឹងបណ្តឹងរឿងជំពាក់ថ្លៃសាងសង់ផ្ទះ
ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ លោក យី សុខវួច នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញដីកាកោះហៅ លោក សម រង្ស៉ី និងភរិយា ជូឡុង សូមូរ៉ា ឱ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ពាក់ព័ន្ធនឹងបណ្តឹងរបស់ឈ្មោះ អ៊ុំ វីរៈរដ្ឋ ដែលប្តឹងលោក សម […]
អ្នកប្រឆាំងជាមួយ សម រង្ស៊ី មិនមែនបក្សប្រជាជនកម្ពុជាទេ គឺអតីតអ្នកធ្លាប់គាំទ្រ សម រង្ស៊ី
ឯកឧត្តម យូ សិរីវុឌ្ឍ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ អ្នកដែលប្រឆាំងជាមួយ សម រង្ស៊ី គឺមិនមែនគណបក្សប្រជាជនកម្ពុជាទេ គឺមន្ត្រីរបស់អតីតគណបក្សប្រឆាំងដែលធ្លាប់គាំទ្រ សម រង្ស៊ី គឺជាអ្នកប្រឆាំងនូវនយោបាយជ្រុលនិយមរបស់ សម រង្ស៊ី តែម្តង តាមគ្រប់ទម្រង់។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកបក្សរាជធានីខេត្ត។ ឯកឧត្តមបានគូសបញ្ជាក់ថា សម្ទុះក្រុមមាននិន្នាការប្រឆាំងចូលបក្សប្រជាជនកម្ពុជាកាន់តែច្រើន ព្រោះអស់ជំនឿលើទណ្ឌិតក្បត់ជាតិបីជំនាន់ដែលជាមេបោកប្រាស់។ ឯកឧត្តមសង្កេតឃើញថា […]
ចលនាចុះចូលបក្សកាន់អំណាច និងប្រឆាំងលោក សម រង្ស៊ី បន្តកើនឡើង
រយៈពេលចុងក្រោយនេះ សកម្មជន សមាជិកសមាជិកា និងមន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាលបាននាំគ្នាចុះចូលជាមួយបក្សកាន់អំណាចជាបន្តបន្ទាប់។ ជាក់់ស្តែង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ សមាជិក ៦នាក់ នៃរចនាសម្ព័ន្ធគណបក្សភ្លើងទៀន ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រកាសផ្តាច់ខ្លួនពីគណបក្សប្រឆាំង ព្រមទាំងបានថ្កោលទោសទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយទុច្ចរិត ដែលតែងកុហកបោកប្រាស់ប្រជាជនខ្មែរ។ ស្របពេលនោះ ពួកគាត់ក៏បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស […]
ទណ្ឌិត សម រង្ស៊ី ប្រើឧបាយកលដដែលៗ បង្អាប់ខ្មែរមុខអន្តរជាតិ ទាំងសម្តីគ្មានតម្លៃ
លោក សម រង្ស៊ី បានប្រឹងបំពងសំឡេងឲ្យសហគមន៍អន្តរជាតិ មើកមកកម្ពុជាអាក្រក់ និងដាក់ទណ្ឌកម្មមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាច និងអ្នកតាមដាននយោបាយយល់ថា ឧបាយកលដដែលៗ បង្អាប់ខ្មែរមុខអន្តរជាតិរបស់លោក សម រង្ស៊ី នេះ គ្មានមានតម្លៃឡើយ។ ម្តងជាពីរដង លោក សម រង្ស៊ី ដែលបានកាន់ក្បាលមេក្រូលើវេទិកាអន្តរជាតិ តែងតែលើកឡើងថា លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា បានធ្លាក់ចុះធ្ងន់ធ្ងរ ហើយលោកថា កម្ពុជាត្រូវការការអន្តរាគមន៍ជាបន្ទាន់ពីសហគមន៍អន្តរជាតិ។ សម្តីរបស់លោក […]
អ្នកកាសែតបរទេសម្នាក់ ងាកមកគាំទ្រគម្រោងព្រែកជីកកម្ពុជា និងទះកំភ្លៀង សម រង្ស៊ី ឲ្យភ្ញាក់ខ្លួន
លោក David Hutt ដែលគេស្គាល់ថា ជាអ្នកកាសែតបរទេសម្នាក់ដែលតែងតែសរសេរអត្ថបទ វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា បានងាកមកគាំទ្រគម្រោងព្រែកជីកកម្ពុជា ហើយបានប្រតិកម្មទៅនឹងភាពល្ងង់ខ្លៅរបស់លោក សម រង្ស៊ី ចំពោះគម្រោងព្រែកជីកដ៏សំខាន់មួយនេះ។ តាមរយៈអត្ថបទព័ត៌មានចុះនៅលើទំព័រកាសែត The Diplomat នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សរសេរដោយលោក David Hutt ក្រោមចំណងជើងថា ព្រែកជីកហ្វូណនតេជោនឹងមិនមានគោលបំណងយោធាទេ ដោយលោកបានគូសបញ្ជាក់ថា មានមតិចម្លែកមួយចំនួនដែលត្រូវបានលើកឡើងចុងក្រោយរួមទាំងការលើកឡើងរបស់លោក សម […]
អ្នកធ្លាប់ស្គាប់បង្គាប់ថា ពេលនេះ លោក សម រង្ស៊ី មិនមានឥទ្ធិពលអ្វីទេ!
លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងថា អតីតមេដឹកនាំរបស់លោក គឺ លោក សម រង្ស៊ី ពេលនេះ មិនមានឥទ្ធិពលអ្វីទៀតទេ ទាំងក្នុងស្រុក និងក្រៅស្រុក។ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុក្នុងស្រុកមួយ កាលពីពេលថ្មីៗនេះ លោក អ៊ូ ច័ន្ទរ័ត្ន ថា លោក សម រង្ស៊ី បានភៀសខ្លួនចេញពីស្រុកជិត ២០ឆ្នាំហើយ […]
សកម្មជនបក្សប្រឆាំងនៅអាមេរិកលោក សេង រតនាប្រកាសគាំទ្រគម្រោងព្រែកជីហ្វូណនតេជោ មិនឈរខាងលោក សម រង្សុី
សកម្មជនបក្សប្រឆាំងនៅអាមេរិកលោកសេង រតនាផ្តើមបង្ហាញជំហរនយោបាយបត់បែនដោយបានប្រកាសអំពីគោលជំហរគាំទ្រគម្រោងព្រែកជីហ្វូណនតេជោផ្ទុយពីមេកើយលោក សមរង្ស៊ី ដែលរិះគន់លើគម្រោងនេះ។ លោកសេង រតនាបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ថា ការគាំទ្រចំពោះគម្រោងនេះ ដេីម្បីកំណេីនសេដ្ឋកិច្ចកម្ពុជានិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សកម្មជនប្រឆាំងនៅក្រៅប្រទេសរូបនេះ ក៏ពន្លយសារយ៉ាងដូច្នេះថា៖ “ធ្វើនយោបាយអោយចេះបត់បែននិងមេីលកាលៈទេសៈបេីពុំដូច្នោះទេអ្នកនឹងឯកោហើយ”។ ការប្រកាសជំហរមិនឈរខាងលោក សមរង្សីដែលជាមេបក្សរបស់ខ្លួនបែបនេះអាចនឹងឲ្យលោក សមរង្ស៊ីកាន់តែឯកោទៀតហើយ ខណៈអ្នកជំនិត និងមនុស្សសំខាន់ៗ នៅជុំវិញខ្លួនបានចាកចេញពីលោកជិតអស់ទៅហើយ។ ការគាំទ្ររបស់ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសលើគម្រោងព្រែកជីកហ្វូណនតេជោ បានក្លាយជាចរន្តជាតិដ៏សំខាន់មួយក្នុងការពង្រឹងឯកភាព និងសាមគ្គីជាតិជាធ្លុងមួយដ៏រឹងមាំ។ កម្លាំងគាំទ្រនេះ […]
