ឯកឧត្តម កែវ រ៉េមី៖ កងទ័ពកម្ពុជាត្រូវបានប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេសប្រសិទ្ធនាមនិងចារទុកថា ជាវីរជនការពារជាតិប្រឆាំងនឹងសត្រូវឈ្លានពាន

ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រួមជាមួយ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានចូលរួមពិធីសំណេះសំណាលជាមួយកងកម្លាំងមកពី ៦អង្គភាព នៃស្រុកគាស់ក្រឡ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ។ នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងបីចំណុចសំខាន់ៗ ដែលធ្វើឱ្យការតស៊ូប្រយុទ្ធក្នុងការការពារជាតិរបស់វីរកងទ័ពក្លាយជាចំណុចខ្លាំងរបស់កម្ពុជា។ ទីមួយ៖ […]

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះសួរសុខទុក្ខជនរងគ្រោះពីអំពើរំលោភបំពានរបស់ទាហានថៃ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យកាល់ម៉ែត

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដឹកនាំគណៈប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះពីការបាញ់រះរបស់ទាហាថៃ និងយុវតីរងគ្រោះពីការចាប់រំលោភបូករបស់ទាហានថៃ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពាំនាំការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី […]

ឯកឧត្តម កែវ រ៉េមី៖ ថៃកំពុងបង្កភាពបែកបាក់ក្នុងអាស៊ាន និងបំផ្លាញគ្រឹះស្នូលរបស់អាស៊ាន

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម កែវ រ៉េមី បានលើកឡើងថា ប្រទេសថៃកំពុងបង្កភាពបែកបាក់ក្នុងអាស៊ាន និងបំផ្លាញគ្រឹះស្នូលរបស់អាស៊ាន ដែលមានចក្ខុ វិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ។ ការលើកឡើងនេះ ក្នុងជំនួបជាមួយឯកឧត្តម Natalius Pigai រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សនៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបបានឱ្យដឹងថា  ឯកឧត្ដមទេសរដ្ឋមន្រ្តី កែវ រ៉េមី […]

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្តស្នើឧត្តមស្នងការអង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុកសិទ្ធិមនុស្ស ជួយតឿនថៃឲ្យដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)​ បានចេញញ្ញត្តិបន្ទាន់លើកទី២ ជូនចំពោះលោក Volker Türk ឧត្តម​ស្នង​ការ​​​អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដើម្បីជំរុញឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ ដែលយោធាថៃ ចាប់ខ្លួនដោយខុសច្បាប់។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់សាជាថ្មី ចំពោះញត្តិបន្ទាន់ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការឃុំខ្លួនដោយខុសច្បាប់ ការប្រព្រឹត្តមិនគប្បី និងការធ្វើ មាតុភូមិនិវត្តន៍កងទ័ពកម្ពុជាតែចំនួន២នាក់ ត្រឡប់មកវិញ ក្នុងចំណោម២០នាក់ ដោយយោធាថៃ។ […]

5
Promotion