លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា គណនី TikTok មួយ ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត អំពីប្រទេសកម្ពុជា ត្រូវបានបិទហើយ។ តាមរយៈហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកទូតចិនបានបញ្ជាក់ថា៖ “គណនីដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតអំពីប្រទេសកម្ពុជា ត្រូវបានបិទ។ យើងនឹងសហការជាមួយមិត្តភក្តិកម្ពុជា ក្នុងការប្រឆាំងយ៉ាងមុតមាំជាមួយនឹងព័ត៌មានដែលមិនពិត”។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជារូបនេះ ធ្លាប់បានប្រកាសថ្កោលទោសចំពោះអ្នកប្រឌិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាភាសាចិនមួយថា […]
Tag: កម្ពុជា-ចិន
សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិន បន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួួយ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃចន្ទ ទី២២ កក្កដា ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម វ៉ាង […]
ទូតចិន៖ ចំណងមិត្តភាពប្រពៃណីរវាងចិននិងកម្ពុជា នឹងត្រូវបានអភិវឌ្ឍន៍កាន់តែរឹងមាំបន្ថែមទៀតនាពេលឣនាគត
លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ចំណងមិត្តភាពប្រពៃណីរវាងចិននិងកម្ពុជា នឹងត្រូវបានអភិវឌ្ឍន៍កាន់តែរឹងមាំបន្ថែមទៀតនាពេលឣនាគត។ តាមរយៈផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៧ ខែកកក្កដា ឆ្នាំ២០២៤ លោក Wang Wenbin បានឲ្យដឹងថា លោកពិតមានមហាកិត្តិយសដែលបានថ្វាយសារតាំងចំពោះព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកអគ្គរដ្ឋទូតចិនរូបនេះ ក៏បានបង្ហោះសាររំលេចនូវរូបថតជាប្រវត្តិសាស្រ្ត នៃទំនាក់ទំនងរវាងថ្នាក់ដឹកនាំជំនាន់មុនផងដែរ។ លោកបានរៀបរាប់ថា ទំនាក់ទំនងរវាងចិន-កម្ពុជា ក្នុងរយៈពេល […]
ទូតចិនថ្មី នឹងមកដល់កម្ពុជានៅថ្ងៃទី៥ កក្កដា ស្អែកនេះ
ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនថ្មី ប្រចាំនៅកម្ពុជា នឹងមកដល់កម្ពុជា នៅថ្ងៃសុក្រទី៥ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីបំពេញបេសកកម្មការទូតនៅកម្ពុជា ។
«អ្នកចម្បាំងចចក» របស់ចិន មកកាន់ទូតនៅកម្ពុជា ស្របពេលទំនាក់ទំនងកម្ពុជា-ចិន កាន់តែពិសេសឡើង
លោក Wang Wenbin បានក្លាយជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ជំនួសលោក Wang Wentian ដែលផុតអាណត្តិ។ ប្រមុខការទូតថ្មី ដែលត្រៀមមកកម្ពុជានាពេលខាងមុខរូបនេះ មានរហ័សនាមថា «អ្នកចម្បាំងចចក»។ «ការទូតអ្នកចម្បាំងចចក – Wolf Warrior Diplomacy» របស់ប្រទេសចិនទទួលបានភាពល្បីរន្ទឺ ដោយសារជាយុទ្ធសាស្ត្រការទូតដ៏រឹងមាំដែលរួមមានការប្រមាថ ឬការគំរាមកំហែងលើមនុស្សទាំងឡាយណាដែលហ៊ានបំពានផលប្រយោជន៍របស់ប្រទេសចិន។ ការទូតអ្នកចម្បាំងចចក ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីការចាប់ផ្តើមការរាតត្បាតនៃវីរុសកូវីដ១៩។ ស្របនឹងយុទ្ធសាស្ត្រការទូតរបស់ចិន ការតែងតាំងលោក […]
រដ្ឋមន្ត្រីការពារជាតិចិន ស្កាត់ជួបរដ្ឋមន្ត្រីការពារជាតិកម្ពុជា មុនរដ្ឋមន្ត្រីការពារជាតិអាមេរិកហោះមកកម្ពុជា
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ទុង ជុន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែល រដ្ឋមន្ត្រីការពារជាតិទាំងពីរ បានអញ្ជើញមកចូលរួមក្នុង កិច្ចសន្ទនា Shangri-La លើកទី ២១ នៅប្រទេស សឹង្ហបុរី។ ឯកឧត្តម ទៀ […]
កម្ពុជា-ចិន ប្រសិទ្ធនាមផ្លូវក្រវាត់ក្រុងទី៣ ជា «មហាវិថី ស៊ី ជីនពីង» ខណៈចិនជួយសង់ផ្លូវឲ្យកម្ពុជាជិត ៤ពាន់គីឡូម៉ែត្រ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ចប់អាណត្តិ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជានិមិត្តរូបនៃការប្រសិទ្ធនាម “ផ្លូវក្រវាត់ក្រុងទី៣” ដែលតភ្ជាប់ផ្លូវជាតិ លេខ១ទៅផ្លូវជាតិលេខ៤ ថាជា “មហាវិថី ស៊ី ជីនពីង”។ «មហាវិថី ស៊ី […]
ចិន អរគុណកម្ពុជា ដែលរក្សាជំហរជុំវិញសមុទ្រចិនខាងត្បូង បញ្ហាកោះតៃវ៉ាន់ និងតំបន់ស៊ីងជាំង
ប្រមុខការទូតចិនចប់អាណត្តិ លោក Wang Wentian បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាជំហរយុត្តិធម៌ស្តីពីសមុទ្រចិនខាងត្បូង បញ្ហាកោះតៃវ៉ាន់ និងតំបន់ស៊ីងជាំង សំដៅការពារផលប្រយោជន៍ចិន-កម្ពុជា និងផលប្រយោជន៍អាស៊ាន-ចិន។ លោកបានគូសបញ្ជាក់ថា ស្ថានការណ៍ពិភពលោកប្រែប្រួល ទំនាក់ទំនងចិន-កម្ពុជា មិនប្រែប្រួលទេ ។ លោក Wang Wentian បានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងជម្រាបលា […]
ព្រះមហាក្សត្រ កោតសរសើរភាគីចិនដែលជាមិត្តដ៏មហិមារបស់ប្រជាជនកម្ពុជា
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យស្ដេចយាងចូលរួមជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ជាមួយឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងព្រះរាជពិធីប្រគល់ និងទទួលសម្ភារដែលជាជំនួយរបស់ភាគីចិនជូនចំពោះក្រុមការងារព្រះមហាក្សត្រ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅព្រះបរមរាជវាំង។ ក្នុងឱកាសនោះ ព្រះករុណា ព្រះមហាក្សត្រ បានផ្តាំផ្ញើតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតចិន ថ្លែងអំណរគុណជូនចំពោះឯកឧត្តម Xi Jinping ប្រធានាធិបតីចិន និងរដ្ឋាភិបាលចិន […]
សម្តេតេជោ ហ៊ុន សែន៖ ចិនអាចទទួលការពិតមួយហើយ គឺការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មីកម្ពុជា ពុំមានការផ្លាស់ប្ដូរគោលជំហក្នុងទំនាក់ទំនងជាមួយចិនទេ
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសុំឲ្យមិត្តចិនមើលមកកម្ពុជាជាមិត្តដែលគួរឲ្យទុកចិត្ត។ សម្ដេចបានមានប្រសាសន៍ថា មិត្តចិនអាចទទួលការពិតមួយហើយ គឺការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មី ពុំមានការផ្លាស់ប្ដូរគោលជំហក្នុងទំនាក់ទំនងជាមួយចិនទេ។ បើតាមសម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងតែខិតខំពង្រឹងទំនាក់ទំនងដែលមានស្រាប់ ឲ្យកាន់តែរឹងមាំថែមទៀតជាមួយនឹងគំនិតថ្មីៗ ដើម្បីធ្វើឲ្យទំនាក់ទំនងនេះ កាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ […]
