សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី១៣ ខែមិថុនានេះ បានលើកឡើងថា បញ្ហាព្រំដែនជាមួយថៃ មិនអាចរកការស្រុះស្រួលគ្នាតាមយន្តការទ្វេភាគីបានឡើយ សូម្បីតែ១០០ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ មានតែតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុណ្ណោះ ទើបអាចដោះស្រាយបាន។ ការបញ្ជាក់បែបនេះ មុនមូយថ្ងៃដែលគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នា នៅថ្ងៃសៅទី១៤ មិថុនា ឆ្នាំ ២០២៥ ស្អែកនេះ ដើម្បីជំរុញការវាស់វែង […]
Tag: កម្ពុជា-ថៃ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា កម្ពុជានឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃ១៥មិថុនា បើទោះជាភាគីថៃមិនព្រម, រឿងដែលកើតឡើងដោយឯកតោភាគី ត្រូវបញ្ចប់វិញដោយឯកតោភាគី
ថ្ងៃសៅទី១៤ មិថុនា ឆ្នាំ ២០២៥ ស្អែកនេះ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នៅយប់ថ្ងៃទី១៣ ខែមិថុនានេះថា […]
បណ្ឌិត យង់ ពៅ៖ ថៃបិទច្រកព្រំដែនជាឯកតោភាគី គឺជានយោបាយកំរោល និងពង្រីកអរិភាពជាមួយប្រទេសជិតខាង
ខុសប្លែកពីមេដឹកនាំកម្ពុជា ដែលប្រកាន់យកឥរិយាបថនយោបាយគ្រប់គ្រងសភាពការណ៍ក្នុងតំបន់ ដោយបង្រួមបញ្ហានៅតំបន់តានតឹង និងកាត់បន្ថយកការប្រឈមឱ្យមានកម្រិតទាប ក្រុមយោធាថៃ ដែលទទួលបានសិទ្ធិនៅក្នុងការសម្រេចចិត្តគ្រប់គ្រងច្រកព្រំដែនពីរដ្ឋាភិបាលថៃ បានអនុវត្តនូវនយោបាយកំរោល ចាស់គំរឹល និងការពង្រីកអរិភាពជាមួយប្រទេសជិតខាង តាមរយៈការប្រកាសបិទច្រកតំបន់និងច្រករបៀង រួមនឹងប្តូរម៉ោងពេលបិទបើកច្រកអន្តរជាតិជាមួយនឹងប្រទេសកម្ពុជា។ ចំណុចនេះបានឆ្លុះបញ្ចាំងពីចេតនាបង្កភាពតានតឹងជាមួយប្រទេសជិតខាងផង និងកង្វះយុទ្ធសាស្ត្រនៅក្នុងការគ្រប់គ្រងផងដែរ ព្រោះការបិទច្រកតំបន់និងច្រករបៀងទាំងនេះ ក៏បានបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាជនថៃផងដែរ។ លោកបណ្ឌិត យង់ ពៅ បានបានបន្ថែមទៀតថា ជានិច្ចកាល រាជរដ្ឋាភិបាលកម្ពុជាតែងតែព្យាយាមបង្រួមបញ្ហានៅក្នុងតំបន់ ដើម្បីបញ្ចៀសការរីករាលដាលជម្លោះទៅកាន់តំបន់ផ្សេងៗ ក៏ដូចជាទៅលើវិស័យនានាផងដែរ ខណៈដែលថៃតែងតែប្រើប្រាស់ឥរិយាបថដៃភ្លើងជើងមាន់។ បើតាមលោកបណ្ឌិត […]
ប្រមុខការទូតកម្ពុជា ជំរុញរាជរដ្ឋាភិបាលថៃពិចារណាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកវិវាទព្រំដែនទៅតុលាការអន្តរជាតិ ICJ
ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីការបរទេសថៃ ដោយជំរុញឲ្យរដ្ឋាភិបាលថៃ ពិចារណាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកវិវាទព្រំដែនរវាងប្រទេសទាំងពីរ ទៅតុលាការអន្តរជាតិ ICJ។ អ្នកនាំពាក្យក្រសួងការបរទេស ឯកឧត្តម ជុំ សុន្ទរី បានឲ្យដឹងថា ក្នុងលិខិតនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា “ក្នុងស្មារតីនៃមិត្តភាព និងប្រកបដោយការប្ដេជ្ញាដ៏ស្មោះត្រង់ ក្នុងការរួមរស់ដោយសន្តិសហវិជ្ជមាន និងសុខដុមរមនា របស់ប្រជាជាតិយើងទាំងពីរ” […]
ផ្ទុះអាវុធរវាងទ័ពខ្មែរ និងថៃ៖ សម្តេចតេជោ ហ៊ុន សែន ថ្កោលទោសចំពោះសកម្មភាពឈ្លានពាន និងគាំទ្រការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ទៅកាន់ព្រំដែន
សាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី២៨ ខែឧសភា៖ ដំបូងខ្ញុំសូមសំដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ធបាលឯក សួន រោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន។ ព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការណ៍ និងការអភិវឌ្ឍមិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ ដែលខ្ញុំសូមថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាពឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែលជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ។ ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។ ខ្ញុំសង្ឃឹមថាកាចរចាដែលនឹងត្រូវធ្វើ […]
សម្ដេចតេជោ ហ៊ុន សែន ចង្អុលបង្ហាញឲ្យថែមពាក្យ «គ្រប់ជ្រុងជ្រោយ» សម្រាប់ទំនាក់ទំនងរវាងកម្ពុជា-ថៃ
នៅរសៀលថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍លោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកជំទាវនាយករដ្ឋមន្រ្តី និងគណៈប្រតិភូថៃ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ឆ្លៀតឱកាសនេះ សម្តេចក៏បានចូលរួមរំលែកទុក្ខសាជាថ្មី ចំពោះសោកនាដកម្មនៃគ្រោះរញ្ជួយដីនៅប្រទេសថៃ នាពេលកន្លងទៅថ្មីៗនេះ។ […]
ចំណុចសំខាន់ៗ នៃប្រវត្តិទំនាក់ទំនងការទូត កម្ពុជា-ថៃ សល់ពីអតីតកាល និង ភាពរុងរឿងក្នុងបច្ចុប្បន្នកាល
ទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា និង ថៃ មានតាំងពីសតវត្សទី១៣ ក្នុងសម័យអង្គរ។ អាណាចក្រអយុធ្យា របស់ថៃបានផ្លាស់ប្តូរបន្តិចម្តងៗនូវ អាណាចក្រខ្មែរ ដែលកំពុងធ្លាក់ចុះពីសតវត្សទី១៤ ខណៈអាណាព្យាបាលបារាំងបានបំបែកប្រទេសកម្ពុជាចេញពីប្រទេសថៃទំនើបនៅអំឡុងសតវត្សទី១៩-២០ ហើយទំនាក់ទំនងការទូតរវាងរដ្ឋទំនើបត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០។ ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានភាពស្មុគស្មាញ។ ការបោះបង្គោលព្រំដែនមិនពេញលេញបាននាំឱ្យមានជម្លោះព្រំដែនដែលអូសបន្លាយ ជាពិសេសប្រាសាទព្រះវិហារ ដែលត្រូវបានបញ្ជូនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ នៅឆ្នាំ១៩៦២ ប៉ុន្តែនៅតែមានការប៉ះទង្គិចគ្នាខាងយោធាកើតឡើងនៅឆ្នាំ២០០៨ និង ២០១១។ ទោះបីជាទំនាក់ទំនងមានសន្តិភាពភាគច្រើនក៏ដោយ ក៏ប្រជាជនរបស់ប្រទេសទាំងពីរនៅតែប្រកាន់ខ្ជាប់ការខឹងសម្បានឹងគ្នា ដោយសារតែរឿងប្រវត្តិសាស្រ្ត […]
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ប្តេជ្ញាពង្រឹងមិត្តភាពប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួតបន្ថែមទៀត
ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ បានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ម៉ារីត សារៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ ថ្លែងនៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតបាល់ទាល់ក្នុងឱកាសនេះ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ អ្នកជាតិនិយមជ្រុលដែលបង្កបញ្ហាឲ្យឈានទៅការផ្ទុះអាវុធ ពេលសង្គ្រាមផ្ទុះឡើង គឺពួកគេមិនដែលមានមុខនៅលើសមរភូមិប្រយុទ្ធទេ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អ្នកជាតិនិយមជ្រុលដែលបង្កបញ្ហាឲ្យឈានទៅការផ្ទុះអាវុធ ពេលសង្គ្រាមផ្ទុះឡើង គឺពួកគេមិនដែលមានមុខនៅលើសមរភូមិប្រយុទ្ធទេ។ សម្តេចបានលើកឡើងបែបនេះ ដោយរំលឹកពីបទពិសោធន៍នៃការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ រយៈពេល៣ឆ្នាំ នៅតំបន់ប្រាសាទព្រះវិហារ និងប្រាសាទតាមាន់ តាក្របី បង្កឡើងដោយអ្នកនយោបាយជាតិនិយមជ្រុលថៃប៉ុន្មាននាក់ ជាមេរៀនដែលពលរដ្ឋទាំងខ្មែរ ទាំងថៃត្រូវចងចាំ និងខិតខំធ្វើយ៉ាងណាកុំឲ្យមានកើតឡើងទៀត។ តាមរយៈបណ្តាញទំនាក់ទំនងសង្កមផ្លូវការ សម្តេចបានបង្ហោះរូបថតចំនួន៤សន្លឹក ដែលថតនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១១ នៅច្រកព្រំដែនជាំ-ស្រង៉ាំ […]
កម្ពុជា-ថៃ ប្តេជ្ញាថានឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ប្រើប្រាស់ទឹកដីរបស់ខ្លួនជ្រៀតជ្រែក ឬប្រឆាំងនឹងប្រទេសមួយទៀតឡើយ
កម្ពុជា និងថៃ តាមរយៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ បានឯកភាព គ្នាពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារជាតិ សំដៅថែរក្សា ឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខរបស់ប្រទេសនីមួយៗ។ ភាគីទាំងពីរវាយតម្លៃខ្ពស់ចំពោះ កងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ដែលបានខិតខំប្រឹងប្រែងរក្សាសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងឯកភាពបង្កើនកិច្ចសហ ប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។ ភាគីទាំងពីរបានប្តេជ្ញាថានឹងមិនអនុញ្ញាតឱ្យ នរណាម្នាក់ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីធ្វើសកម្មភាពជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ភាគីម្ខាង ទៀត ឬធ្វើសកម្មភាពណាមួយដែលបង្កអសន្តិសុខ ឬប្រឆាំងនឹងប្រទេសមួយទៀតឡើយ។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨ […]

