ដោយសារការគិតគូរខ្ពស់ពីសុវត្ថិភាពកីឡាករ និងកីឡាការិនីជាអាទិភាពចម្បងបំផុត និងធានាបានការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ថ្នាក់ដឹកនាំគណកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចជាចុងក្រោយ កាត់បន្ថយហានិភ័យជាអតិប្បរមា ដោយរៀបចំកាត់បន្ថយចំនួនប្រភេទកីឡា នៅSEA Games លេីកទី៣៣ នៅប្រទេសថៃ ដែលប្រកួតនៅសុងក្លា តំបន់ទឹកជំនន់ចេញ និងកីឡាមួយចំនួនទៀត។
បច្ចុប្បន្នប្រតិភូកីឡាកម្ពុជាសរុបមានចំនួនតែ ១៥០នាក់ ក្នុង ១៣ប្រភេទកីឡាតែប៉ុណ្ណោះ។ ពោលកម្ពុជា បាន ស្នើដកប្រភេទ កីឡាចំនួន៨ រួមមាន កីឡាយូដូ ការ៉ាតេ បញ្ចស៊ីឡាត់ ប៉េតង់ ចំបាប់ វូស៊ូ បាល់ទាត់ និងសីប៉ាក់តាក្រ ហើយរក្សាទុកតែ ១៣ ប្រភេទកីឡា រួមមាន ហែលទឹក អត្តពលកម្ម កីឡាអេឡិចត្រូនិក គុនដាវ កាយសម្ព័ន្ធ ជឺជីតស៊ូ ឃីកបុកស៊ីង តេក្វាន់ដូ ជិះសេះ ម៉ូតូទឹក ទ្រីអាត្លុង បាល់ទាត់លើតុ និង បាល់ទះ។
គណកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា នេះជាស្មារតីបុរេសកម្ម និងការសម្រេចចិត្តដ៏លំបាករបស់ថ្នាក់ដឹកនាំ ដេីម្បីធានាឲ្យមានការចូលរួមផង និងធានាសុវត្ថិភាពខ្ពង់ដល់ប្រតិភូកីឡាកម្ពុជាផង។ គណកម្មាធិការជាតិអូឡាំពិកកម្ពុជា សង្ឃឹមថា ជនរួមជាតិយោគយល់ អធ្យាស្រ័យខ្ពង់ចំពោះការសម្រេចចិត្តដ៏លំបាកនេះ ។

