បញ្ចប់រឿងលុយកាក់រវាងតាសក់សភ្នំត្បែងត្រឹមនេះ តារាចម្រៀង មាស សុខសោភា ដាច់ខាតមិនព្រមផ្សះផ្សារជាមួយអតីតស្វាមី ! 

ខណៈពេលដែលឡើងឆាកធំសម្តែងនៅក្នុងការប្រកួតសម្រស់ Miss Cosmo Cambodia 2025 កាលពីពេលថ្មីៗនេះ តារាចម្រៀង មាស សុខសោភា មើលទៅហាក់មានអារម្មណ៍ស្រស់ថ្លា និងសប្បាយរីករាយ ហើយនាងថែមទាំងបានអះអាងថា ដាច់ខាតមិនអាចផ្សះផ្សារជាមួយអតីតស្វាមីខ្លួន ខណៈពេលដែលសុំបញ្ចប់រឿងតាសក់សនៅភ្នំត្បែង និងរឿងលុយកាក់ត្រឹមនេះ ។ 

មកទល់ពេលនេះអតីតស្វាមីតារាចម្រៀង មាស សុខសោភា នៅតែព្យាយាមតាមអង្វរ និងសុំផ្សះផ្សារជាមួយនាងគ្មានលោះថ្ងៃ ពីព្រោះលោកនៅតែស្រឡាញ់ និងចង់ជានាជាមួយភរិយាវិញ  តែមើលទៅ មាស សុខសោភា ហាក់មិនចាប់អារម្មណ៍ឬចង់ផ្សះផ្សារចំណងស្នេហ៍ចាស់ជាមួយអតីតស្វាមីរបស់ខ្លួនឡើយ​ ផ្ទុយទៅវិញនាងបែរជានិយាយថា រឿងវាចប់ហើយ សុំបញ្ចប់ត្រឹមនេះ ។ 

តារាចម្រៀង មាស សុខសោភា សុំបញ្ចប់រឿងរ៉ាវទាំងអស់ត្រឹមនេះ ទាំងរឿង តាសក់សភ្នំត្បែង ទាំងរឿងលុយ និង រឿងអតីតស្វាមីរបស់ខ្លួន ដោយនាងបានអះអាងថា រឿងមិនសប្បាយចិត្ត នាងបានបំភ្លេចចោលអស់ហើយ ហើយក៏មិនចង់រំលឹកឡើងវិញដែរ ដាច់ខាតនាងមិនព្រមផ្សះផ្សារឬត្រូវគ្នាជាមួយអតីតស្វាមីរបស់ខ្លួន ។ នាងសុខចិត្តនៅម្នាក់ឯង ស្វែងរកព្រះធម៌ និងបំពេញការងារដែលខ្លួនស្រឡាញ់ គឺនាងស្ងប់ចិត្តហើយ ។  

ថ្វីដ្បិតតែជីវិតជួបនូវរឿងរ៉ាវមិនសប្បាយចិត្ត តែពេលនេះតារាចម្រៀង មាស សុខសោភា នៅតែមានអារម្មណ៍ល្អក្នុងការបំពេញការងាររបស់ខ្លូន ជាក់ស្តែងថ្មីៗនេះនាងទទួលការងារសម្តែងជាច្រើនទាំងការងារនៅទីក្រុងនិងតាមខេត្តនានា ជាក់ស្តែងថ្មីៗនេះនាងបានលេចមុខក្នុងការសម្តែងនៅក្នុងការប្រកួតបវរកញ្ញា Miss Cosmo Cambodia 2025 ជាមួយនិងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងបញ្ចេញនូវក្បាច់រាំដ៏អស្ចារ្យ ដែលទទួលបានការគាំទ្រ និងការលើកទឹកចិត្តយ៉ាងច្រើនពីមហាជន ៕