ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធ និងទាត់ចោលចំពោះការផ្សព្វផ្សាយរបស់ បណ្តាញព័ត៌មានពីក្រៅប្រទេសមួយចំនួន ដែលបានផ្សព្វផ្សាយមូលបង្កាច់លាបពណ៌មកលើកម្ពុជាថា បណ្តែតបណ្តោយឱ្យមានការជួញដូរមនុស្ស ការបង្ខាំងមនុស្សដោយខុសច្បាប់ ការធ្វើទារុណកម្មលើពលករបរទេស និងការបង្ខំឱ្យ ធ្វើការពាក់ព័ន្ធនឹង Call Center ខុសច្បាប់ជាដើម។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានចាត់ទុក ការផ្សព្វផ្សាយនេះ ផ្ទុយស្រឡះពីវិជ្ជាជីវៈសារព័ត៌មាន ដោយគ្រាន់តែយករូបភាពពីនេះ ពីនោះ គ្មានប្រភពច្បាស់ការ ឬយកពីក្រុមអ្នកបង្កើតមាតិការកលុយតាមប្រព័ន្ធអ៊ីនធឺណេត […]
Tag: ក្រសួងមហាផ្ទៃ
កម្ពុជា-ថៃ ប្តេជ្ញាថានឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ប្រើប្រាស់ទឹកដីរបស់ខ្លួនជ្រៀតជ្រែក ឬប្រឆាំងនឹងប្រទេសមួយទៀតឡើយ
កម្ពុជា និងថៃ តាមរយៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ បានឯកភាព គ្នាពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារជាតិ សំដៅថែរក្សា ឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខរបស់ប្រទេសនីមួយៗ។ ភាគីទាំងពីរវាយតម្លៃខ្ពស់ចំពោះ កងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ដែលបានខិតខំប្រឹងប្រែងរក្សាសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងឯកភាពបង្កើនកិច្ចសហ ប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។ ភាគីទាំងពីរបានប្តេជ្ញាថានឹងមិនអនុញ្ញាតឱ្យ នរណាម្នាក់ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីធ្វើសកម្មភាពជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ភាគីម្ខាង ទៀត ឬធ្វើសកម្មភាពណាមួយដែលបង្កអសន្តិសុខ ឬប្រឆាំងនឹងប្រទេសមួយទៀតឡើយ។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨ […]
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំឱ្យក្រុមការងារប្រឆាំងការសម្អាតប្រាក់រិះរកវិធីសាស្រ្តថ្មីក្នុងការស្រាវជ្រាវ និងស៊ើបអង្កេត
ក្នុងពិធីប្រកាសសេចក្ដីសម្រេច និងស្ដាប់វឌ្ឍនភាពការងារពាក់ព័ន្ធ នឹងកិច្ចការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យថ្នាក់ដឹកនាំក្រុមការងារបន្តរួមគ្នាថែរក្សាស្ថានភាពល្អនៃការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា ខិតខំពង្រឹងគុណភាពធនធានមនុស្ស និងរិះរកវិធីសាស្រ្តថ្មីៗបន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាពក្នុងការងារប្រឆាំងការសម្អាតប្រាក់ ដែលកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ។ ភ្ជាប់នឹងការណែនាំនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរម្លឹកនូវមរតកស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលចុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា […]
២សប្តាហ៍ចុងក្រោយ ស្ទើរតែគ្មានករណីក្មេងទំនើងកើតឡើងនៅទូទាំងប្រទេស
រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែតុលា ករណីក្មេងទំនើងនៅទូទាំងប្រទេស មានសភាពស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់ និងស្ទើរតែគ្មានករណីណាកើតឡើងទាល់តែសោះ និយាយរួមគឺមានត្រឹមជាង ១០ករណីតែប៉ុណ្ណោះ ហើយក៏គ្មានការរំខានណាមួយដល់ប្រជាពលរដ្ឋដែរ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃ:។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានកត់សម្គាល់ថា នេះជាលទ្ធផលមួយគួរឱ្យស្ងប់ស្ងែងជាទីបំផុត ហើយជាមូលហេតុមួយ ដែលបណ្តាយុវជន ក៏ដូចជាក្រុមក្មេងទំនើងមួយចំនួន ហាក់មានការយល់ដឹងច្រើន និងជ្រួតជ្រាបនូវអ្វីដែលជាផលចំណេញ ស្វែងរកនូវចំណេះជំនាញ […]
អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ប្រកាសពីការបន្តពង្រឹងកងកម្លាំងទប់ស្កាត់ និងបង្ក្រាបក្រុមប្រឆាំងជ្រុលនិយម
អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍គូសបញ្ជាក់ពីការនៅតែបន្តខិតខំពង្រឹងប្រសិទ្ធភាពក្នុងការបញ្ហាដឹកនាំដល់កងកម្លាំងនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់នៃអគ្គាធិការដ្ឋានទាំងអស់ សំដៅម្ចាស់ការគ្រប់គ្រងកម្លាំងក្រោមឱវាទឱ្យបាន ត្រឹមត្រូវ និងហ្មត់ចត់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ពង្រឹងវិន័យ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ ព្រមទាំងដាក់ចេញនូវ វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពទាំងឡាយ ដែលបង្កឡើង ដោយក្រុមប្រឆាំងជ្រុលនិយម។ ការគូសបញ្ជាក់ជាថ្មីនេះ បន្ទាប់ពីក្នុងរយៈពេលថ្មីៗកន្លងទៅនេះ ក្រុមប្រឆាំងអគតិ និងជ្រុលនិយមមួយក្ដាប់តូចដែលមានមូលដ្ឋាននៅក្រៅប្រទេសនៅតែបន្តអនុវត្តគ្រប់ឧបាយកល សកម្មភាពរបស់ខ្លួន បំផុសបំផុលបង្កឱ្យមានចលាចលញុះញង់ ឱ្យប្រជាពលរដ្ឋ […]
អ្នកនាំពាក្យ៖ ករណីក្មេងទំនើងបានថយចុះ ក្រោយចលនាបង្ក្រាប និងបំផុសការអប់រំ
ឯកឧត្តមបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល២សប្ដាហ៍ដើមខែកញ្ញា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបង្ក្រាបករណីក្មេងទំនើងសរុបជាង២០ករណី ឃាត់ខ្លួនបានមនុស្សជាង៨០នាក់។ បើតាមឯកឧត្តមបណ្ឌិតដដែល ករណីក្មេងទំនើងបានថយចុះគួរឱ្យកត់សម្គាល់ បន្ទាប់ពីសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្កើនការយកចិត្តទុកដាក់បង្ក្រាប និងបំផុសចលនាអប់រំ និងជាពិសេស គឺបន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់បន្ថែមទៀតពីសម្ដេចធិបតី ហ៊ុន […]
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ថ្កោលទោសចំពោះការប៉ុនប៉ងធ្វើឃាតបេក្ខជនប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ ម្ដងហើយម្ដងទៀត
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថ្កោលទោសចំពោះការប៉ុនប៉ងធ្វើឃាតបេក្ខជនប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ ម្ដងហើយម្ដងទៀត។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យឯកឧត្តម ស សុខា។ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនគរបាល ចំនួន៤វគ្គ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាគ្រប់ថ្នាក់ បន្តបង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខ និងបន្តទប់ស្កាត់ផែនការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលរបស់ក្រុមប្រឆាំងជ្រុលនិយម រួមទាំងការបង្កអសន្តិសុខដើម្បីជាឈ្នាន់ឡើងកាន់អំណាចតាមវិធីក្រៅច្បាប់។ គួរឲ្យដឹងថា បេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ត្រាំ […]
២ឆ្នាំ បានផ្តល់សៀវភៅស្នាក់នៅថ្មីដល់ប្រជាពលរដ្ឋទូទាំងប្រទេសជាង ១០ម៉ឺនក្បាល និងបំបែកសៀវភៅគ្រួសារជាង៤ម៉ឺនក្បាល
ក្នុងរយៈពេល២ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤នេះ មន្រ្តីរាជការសុីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃនៅទូទាំងប្រទេស បានផ្ដល់សៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋបានចំនួនជាង ១០មុឺនក្បាល និងបំបែកសៀវភៅគ្រួសារថ្មី ចំនួនជាង ៤មុឺននក្បាល។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ការផ្ដល់ជូនសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារដល់ប្រជាពលរដ្ឋនោះ លោក ទូច សុឃៈ (សុខៈ) បានលម្អិតឱ្យដឹងថា បើយោងតាមរបាយការណ៏របស់នាយកដ្ឋានអត្តសញ្ញាណ បានផ្តល់សៀវភៅស្នាក់នៅថ្មីចំនួន១៣២,៥១២ក្បាល បានបំបែកសៀវគ្រួសារថ្មីចំនួន […]
ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ចាប់ដៃគ្នាពង្រឹងការងារសន្តិសុខ និងស្វែងរកជនល្មើស
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ មាតុភូមិនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព នាយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចការងារប្រកបដោយជោគជ័យ នៅរដ្ឋធានីប៉េងកាំង និងខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងរយៈពេល ៣ថ្ងៃ នៃដំណើរទស្សនកិច្ចការងារនេះ ឯកឧត្តម ស សុខា […]
ចាប់ពីពេលនេះទៅ! អ្នកដំណើរគ្រប់ជាតិសាសន៍ពេលហោះមកដល់កម្ពុជា មិនចាំបាច់ចំណាយពេលបំពេញឯកសារដោយដៃទៀតឡើយ
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យមើលការបំពេញការងាររបស់មន្ត្រី ពិសេសការដាក់ឱ្យដំណើរការប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ប្រព័ន្ធអេឡិចត្រូនិក Cambodia e-Arrival បង្កភាពងាយដល់អ្នកដំណើរគ្រប់ជាតិសាសន៍ និងនៅគ្រប់ទីកន្លែង អាចចូលទៅបំពេញព័ត៌មានជាមុន នៅក្នុងប្រអប់សលាកបត្រអន្តោប្រវេសន៍ (រួមទាំងពាក្យស្នើសុំទិដ្ឋាការពេលមកដល់) ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាពនៅក្នុងប្រព័ន្ធ Cambodia e-Arrival។ […]
