អ្នកនាំពាក្យអះអាងថា លោកឧត្តមសេនីយ៍ទោ ប៊ុន ភក្តី ជាជនជាតិខ្មែរកើតនៅខេត្តតាកែវ មិនដូចការចោទប្រកាន់ថា ជាជនជាតិវៀតណាមឡើយ

អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ ចេញសេចក្តីបំភ្លឺ ចំពោះព័ត៌មានដែលបានចុះផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានមួយចំនួនដែលធ្វើឱ្យមានការភាន់ច្រឡំ និងមានការរើសអើងចំពោះ លោកឧត្តមសេនីយ៍ទោ ប៊ុន ភក្តី នាយកវិទ្យាស្ថានបណ្តុះបណ្តាល វិជ្ជាជីវៈនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដោយចោទប្រកាន់ថាជាជនជាតិវៀតណាម។ នាពេលថ្មីៗនេះ បណ្តាញផ្សព្វផ្សាយមួយចំនួនបានចុះផ្សាយថា បុរសជនជាតិវៀតណាមម្នាក់ ក្រោយទទួលបានសញ្ជាតិខ្មែរ និងប្ដូរឈ្មោះថ្មីថា ប៊ុន ភក្ដី កំពុងពាក់ផ្កាយ២ ក្នុងជួរនគរបាលជាតិកម្ពុជា។ តាមប្រភព កាលពីអំឡុងឆ្នាំ២០២៣ […]

ពីរថ្ងៃមុនដាច់ឆ្នាំ មន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្ម៣ពាន់សេវាជូនពលរដ្ឋ!

២ថ្ងៃមុនដាច់ឆ្នាំ២០២៤ គឺនាថ្ងៃទី៣០ និង៣១ខែធ្នូ មន្រ្តីអត្តសញ្ញាណកម្មទូទាំងប្រទេសបានបន្តផ្ដល់សេវាអត្តសញ្ញាណកម្មប្រមាណ៣ពាន់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេស។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។  បើតាមលោកបណ្ឌិត ទូច សុឃៈ ក្នុងចំណោមសេវាបានផ្ដល់ជូននោះ សេវាអត្តសញ្ញាណប័ណ្ណមាន៨៩១សន្លឹក លិខិតឆ្លងដែនមាន១១២៨ក្បាល លិខិតធ្វើដំណើរមាន១៨១ក្បាល សៀវភៅស្នាក់នៅមាន៤៤២ក្បាល និងសៀវភៅគ្រួសារមាន៤៤៥ក្បាល។   ក្នុងនាមក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះឆន្ទៈ​ បំពេញការងារយ៉ាងសកម្មរបស់មន្រ្តីគ្រប់ផ្នែកនៃក្រសួងមហាផ្ទៃដើម្បីធានាប្រក្រតីភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ៕  ដោយ […]

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសបង្កើនចំនួនមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ នៅឆ្នាំ២០២៥-២០២៦

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសបង្កើនចំនួនកម្លាំងមន្ត្រីនគរបាល នៅតាមប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ យ៉ាងហោចណាស់តិចបំផុត ១០នាក់ នៅឆ្នាំ២០២៥-២០២៦ ខាងមុខនេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានកត់សម្គាល់ថា នាពេលបច្ចុប្បន្ន […]

អ្នកនាំពាក្យ ថ្កោលទោសទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលទាញក្រុមគ្រួសារសម្តេចក្រឡាហោម ភ្ជាប់ទៅនឹងនយោបាយទុច្ចរិតរបស់ខ្លួន

អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូព ឆ្នាំ២០២៤ បានប្រកាសបដិសេធ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះបណ្តាញសង្គមឈ្មោះ Sam Riansy និងបក្ខពួក ដែលបានទាញក្រុមគ្រួសារសម្តេចក្រឡាហោម ភ្ជាប់ទៅនឹងនយោបាយទុច្ចរិតរបស់ខ្លួនម្តងហើយម្តងទៀត។ ជាថ្មីម្តងទៀត អ្នកនាំពាក្យ ចាត់ទុកថា ក្រុមអ្នកនយោបាយនិរទេសខ្លួននៅឯបរទេសដែល គេចវេសពីការអនុវត្តទោសក្នុងបទឧក្រិដ្ឋព្រហ្មទណ្ឌនានានោះ គឺជាអ្នកនយោបាយបរាមុខ ដែលបើ ទោះបីជាធ្វើនយោបាយរាប់សិបឆ្នាំហ្នឹងគេដែរ ប៉ុន្តែនៅតែបន្តប្រើកលវិធីស្មោកគ្រោកច្រំដែល ដោយ ជញ្ជាំផលិត […]

ចូលបន្ទាត់ក្រហមហើយ! ការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ល្មើសមួយបង្ក្រាបមួយ ចាប់ពីថ្ងៃទី១១ធ្នូនេះតទៅ

ឱសានវាទ៧ថ្ងៃ កំណត់ជាកំហិតដោយឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យក្រុមអ្នកផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់បញ្ឈប់សកម្មភាព ឈានចូលដល់ថ្ងៃចុងក្រោយហើយ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២២៤។ ចាប់ពីថ្ងៃទី១១ ខែធ្នូ តទៅ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងធ្វើប្រតិបត្តិការបង្ក្រាប ដោយចាប់ខ្លួនអ្នកពាក់ព័ន្ធ និងស្នើបិទមធ្យោបាយនៃការផ្សព្វផ្សាយនោះមិនឱ្យដំណើរការតែម្ដង។ នេះជាការរំលឹកជាថ្មីពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។ លោកបណ្ឌិត […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ ណែនាំឲ្យបន្តទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំបន្តការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ ល្បែងផ្សងសំណាង និងការជួញដូរគ្រឿងញៀនគ្រប់ប្រភេទនៅតាមមូលដ្ឋាន។ ការណែនាំនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។ ក្រៅពីណែនាំឲ្យទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំរដ្ឋបាលរាជធានីខេត្តពិនិត្យការផ្សព្វផ្សាយប៉ាណូពាណិជ្ជកម្មស្រាបៀរ គួរកំណត់ឱ្យមានអប្បបរមានៅតាមផ្លូវនិងទីសាធារណៈ ជំនួសមកវិញត្រូវផ្សព្វផ្សាយអំពីសមិទ្ធផល និងអត្តសញ្ញាណទេសចរណ៍ នៅតាមរាជធានីខេត្តរបស់ខ្លួន […]

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យបញ្ឈប់ជាបន្ទាន់រាល់ការផលិតវីដេអូ និងមាតិកា ដែល​ពាក់ព័​ន្ធនឹ​ងល្បែងស៊ីសង​​ខុសច្បាប់​

ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើការណែនាំ ឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។ តាមសារាចរណែនាំ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា​ កាលពីពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ […]

លោកជំទាវ ជូ ប៊ុនអេង៖ កម្ពុជាកំពុងដោះស្រាយបញ្ហាបទល្មើសជួញដូរមនុស្ស ដែលមានលក្ខណៈសាំញ៉ាំ និងប្រកបដោយល្បិចកល

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ កម្រិតបច្ចេកទេសពិនិត្យ ពិភាក្សា របាយការណ៍លទ្ធផលការងារប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស ១០ខែ ឆ្នាំ២០២៤ និងលេីកទិសដៅការងារ ឆ្នាំ២០២៥ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពីឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុក តាមបណ្តាក្រសួង ស្ថាប័នដែលជាសមាជិក គ.ជ.ប.ជគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស រាជធានី […]

បង្កើតភូមិថ្មីមួយទៀត ឈ្មោះ «ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» ក្នុងភូមិសាស្ត្រឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពីការបង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដោយបំបែកចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ តាមសំណើររបស់រដ្ឋបាលខេត្តពោធិ៍សាត់ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចេញប្រកាសស្ដីពី «បង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» ដែលមានស្ថិតនៅក្នុងភូមិសាស្ត្រឃុំ ព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ នៅក្នុងប្រកាសមាត្រា១ សម្រេចដូច្នេះថា៖ «បង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដោយបំបែកចេញពីភូមិសាយ […]

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រើនរំលឹកដល់មន្ត្រីនគរបាល កុំបណ្តែតបណ្តោយខ្លួនឲ្យដុសក្បាលពោះធំ

ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី​២៦​ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីនគរ​បាលត្រូវពិនិត្យតាមដានចំពោះកាយសម្បទា ក៏ដូចជាសុខភាពរបស់កងកម្លាំង ដោយមិនត្រូវបណ្តែតបណ្តោយអោយ​មន្ត្រីនគរបាល មានក្បាលពោះធំ ឬក៏ធាត់ខ្លាំងនោះឡើយ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំដល់អាជ្ញាធរខេត្តសៀមរាប ឱ្យបន្តការពារឱ្យបានជាដាច់ខាតនូវសន្តិភាព ស្ថិរភាព​ នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ក្រៅពីការរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ […]

5
Promotion