ក្រោយជួបសម្តេចបវរធិបតី ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិក ចាប់អារម្មណ៍ចំពោះទីផ្សារកម្ពុជា

សម្តេចបវរធិបតីត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានផ្នែកលក់តំបន់អាស៊ី-អាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់ របស់ក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោក Julien Nargeot […]

ក្រុមហ៊ុន FreshStart Energy បង្ហាញបំណងវិនិយោគនៅកម្ពុជា លើបច្ចេកវិទ្យាទំនេីបគ្រប់គ្រងថាមពលអគ្គិសនី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ […]

ក្រោយជួបសម្តេចធិបតី ក្រុមហ៊ុនអាមេរិកធំៗ ចង់ពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា

នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួបនេះ លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី […]

ក្រុមហ៊ុនបច្ចេកវិទ្យា VTeam សន្យាជំរុញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ

តំណាងក្រុមហ៊ុន VTeam Financial Technology Service (wuhan) Co., Ltd. បានសន្យាចូលរួមពង្រឹង និងជំរុញការងារបរិវត្តកម្មឌីជីថល ដើម្បីអោយស្របតាមគោលនយោបាយឌីជីថល និងមធ្យោបាយថ្មីៗបន្ថែមទៀតសម្រាប់ការស្វែងរកដៃគូសហប្រតិបត្តិការ ជាពិសេសការចូលរួមក្នុងការជំរុញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈថ្នាលបច្ចេកវិទ្យាដែលមានស្រាប់របស់ក្រុមហ៊ុន។ ការសន្យានេះ ក្នុងជំនួបរវាងលោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក Typhoon Wen ជាប្រធានក្រុមហ៊ុន VTeam Financial Technology […]

ក្រុមហ៊ុនវិនិយោគ ធានាមិនធ្វើសកម្មភាពឲ្យប៉ះពាល់ដល់បរិស្ថានកម្ពុជា

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះអ្នកវិនិយោគដែលមានបំណងជួយបង្កើនការងារដល់ប្រជាសហគមន៍មូលដ្ឋាន និងជួយឱ្យបរិស្ថានកម្ពុជាស្អាតតាមរយៈការវិនិយោគដោយប្រើប្រាស់ថាមពលកកើតឡើងវិញ។ ការលើកឡើងអំពីបរិស្ថានស្អាតរបស់ឯកឧត្តមរដ្ឋមន្រ្តីធ្វើឡើងស្របនឹងជំនួបសម្តែងការគួរសម ជាមួយសមាគមសហគ្រាសគាំពារបរិស្ថាននៅកម្ពុជា(EPIAC)ដោយមានក្រុមហ៊ុន និងអ្នកវិនិយោគមកពីប្រទេសចិនចូលរួមផងដែរ នារសៀលថ្ងៃទី ២៥ មករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ តំណាងក្រុមហ៊ុនវិនិយោគក្នុងវិស័យបរិស្ថាន បានបញ្ជាក់ថា ក្រុមហ៊ុនចិនធ្វើការវិនិយោគនៅកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សមាគមសហគ្រាសគាំពារបរិស្ថាននៅកម្ពុជា(EPIAC)បានអះអាងយ៉ាងម៉ឺងម៉ាត់ថា នឹងរួមចំណែកជួយបង្កើនការងារដល់ប្រជាសហគមន៍មូលដ្ឋាន និងធានាមិនធ្វើសកម្មភាពទាំងឡាយណា ដែលបង្កផលប៉ះពាល់ដល់បរិស្ថានរបស់កម្ពុជាឡើយ ជាក់ស្តែងក្រុមហ៊ុនទាំងអស់សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យលើផ្នែកបច្ចេកទេសមុននឹងសង់រោងចក្រដោយក្រុមការងាររបស់នាយកដ្ឋាន EIA និងតំណាងអគ្គនាយកដ្ឋាន […]

ក្រុមហ៊ុន CiC ផ្ញើលិខិតបំភ្លឺ ដើម្បីជម្រះការចោទប្រកាន់រឿងកិបកែងលុយ ៨០លានដុល្លាអាមេរិក របស់លោក ព្រាប កុល

ប្រធានគណ:កម្មការនៃក្រុមហ៊ុនវិនិយោគ CiC បានចេញលិខិត១ច្បាប់ផ្ញើជូនលោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយបញ្ជាក់ថា ខ្លួនមានការសោកស្តាយដែលមានព័ត៌មានផ្សព្វផ្សាយចោទថា លោក ព្រាប កុល បាន​​ពាក់ព័ន្ធនឹងការកិបកែងប្រាក់មូលនិធិចំនួន ៨០លានដុល្លាអាមេរិក ពីស្ថានប័នរបស់ខ្លួន។  នៅក្នុងលិខិតដដែលនោះ ប្រធានគណកម្មការនៃក្រុមហ៊ុន CiC បានបញ្ជាក់ថា លោក ព្រាប កុល មិនធ្លាប់មានតួរនាទីនៅក្នុងរចនាសម្ព័ន្ធ នៃគណៈគ្រប់គ្រង ឬក្រុមប្រឹក្សាភិបាលនៃស្ថាប័ន CiC […]

ក្រុមហ៊ុន Alstom ចាប់អារម្មណ៍វិនិយោគលើការរៀបចំទីក្រុង និងតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់ផ្សេងៗនៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក Philippe DELLEUR អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួប លោក Philippe DELLEUR […]

ក្រុមហ៊ុនបច្ចេកវិទ្យារបស់បារាំង ចង់វិនិយោគតភ្ជាប់ខ្សែកាបិ៍អុបទិកក្រោមបាតសមុទ្រពីកម្ពុជា ទៅបណ្តាប្រទេសលើពិភពលោក

នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង Orange Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ […]

ក្រុមហ៊ុន ACCOR Group មានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរ

នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Maud BAILLY នាយកប្រតិបត្តិ Sofitel, MGallery និង Emblems តំណាងឱ្យ ACCOR Group ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស […]

រាជរដ្ឋាភិបាល ប្រកាសដាក់ឱ្យដំណើរការមុខងារស្នើសុំចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន ឬសហគ្រាសចំនួន៥ តាមប្រព័ន្ធអនឡាញ

រាជរដ្ឋាភិបាល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ប្រកាសដាក់ឱ្យដំណើរការមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាស ចំនួន ៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal) ដែលបានរៀបចំឡើងដោយ ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចរបស់រាជរដ្ឋាភិបាល ។ មុខងារទាំង ៥ នេះរួមមាន ៖ (១) កែប្រែព័ត៌មានលម្អិតអាសយដ្ឋានទីស្នាក់ការចុះបញ្ជី, (២) កែប្រែលក្ខន្តិកៈក្រុមហ៊ុន, (៣) កែប្រែសកម្មភាពអាជីវកម្ម, (៤) តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ […]

5
Promotion