ស្ងាត់ការងារសិល្បៈ សាឡាត់ ស្រីឡាង ធ្លាក់ខ្លួន ត្រូវហែកហួរព្រោះលុយត្រឹម ២០០ ដុល្លារយ៉ាងអាម៉ាសមុខ !

ស្ងាត់ពីការងារសិល្បៈមួយរយៈពេលធំ តារាសម្តែង សាឡាត់ ស្រីឡាង ស្រាប់តែធ្លាក់ខ្លួនត្រូវស្រ្តីម្នាក់ផុសទារលុយត្រឹមតែ ២០០ដុល្លារយ៉ាងអាម៉ាសមុខបំផុត ទោះបីជា សាឡាត់ ស្រីឡាង បានសងលុយទៅស្រ្តីម្នាក់នោះរួចក្តី ប៉ុន្តែមហាជននៅតែហួសចិត្តនឹកស្មានមិនដល់នៅពេលដែលដឹងថា សាឡាត់ ស្រីឡាង ជំពាក់លុយគេត្រឹមតែ២០០ដុល្លារ ។  កាលពីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៤ កន្លងមកនេះ ស្រ្តីម្នាក់ឈ្មោះ លី ចាន់វត្តី បានបង្ហោះហ្វេសប៊ុកទារលុយតារាសម្តែង សាឡាត់ ស្រីឡាង ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់មហាជន សូម្បីតែមិត្តសិល្បករដែលស្គាល់គ្នាជាមួយនាងក៏ស្ទើរតែមិនជឿថា សាឡាត់ […]

Single Mum វ៉ាង ស្រីណូ សម្រាលកូនស្រីដោយសុវត្ថិភាពទោះគ្មានស្វាមី តែជីវិតពេញដោយក្តីសុខ !

ប្រកាន់ឈ្មោះថាជា Single Mum អតីតតារាសម្តែង វ៉ាង ស្រីណូ រំភើបចិត្តឥតឧបមាបន្ទាប់ពីសម្រាលបានកូនស្រីម្នាក់កាលពីប៉ុន្មានថ្ងៃមុនប្រកបដោយសុវត្ថិភាព ទោះបីជាជីវិតនាងគ្មានដៃគូឬស្វាមីនិងគេ ប៉ុន្តែកូនស្រីម្នាក់នេះគឺជាចំណងដៃធំបំផុតសម្រាប់នាងក្នុងជីវិត ។ អតីតតារាសិចស៊ី វ៉ាង ស្រីណូ មិនខ្វល់ពីពាក្យសម្តីដែលមហាជនមួយចំនួនបាននិយាយថាចំអន ឬ មិនជឿថាកូនរបស់នាងគឺជាកូនដែលកើតចេញពីការបញ្ចូលមេជីវិតឡើយ ផ្ទុយទៅវិញនាងបែរជារីករាយជាមួយជីវិតថ្មីមួយនេះ ។ មើលទៅមុខកូនស្រី វ៉ាង ស្រីណូ ពិតជាស្រស់ស្អាតនិងកាត់បរទេសយ៉ាងពិតប្រាកដ ។ បន្ទាប់ពីសម្រាលកូនស្រីរួច វ៉ាង […]

ទោះមានអ្នកលួចធ្វើហូលគូម « អរគុណសន្តិភាព » ឌួង ហ្សូរីដា នៅតែប្រឹងរកទីផ្សារសម្រាប់អ្នកត្បាញហូលរបស់ខ្លួន ! 

កញ្ញា ឌួង ហ្សូរីដា គឺជាសិល្បការិនីដំបូងគេដែលបានច្នៃហូលគូមអក្សរ « អរគុណសន្តិភាព » ឡើង ដើម្បីរកប្រាក់ចំណូលជួយដល់អ្នកច្នៃហូល ខ្មែរ ដែលជិតបាត់បង់ ប៉ុន្តែអ្វីដែលគួរឱ្យស្តាយនោះ គឺស្របពេលដែលទទួលបានការចាប់អារម្មណ៍ពីការច្នៃ ហូលគូមអក្សរ ខ្មែរនេះ ស្រាប់តែមានជនខិលខូចមួយចំនួនបានចំលងស្នាដៃនាង ដែលធ្វើឱ្យនាងមានការហួសចិត្តជាខ្លាំង ។  កញ្ញា ឌួង ហ្សូរីដា គឺជាស្ថាបនិកដែលបង្កើត ហូលមានផុសអក្សរ « អរគុណសន្តិភាព » មុនគេ ដោយសារនាងចង់អរគុណទៅដល់ថ្នាក់ដឹកនាំ សម្តេចតេជោ ដែលបានលះបង់ជីវិតរបស់លោកសឹងតែមួយជីវិតដើម្បីប្រទេសជាតិ ។ កញ្ញា ឌួង […]

មិនមានដំណឹងរៀបការ  ពៅ ពិសិដ្ឋ ត្រូវផលិតកម្មក្រៅប្រទេសទាក់ទងថតភាពយន្តខ្នាតធំក្នុងតម្លៃខ្លួនកប់ពពក 

ថ្មីៗនេះតារាសម្តែងរូបសង្ហា ពៅ ពិសិដ្ឋ ត្រូវបានផលិតកម្មក្រៅប្រទេសទាក់ទងថតភាពយន្តខ្នាតធំមួយដោយទទួលបានតម្លៃខ្លួនខ្ពស់កប់ពពក រហូតធ្វើឱ្យលោកប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត ដើម្បីឱ្យសមនិងតម្លៃ ។  វ័យជាង ៣០ ឆ្នាំហើយ តារាសម្តែងរូបសង្ហា ពៅ ពិសិដ្ឋ នៅតែពុំទាន់មានដំណឹងរៀបការទៀត ផ្ទុយទៅវិញលោកបែរជាលេចមុខជាមួយបងស្រី ពៅ លីដា ខ្លាំងទៅវិញ រហូតធ្វើឱ្យមហាជនជាច្រើនឆ្ងល់ថា តើពេលណាតារាសម្តែងប្រុសរូបសង្ហានេះសម្រេចចិត្តរៀបការ ?  ចំពោះរឿងរៀបការតារាសម្តែង ពៅ ពិសិដ្ឋ ហាក់ពុំគិតគូខ្វាយខ្វល់អ្វីទាំងអស់ […]

កូនទាំង ៣ ជាកម្លាំងចិត្តជម្រុញឱ្យតារាសម្តែង អេង វ៉ាណង តស៊ូជាមួយជំងឺមហារីកសុដន់ និង ប្រឹងរស់ព្យាបាលជំងឺនេះរហូតជាមួយរយភាគរយ 

តារាសម្តែង អេង វ៉ាណង បានអះអាងថា នាងបានជាពីជំងឺមហារីកសុដន់មួយរយភាគរយហើយ បន្ទាប់ពីរស់នៅជាមួយជំងឺនេះអស់ពេល ២ ឆ្នាំ និង បានបាញ់គីមីចំនួន ៨ ដង ។ កម្លាំងចិត្តធំធេងដែលធ្វើឱ្យនាងតស៊ូជាមួយជំងឺនេះបាន គឺកូនជាទីស្រឡាញ់ទាំង ៣ នាក់ ។  តារាសម្តែង អេង វ៉ាណង បានរស់នៅជាមួយជំងឺមហារីកសុដន់អស់ពេល ២ ឆ្នាំ និងបានបាញ់គីមីចំនួន […]

លោក ប៉ែន ចំរុង បើកបង្ហាញពីជីវិត ២២ ឆ្នាំក្នុងសិល្បៈត្រូវគេក្តិចត្រូយរលួយដល់គល់ និង ប៉ងសម្លាប់ខ្លួនឯងពេលជួបរឿងអាស្រូវធំក្នុងជីវិត !

នៅក្នុងថ្ងៃខួប ២២ ឆ្នាំនៃការចូលសិល្បៈរបស់ពិធីកររូបសង្ហាលោក ប៉ែន ចំរុងកាលពីពេលថ្មីៗនេះ លោកបានបង្ហាញពីជីវិតយ៉ាងជូរចត់ ដែលត្រូវគេជាន់ពន្លិច ក្តិចត្រួយរលួយដល់គល់ មិនឱ្យរស់បាន រហូតលោកបានប៉ុនប៉ងសម្លាប់ខ្លួន ដើម្បីបញ្ចប់ជីវិតផងដែរ ពេលវេលាទាំងអស់នោះលោកពិតជាចាំមិនភ្លេច ប៉ុន្តែសំណាងល្អលោកទទួលបានការស្រឡាញ់ពីអ្នកជុំវិញខ្លួន ក៏ដូចជាភរិយាជាទីស្រឡាញ់ដែលបានជួយឱ្យលោកមានជីវិតដល់សព្វថ្ងៃនេះ ។  ពិធីករលោក ប៉ែន ចំរុង បានរៀបចំកម្មវិធីពិសេសរបស់ខ្លួនយ៉ាងធំដុំ កាលពីប៉០៩ ខែ កញ្ញា ឆ្នាំ ២០២៤ កន្លងមកនេះ ដោយបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ […]

តារាសម្តែង ឌុច លីដា និង ហង្ស សុជាតា ត្រូវសមត្ថកិច្ចនាំខ្លួនទីកាន់ប៉ុស្តិ៍ក្រោយបើកបរក្នុងស្ថានភាពស្រវឹងបង្កឱ្យមានការភ្ញាក់ផ្អើល 

ភ្ញាក់ផ្អើលទាំងយប់កាលពីរំលងអាធ្រាត្រថ្ងៃទី ០៨ ខែ កញ្ញា កន្លងមកនេះ តារាសម្តែង ឌុច លីដា និង ហង្ស សុជាតា ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាន ដើម្បីផ្លុំជាតិអាកុល និងផាកពិន័យទៅតាមផ្លូវច្បាប់ បន្ទាប់ពីនាងបើកបរក្នុងស្ថានភាពស្រវឹង ។  តាមរយៈវិដេអូ និង សកម្មភាព ឌុច លីដា ត្រូវសមត្ថកិច្ចវាស់ជាតិអាល់កុលនោះ កំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងពីមហាជន ដោយសារ ឌុច លីដា […]

ព្រីន ត្រៀមបញ្ចេញស្នាដៃធំៗក្រោយជះលុយផ្ទាល់ខ្លួនធ្វើបទចម្រៀង Remix និងតារាចម្រៀង ម៉េង កែវពេជ្ជតា ក្នុងគោលដៅមួយនេះ !

បន្ទាប់ពីល្បីល្បាញក្នុងការធ្វើបទចម្រៀង Remix ដែលមានចំណងជើងថា « ពេលណាបងមករកអូន» រួមជាមួយតារាចម្រៀង ម៉េង កែវពេជ្ជតា មក តារាចម្រៀង ព្រីន ត្រៀមនឹងបញ្ចេញស្នាដៃថ្មីៗទៀត ក្នុងគោលដៅធំមួយនេះ ។ មកទល់ពេលនេះបទចម្រៀង Remix « ពេលណាបងមករកអូន » របស់លោក ព្រីន និង អ្នកនាង ម៉េង កែវ​ពេជ្ជតា នៅតែពេញនិយមស្តាប់ពីសំណាក់ទស្សនិកជន រហូតមានអ្នកគាំទ្រជាច្រើនបានសំណូមពរឱ្យលោក ព្រីន និង អ្នកនាង […]

សាងគ្រួសារជាង ៤ ឆ្នាំ កែវ ពេជ្រពិសី ទុកចិត្តស្វាមី កាណាដា មិនប្រែចិត្តរងចាំកូនវ័យ ៥ ឆ្នាំទើបគិតគូរឿងចាកចេញ !

តារាសម្តែង កែវ ពេជ្រពិសី ចាប់ផ្តើមចេញមុខក្នុងសកម្មភាពសិល្បៈឡើងវិញហើយ ក្រោយពីកូនប្រុសនាងមានវ័យជិត ៣ ឆ្នាំ ។ ក្នុងអំឡុងពេលនេះ កែវ ពេជ្រពិសី មិនទាន់បានគិតគូរឿងចេញទៅរស់នៅ តាមស្វាមីនៅប្រទេស កាណាដា ទេ ផ្ទុយទៅវិញនាងបែរជារងចាំកូនប្រុសមានវ័យ ៥ ឆ្នាំ ទើបចាកចេញ ។  កែវ ពេជ្រពិសី បានប្រកាសវិលត្រឡប់ចូលកាន់វិស័យសម្តែងឡើងវិញហើយបន្ទាប់ពីបានបោះបង់អាជីពសម្តែងអស់ពេលជាច្រើនឆ្នាំ ទោះមិនបានតំណែងជាតួឯកដូចមុន នាងសុខចិត្តថតដោយមិនប្រកាន់អ្វីទាំងអស់ ពីព្រោះនាងចង់សាងស្នាដៃជាច្រើនដើម្បីទុកជាអនុស្សាវរីយ៍មុនពេលចេញទៅរស់នៅប្រទេស […]

ត្រៀមខ្លួនរៀបការជាមួយអ្នកលក់អនឡានល្បីឈ្មោះ តារាសម្តែងស្រគតស្រគំ ប៊ឺរី បង្ហាញជីវិតហ៊ឺហាដើរទិញវីឡាតម្លៃកប់សារី !  

ធ្លាប់ជាតារាសម្តែងស្រគត់ស្រគំ​ មិនសូវចេះនិយាយស្តី និងចូលចិត្តលាក់បាំងពីជីវិតឯកជនរបស់ខ្លួន នោះ ពេលនេះតារាសម្តែងរូបសង្ហា ប៊ឺរី ប្រែប្រួលហើយ លោកប្រែទៅជាបុរសដែលនិយាយច្រើន និងបង្ហាញពីជីវិតពិតរបស់ខ្លួនឱ្យមហាជនបានដឹងលឺ ជាពិសេសពេលថ្មីៗនេះលោកបានបង្ហាញជីវិតហ៊ឺហាជាមួយរថយន្តទំនើប ព្រមទាំងដើរទិញវីឡាតម្លៃខ្ទង់លានដុល្លារមុននឹងរៀបការជាមួយអ្នកលក់អនឡាញល្បីឈ្មោះមួយរូប ។ តារាសម្តែងលោក មាស វឌ្ឍនៈសម្បត្តិ ហៅ ប៊ឺរី បានប្រកាសត្រៀមដឹកដៃអ្នកលក់អនឡាញល្បីឈ្មោះម៉ាដាមដា ចូលរោងការជាផ្លូវការនៅក្នុងខែ កុម្ភះឆ្នាំ ២០២៥ ខាងមុខហើយ ប៉ុន្តែមុននឹងពិធីមង្គលការរបស់អ្នកទាំងពីររៀបចំឡើង អ្នកទាំងពីរបានបង្ហាញភាពស្និទ្ធស្នាលប្រៀបដូចជាគ្រួសារនិងគ្នាទៅហើយ ព្រោះមានពេលខ្លះ ម៉ាដាមដា បានហៅលោក […]