លោក ប៊ឺរី បញ្ជាក់ច្បាស់ពីទំនាក់ទំនងស្នេហា និង គម្រោងរៀបការ ជាមួយអ្នកជំនួញអនឡាញល្បីឈ្មោះ ម៉ាដាមដា យ៉ាងពិតប្រាកដ !  

តារាសម្តែងរូបសង្ហា ប៊ឺរី កម្រនឹងបង្ហាញពីជីវិតឯកជនរបស់ខ្លួនណាស់ ដោយឡែកចុងក្រោយនេះ ក្រោយពីបង្ហាញភាពស្និទ្ធស្នាលជាមួយ ម៉ាដាមដា ដែលជាអ្នកលក់អនឡាញល្បីឈ្មោះមក ស្រាប់តែលោកបានចេញមុខប្រកាសក្តែងៗថា ទំនាក់ទំនងរបស់ខ្លួនជាមួយ ម៉ាដាមដា គឺជាទំនាក់ទំនងស្នេហានិងគម្រោងរៀបការនិងគ្នាយ៉ាងពិតប្រាកដ ។ បន្ទាប់ពីតារាសម្តែងលោក ប៊ឺរី បញ្ជាក់ច្បាស់បែបនេះ បានធ្វើឱ្យកក្រើកអស់ពិភពសិល្បៈដូចមហាជនបានដឹងស្រាប់ហើយថា បុរសសង្ហា ប៊ឺរី តែងតែព្យាយាមលាក់បាំងពីជីវិតឯកជនរបស់ខ្លួន ហើយលោក៏កម្រនឹងនិយាយនៅលើបណ្តាញសង្គមដែរ ។ លោក ប៊ឺរី ចេញមុខប្រកាសក្តែងៗពីចំណងស្នេហារបស់ខ្លួនជាមួយ ម៉ាដាមដា […]

លោក ជា សុវណ្ណនរាហ៍ បញ្ជាក់ពីរឿងផលិតកម្មមិនហៅថតភាពយន្ត ! 

ភាគច្រើនតារាសម្តែងលោក ជា សុវណ្ណនរាហ៍ លេចមុខតែក្នុងផលិតកម្ម LD ប៉ុណ្ណោះ ក្រៅពីនេះគឺពុំមានវត្តមានរបស់លោកឡើយ  ជុំវិញនៃរឿងនេះត្រូវបានតារាសម្តែងរូបសង្ហានេះបានបញ្ជាក់កាលពីពេលថ្មីៗនេះថា លោកមិនបានជាប់កុងត្រាជាមួយផលិតកម្មណាមួយឡើយ តែមិនដឹងថាផលិតកម្មនានាគិតយ៉ាងណាទេទើបមិនហៅលោកថត ។  លោក ជា សុវណ្ណនរាហ៍ ក៏ជាតារាសម្តែងល្បីឈ្មោះមួយរូបផងដែរនៅក្នុងវិស័យសិល្បៈ ជាញឹកញាប់លោកតែងតែមានវត្តមាននៅក្នុងរឿងដុំរបស់ផលិតកម្ម LD មិនថារឿងបែបកំប្លែង សម័យ ឬបុរាណឡើយ ជាក់ស្តែងថ្មីៗនេះលោកក៏មានវត្តមាននៅក្នុងរឿង « ប្រវត្តិស្នេហ៍នាងនាថ » ផងដែរជាមួយតារាសម្តែងភូមា ។  លោក ជា សុវណ្ណនរាហ៍ […]

ចូលរដូវវស្សាតារាចម្រៀង អេឡិច ចាន់ត្រា វិលមកសន្សំប្រាក់កាក់ល្អិតក្នុងការថតសំអាងការក្រោយបោះបង់អស់ពេល ៧ ឆ្នាំ 

ចូលរដូវវស្សាភ្លាម តារាចម្រៀង និងសម្តែងរូបសង្ហា លោក អេឡិច ចាន់ត្រា ដែលបានបោះបង់សិល្បៈចោលទាំងស្រុងនោះអស់ពេលជាង ៧ ឆ្នាំ បានវិលត្រឡប់មកសន្សំប្រាក់កាក់ល្អិតក្នុងការថតសំអាងការឡើងវិញហើយ ។  ជិត ១០ ឆ្នាំមកហើយដែលតារាសម្តែង និងចម្រៀង អេឡិច ចាន់ត្រា បានបោះទុនប្រាក់រាប់សែនដុល្លារដើម្បីបើកក្រុមហ៊ុនរកស៊ីរៀបចំកម្មវិធីនានា ហើយបោះបង់អាជីពសម្តែងចោល ដើម្បីស្រវ៉ាទ្រព្យធំ តែទោះជាយ៉ាងណាពេលជួបជាមួយលោកម្តងៗ លោកនៅតែអះអាងថា លោកនៅតែស្រឡាញ់វិស័យសម្តែង បើមានឱកាសលោកនឹងថតភាពយន្តឡើងវិញ ។  […]

ថានៅក្រមុំចាស់សប្បា​យចិត្ត ស្រាប់តែ វ៉ាង ស្រីណូ ប្រកាសមានផ្ទៃពោះ ៨ ខែហើយត្រៀមមកសម្រាលកូនក្នុងស្រុក ខ្មែរ វិញ ! 

ធ្លាប់តែឃើញអតីតតារាសិចស៊ី វ៉ាង ស្រីណូ ឡាយវិដេអូ លក់កាបូបធម្មតាៗនៅ អាមេរិក ស្រាប់តែថ្មីៗនេះនាងប្រកាសថាមានផ្ទៃពោះ ៨ ខែហើយ ហើយត្រៀមនឹងហោះហើរពី អាមេរិក មកស្រុក ខ្មែរ វិញដើម្បីសម្រាលកូនផងដែរ ។ អតីតតារាសម្តែងសិចស៊ី វ៉ាង ស្រីណូ មិនធ្លាប់ប្រកាសបានរៀបការ ឬ មានសង្សារនោះទេ ភាគច្រើននាងឧស្សាហ៍ចេញចូល ស្រុក ខ្មែរ និង សហរដ្ឋអាមេរិក និងរស់នៅជាក្រមុំចាស់ មិនចង់បានដៃគូ ឬ រៀបការឡើយ […]

តារាកូនកាត់ ខ្មែរ បារាំង មាលា និងតារាភូមា Paing Takhon កំពុងធ្វើឱ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍

ជាលើកដំបូងហើយដែលតារាកូនកាត់ ខ្មែរ បារាំង កញ្ញា មាលា និងតារាភូមាលោក Paing Takhon បានប៉ះគ្នាលើសង្វៀនសម្តែង ជាក់ស្តែងគ្រាន់តែវត្តមានអ្នកទាំងពីរនៅក្នុងរឿង « ប្រវត្តិស្នេហ៍នាងនាថ » ចាប់ផ្តើមដាក់បញ្ចាំងភ្លាម ធ្វើឱ្យអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់ ។ ថ្វីដ្បិតតែស្រីស្អាត មាលា និង លោក Paing Takhon ប៉ះគ្នាជាលើកដំបូង ប៉ុន្តែអ្នកទាំងពីរចាប់ដៃគ្នាសម្តែងបានយ៉ាងល្អនៅក្នុងរឿង « ប្រវត្តិស្នេហ៍នាងនាថ » បើទោះបីជាអ្នកទាំងពីរត្រូវនិយាយពីរភាសាផ្សេងគ្នាក៏ពិតមែន ប៉ុន្តែការប៉ះគ្នាលើកនេះគឺពិតជាធ្វើឱ្យកក្រើកវិស័យសម្តែងតែម្តង ។ កញ្ញា មាលា ដែលជាកូន ខ្មែរ កាត់បារាំង […]

ទើបឡើងពិធីការិនីមិនបានប៉ុន្មានផងតារាសិចស៊ី ហ្វាហ្វា ឡើងជ្រុញថែមខ្ទង់ច្រមុះថ្មីបង្កើនសម្រស់លើករាសី  

ទើបតែឡើងធ្វើពិធីការិនីនៅក្នុងកម្មវិធីធំមួយមិនបានប៉ុន្មានផង ស្រាប់តែតារាសិចស៊ី ហ្វាហ្វា បានឡើងជ្រុញវះកាត់បន្ថែមខ្ទង់ច្រមុះថ្មីបង្កើនសម្រស់ និង យកហុងស៊ុយលើករាសី ធ្វើឱ្យបុរសៗកាន់តែក្នាញ់និងទាក់ចិត្តលើសម្រស់នាង ។ តារាសិចស៊ី ហ្វាហ្វា ធ្លាប់ឆ្លងកាត់មុខកាំបិតរាប់មិនអស់ មិនថាលើផ្ទៃមុខ និង សម្រស់ដើមទ្រូង គឺនាងធ្លាប់បានផ្លាស់ប្តូរគ្រប់បែបយ៉ាង មុននឹងទទួលបានសម្រស់ដ៏ស្រស់ផូផង់ដូចសព្វថ្ងៃនេះ ។ មើលទៅសម្រស់កញ្ញា ហ្វាហ្វា ស្រស់ស្អាតប៉ុហ្នឹងហើយ នាងនៅតែមិនអស់ចិត្តទៀត ដោយថ្មីៗនេះនាងបានទៅវះកាត់បន្ថែមខ្ទងចម្រុះថ្មី ដើម្បីបង្កើនសម្រស់ទ្វេដង ។ កញ្ញា […]

ធ្លាប់ជាដៃគូមិនដែលបែកគ្នា ហេតុអ្វី ព្រីន មិនបណ្តើរ រចនា រ៉ាវ៉ាឌី ដូចមុន ? 

ធ្លាប់ជាដៃគូដៃកង់មិនដែលឃ្លាតគ្នាមួយជំហាន ប៉ុន្តែចុងក្រោយនេះស្រាប់តែបុរសសង្ហា ព្រីន ឧស្សាហ៍បណ្តើរនារីស្រីផ្សេង បោះបង់ រចនា រ៉ាវ៉ាឌី ចោលមួយឡែក សូម្បីតែពេលថត MV ចម្រៀងថ្មីក៏ពុំមានវត្តមានរបស់ស្រីស្អាតរូបនេះចូលរួមផងដែរ ។ តើហេតុអ្វីបានជាបុរសសង្ហា ព្រីន មិនបណ្តើរ រចនា រ៉ាវ៉ាឌី ដូចមុន ? នេះជាសំណួរដែលមហាជនជាច្រើនកំពុងតែងឆ្ងល់ និងចង់ដឹងពីចម្លើយពីលោក ព្រីន ។ បន្ទាប់ពីប្រកាសផ្អាកមិនទទួលថតភាពយន្តដូចពេលមុន លោក ព្រីន បានងាកមកសម្រុកធ្វើបទចម្រៀងផ្ទាល់ខ្លួនជាច្រើន […]

មិនទាន់ឡើងតុលាការតតាំងក្តីផង សង្រ្គាមពាក្យសម្តី ហែកហួរគ្នារាប់ឆ្នាំ ក្តៅដូចបាយពុះរវាង ម៉េង កែវពេជ្ជតា និង ចន ច័ន្ទលក្ខិណា បញ្ចប់ដោយមូលហេតុនេះ !

មិនទាន់ឡើងតុលាការតតាំងក្តីផង សង្រ្គាមពាក្យសម្តី ហែកហួររុំារ៉ៃរាប់ឆ្នាំក្តៅដូចបាយពុះរវាងតារាចម្រៀង ម៉េង កែវពេជ្ជតា និង អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចប់មួលហេតុងាយៗ ដែលធ្វើឱ្យមហាជនខ្លះជឿ និង មហាជនខ្លះមិនជឿ ដូចដឹងស្រាប់ហើយថា សង្រ្គាមនេះបានកើតឡើងច្រើនឆ្នាំមកហើយ ហើយក៏ត្រៀមនឹងឡើងតុលាការដែរ តែបែរជាបញ្ចប់ក្នុងពេលមួយប្រព្រិចភ្នែក ។  កន្លងអ្នកនាង ចន ច័ន្ទលក្ខិណា ធ្លាប់និយាយសុះសាយពេញក្នុងបណ្តាញសង្គមលាយឡំនិងទឹកភ្នែកយ៉ាងកំសត់ថា នាងត្រូវតែប្តឹងតារាចម្រៀង ម៉េង កែវពេជ្ជតា […]

ជីមមី ម៉េង សារភាពបានចុះអេតាស៊ីវិលតាំងពីឆ្នាំមុននៅ អាមេរិក មុននឹងរៀបចំពិធីមង្គលការលក្ខណៈគ្រួសារដោយមិនយកចំណងដៃ ! 

មានលុយចាយវាយហ៊ឹហារ និងមានក្រុមហ៊ុនរកស៊ីធំក្នុងប្រទេសជាច្រើនកន្លែង ប៉ុន្តែ ជីមមី ម៉េង បែរជារៀបចំពិធីមង្គលការលក្ខណៈគ្រួសារ ស្ទើរតែគ្មានវត្តមានសិល្បករចូលរួម ហើយថែមទាំងនិយាយថា មិនចង់ចំណាយថវិការច្រើនដើម្បីរៀបចំពិធីមង្គលការទៅវិញ ជាពិសេសនោះគឺនាងបានចុះអេតាស៊ីវិលតាំងពីឆ្នាំមុននៅ សហរដ្ឋអាមេរិក ។  មង្គលការពិធីការិនី ជីមមី ម៉េង បានរៀបចំឡើងតាមប្រពៃណី ខ្មែរ កាលពីថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០២៤ ជាលក្ខណៈគ្រួសារ ត្រឹមតែមួយព្រឹកប៉ុណ្ណោះដោយមានភ្ញៀវចូលរួមត្រឹមតែ ២០ នាក់ប៉ុណ្ណោះ ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន […]

ធ្លាប់តែសម្តែងហេតុអ្វីតារាសិចស៊ី ហ្វាហ្វា អាចក្លាយទៅជាពិធីការិនីក្នុងកម្មវធីRapper Fighter ? 

ស្របពេលដែលកម្មវិធី « Rapper Fighter » ប្រកាសថាតារាសម្តែងសិចស៊ី កញ្ញា ហ្វាហ្វា បានក្លាយទៅជាពិធីការិនីនៅក្នុងកម្មវិធីនេះ បានធ្វើឱ្យមហាជនជាច្រើនមានការងឿងឆ្ងល់ថា តើ ហ្វាហ្វា មានចំណុចពិសេសអ្វីខ្លះដែលធ្វើឱ្យអ្នករៀបចំកម្មវិធីជ្រើសរើសនាងធ្វើជាពិធីការិនីនៅក្នុងកម្មវិធីនេះ ? ដូចមហាជនបានដឹងស្រាប់ហើយថា កញ្ញា ហ្វាហ្វា មិនធ្លាប់ឆ្លងកាត់ការធ្វើកម្មវិធីបែបនេះពីមុនមកឡើយ ។  អាចនិយាយបានថានេះជាលើកដំបូងហើយដែលតារាសិចស៊ី ហ្វាហ្វា មានឱកាសវិឌ្ឍន៍ខ្លួនមួយជំហានទៀតក្លាយទៅជាពិធីការិនី តាមក្តីស្រមៃខ្លួន ជាពិសេសនាងមានឱកាសបានក្លាយទៅពិធីការនីនៅក្នុងកម្មវិធីធំ « Rapper Fighter » ដែលជាកម្មវិធីកូន ខ្មែរ ពិតៗ ។ កញ្ញា ហ្វាហ្វា ពិតជារីករាយជាមួយការងារថ្មីនេះ​ណាស់ នាងបេ្តជ្ញាចិត្តបំពេញការងារនេះឱ្យបានល្អ ដើម្បីទទួលបានការចាប់អារម្មណ៍ពីមហាជនបន្ថែមពីលើអាជីពសម្តែង […]