ថ្វីដ្បិតតែចំណងស្នេហ៍ច្រើនឆ្នាំតារាសម្តែង ឈិន មុន្នីនាថ និង នាយ ព្រែក ដំណើរការទៅមុខយ៉ាងរលូន តែពេលនិយាយដល់រឿងរៀបការម្តងៗ គូស្នេហ៍វ័យក្មេងមួយគូនេះ ហាក់បីដូចជាមិនទាន់ចង់រៀបការសោះ បើទោះបីទោះជាគ្រួសារទាំង សងខាងជំរុញ និងចង់ ឱ្យពួកគេរៀបការឆាប់ៗក្តី ។
Tag: តារាសម្តែង
ហេតុតែចង់រកលុយជួយម្តាយ ឈូឈូ កូនស្រី តារាសម្តែង សឿន ផាន់ផាភួង ប្រឹងដល់ថ្នាក់ដួល សន្លប់ចូលពេទ្យ !
ពេលនេះកញ្ញា អាង សុជាតា ហៅ ឈូឈូ ដែលត្រូវជាកូនស្រីរបស់តារាសម្តែង សឿន ផាន់ផាភួង កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យឯកជនមួយ បន្ទាប់ពីនាងបានឡើងកំដៅខ្លាំងរហូតដល់ជួលទន់ដៃ ទន់ជើង តែសំណាងល្អបានមិតភក្តិក្បែរខ្លួនទប់ជាប់ និងបញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីតាមដានសុខ ភាព ។
តួឯកស្រីក្នុងរឿង « លោកគ្រូប្រពន្ធល្អ » គីញ វិច្ឆិកា សុខចិត្តហោះពី អាមេរិក មកទទួលសញ្ញាប័ត្រនៅស្រុក ខ្មែរ ខណៈកំពុងមានផ្ទៃពោះ !
គួរឱ្យសរសើរតារាសម្តែង គីញ វិច្ឆិកា ណាស់ បើទោះបីជានាងកំពុងមានផ្ទៃពោះកូនទី ២ ប៉ុន្តែនាងសុខចិត្តទិញសំបុត្រហោះពី សហរដ្ឋអាមេរិក មកស្រុក ខ្មែរ ដើម្បីទទួលសញ្ញាប័ត្រដែលខ្លួនបានខំប្រឹងប្រែងរៀនអស់ជាច្រើនឆ្នាំ ។
គឹម លីហ្សា លេងស្ទាយចាស់បង្ហាញស្នាមមេដៃលែងលះជាមួយស្វាមី ទាំងនៅផ្ទះជាមួយគ្នា
ទើបតែបណ្តើរគ្នាយ៉ាងផ្អែមល្ហែមទៅចូលរួមកម្មវិធីផ្សេងៗជាមួយគ្នាមិនបានប៉ុន្មានផង ស្រាប់តែតារាស្រី គឹម លីហ្សា បង្ហាញស្នាម មេ ដៃលែង លះជាមួយស្វាមីខ្លួនទៅវិញ ។
មានរឿងអ្វីបាន អេឡិច ចាន់ត្រា ងាកមកស្និទ្ធជាមួយ ពេជ្រ សិរីរ័ត្ន ប្រៀបដូចគូស្នេហ៍ ?
ថ្មីៗនេះតារាសម្តែងនិង បង្ហាញម៉ូដ អេឡិច ចាន់ត្រា បានបង្ហាញភាពស្និទ្ធស្នាលខ្លាំងជាមួយ អតីតតារាសម្តែងនិងជាពិធីករ ពេជ្រ សិរីរ័ត្ន រហូតធ្វើឱ្យមហាជនមានការយល់ច្រឡំ ថា អ្នកទាំងពីរស្នេហាគ្នា តែទោះជាយ៉ាងនេះក្តី ជួបជាមួយលោក អេឡិច ចាន់ត្រា កាលពីពេលថ្មីៗនេះលោកបែរជាបញ្ជាក់បែបនេះទៅវិញ ។
តារាសម្តែង ឆឹម សក្កដា ប្រឹងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីរកលុយធ្វើរឿងភ្ញាក់ផ្អើលមួយ !
បុរសសង្ហារ ឆឹម សក្កដា កំពុងប្រឹងធ្វើការងារយ៉ាងសស្រាក់សស្រាំមិនហ៊ានសម្រាកឡើយ ដោយ សារឆ្នាំនេះលោកមានគោលដៅធំ ត្រូវតែសម្រេចឱ្យបាន ។
រចនា រ៉ាវ៉ាឌី សំងំកើបលុយពីអាជីវកម្ម មិនខ្វល់រឿងចំណូលពីសិល្បៈ
ចាប់តាំងពីបោះទុនប្រាក់រាប់ម៉ឺនដុល្លារក្នុងការបើកហាងលក់សម្លៀកបំពាក់មួយមក ធ្វើឱ្យតារាសម្តែង រចនា រ៉ាវ៉ាឌី ទទួលបានប្រាក់ចំណូលកាន់តែច្រើន ហើយនាងក៏មិនសូវខ្វល់ពីប្រាក់ចំណូលសិល្បៈ ប៉ុន្មានទេ ជាក់ស្តែងរាល់ពេលទំនេរនាងតែងតែហោះទៅដើរកម្សាន្ត និងចាយលុយ នៅក្រៅប្រទេសដើម្បី សាកថ្មជីវិត ។
អៀ ម៉េងលិ ហត់ចិត្តពេកសុំបញ្ចប់ស្នេហ៍ ដោយអះអាងថាគ្មានអ្នកទី៣
ចំណងស្នេហ៍ជាង ៧ ខែ រវាងតារាសិចស៊ី អៀ ម៉េងលិ និងគូស្នេហ៍វ័យក្មេងរបស់ខ្លួនលែងស្រោចស្រង់បានទៀតហើយ នាងសម្រេចចិត្តបញ្ចប់ស្នេហ៍ត្រឹមនេះ ដោយសារមិនចុះសម្រុងនិងគ្នា ហើយនាងក៏មិនមានអ្នកទី ៣ ដែរ ។
លី ម៉ារីណា ញញឹមបិទមាត់មិនជិត ព្រោះបានបុរសម្នាក់រៀបចំពិធីខួបកំណើតឲ្យ និងផ្តល់ក្តីស្រឡាញ់ដ៏ធំធេងក្នុងថ្ងៃពិសេស
ទើបតែឆ្លងថ្ងៃកំណើតយ៉ាងសប្បាយរីករាយមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែតារាសម្តែងសាច់សខ្ចី លី ម៉ារីណា បានសម្តែងការអរគុណដល់បុរសម្នាក់ដែលបានរៀបចំពិធីខួបកំណើតយ៉ាងសប្បាយរីករាយ សម្រាប់នាងក្នុងឆ្នាំនេះ តើបុរសរូបនោះជានរណា ? ឬជាគូស្នេហ៍ថ្មីរបស់នាង ?
តារាសម្តែង ទេព កញ្ញា ឈប់ពីសិល្បៈខណៈពេលរងចាំស្វាមីមកទទួលចេញទៅរស់នៅ សហដ្ឋអាមេរិក យ៉ាងអន្ទះសារ
ស្របពេលតារាសម្តែង ទេព កញ្ញា រងចាំស្វាមីមកទទួលចេញទៅរស់នៅ សហរដ្ឋអាមេរិក យ៉ាងអន្ទះសារ នាងបានសម្រេចចិត្តឈប់ពីសិល្បៈដើម្បីមានពេលវេលាមើលថែកូនស្រីជាទី ស្រឡាញ់របស់ខ្លួនវិញ ដោយស្វាមីនាងមិនឱ្យនាងលំបាកនៅក្នុងជីវភាពឡើយ ។