ទេសចរជាង ២១លាននាក់ ដើរលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ រយៈពេល ៤ថ្ងៃ

កម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជាង២១ លាននាក់ ក្នុងរយៈពេល ៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងនោះមានភ្ញៀវទេសចរបរទេសមានចំនួនជាង ១១ម៉ឺននាក់។ ខេត្តចំនួន៥ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ គឺកំពង់ចាម ព្រៃវែង កំពង់ស្ពឺ បាត់ដំបង កំពត។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៤។ ក្រសួងទេសចរណ៍ បញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋដែលបានដើរលេងកម្សាន្តក្នុងខេត្តខាងលើមានតែប្រមាណ ៣០% […]

អាកាសធាតុក្តៅ! ភ្ញៀវទេសចរចូលចិត្តអង្គុយគយគន់ទេសភាពប្រាសាទ នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តរៀបចំកៅអីឈើបន្ថែមទៀត ក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំ បានឱ្យដឹងថា ដោយកំណើនភ្ញៀវទេសចរចូលចិត្តអង្គុយសម្រាកក្រោមម្លប់ឈើ កំឡុងពេលទស្សនាប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅក្នុងរដូវក្តៅនេះផង ទើបអាជ្ញាធរជាតិអប្សរា បានរៀបចំកៅអីឈើបន្ថែមក្រោមម្លប់ឈើត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទនានា ក្នុងគោលបំណងជួយសម្រួលឱ្យភ្ញៀវទេសចរ ដែលដើរចេញ ឬចូលទស្សនា អាចអង្គុយសម្រាកពីការនឿយហត់។ លោក ប៊ូ ផានេត បន្តថា ទេសចរអាចអង្គុយគយគន់ទេសភាពប្រាសាទនៅក្រោមម្លប់ឈើ ពិសេសជួយសម្រួលដល់ភ្ញៀវទេសចរដែលមានវ័យចំណាស់។ […]

រូបសំណាក់សេះសមុទ្របាញ់ទឹកកំពតកំពុងអន្រួនចិត្តមហាជនល្បីពេញបណ្តាញសង្គម

រូបសំណាក់សេះមុទ្រឈរបង្អួតរាងបាញ់ទឹកចូលក្នុងសមុទ្រខេត្តកំពត កំពុងអន្រួនចិត្តមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកនឹងតិកតុក

ភ្ញៀវទេសចរជាងកន្លះលាននាក់ ចូលរួមបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប

ស្ថិតិរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា អ្នកទេសចរចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នៅថ្ងៃទី១ គឺនាថ្ងៃទី១៥ ខែមីនា មានទេសចរសរុបប្រមាណ ១៦០.២៧២នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ១៥០.០០០នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៦៥.០០០នាក់ និងទេសចរបរទេស ប្រមាណ ១១.២៧២នាក់។ ថ្ងៃទី២ នាថ្ងៃទី១៦ ខែមីនា មានទេសចរសរុបប្រមាណ ២៩៦.២៧៩នាក់ ក្នុងនោះ ទេសចរជាតិ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានក្លាយជាគោលដៅទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្ម ដ៏គួរឱ្យទាក់ទាញមួយក្នុងតំបន់អាស៊ី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ជាមួយសុខសន្តិភាព កម្ពុជាបានក្លាយជាគោលដៅទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្ម ដ៏គួរឱ្យ ទាក់ទាញមួយក្នុងតំបន់អាស៊ី, ជាពិសេសបានធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករ ដ៏សំខាន់ក្នុងរយៈពេល៣០ឆ្នាំ ចុងក្រោយនេះ ក្នុងការចូលរួមជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា ឱ្យកើនឡើងប្រមាណ១៣ដង ចាប់ពីឆ្នាំ១៩៩៣-២០២៣។ សម្តេចធិបតី បានថ្លែងក្នុងពិធីបើកពិធីបុណ្យទន្លេលើក​ទី៨ នៅក្នុងខេត្តសៀមរាប នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ។ ដោយភ្ជាប់ទៅនឹងអនុស្សាវរីយ៍របស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លើទឹកដីអង្គរកាលពីឆ្នាំ១៩៨៧ […]

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រុងពាលីបើកពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤នៅខេត្តសៀមរាប

នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍​ និងក្រសួងស្ថាប័នពាក់ព័ន្ធបានសហការជាមួយខេត្តសៀមរាប​ ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា​

ប្រមុខរដ្ឋាភិបាល៖ គម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូច ដែលមិនធ្វើសកម្មភាព ៦ខែ ត្រូវដកអាជ្ញាបណ្ណមកវិញ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យពិនិត្យឡើងវិញគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូច ដើម្បីធានាថា ម្ចាស់គម្រោង អនុវត្តបានត្រឹមត្រូវតាមគោលការណ៍ដែលបានកំណត់ ក្នុងនោះម្ចាស់​គម្រោង​ណាដែលមិនធ្វើសកម្មភាព រយៈពេល៦ខែក្រោយពេលទទួលអាជ្ញាបណ្ណ ឬធ្វើសកម្មភាពខុសគោលការណ៍ដែលបានកំណត់ ត្រូវដកយកអាជ្ញាបណ្ណមកវិញ។ វិធានការនេះគឺដើម្បីធានាថា គម្រោងទេសចរណ៍ខ្នាតតូចត្រូវបានបង្កើតឡើង ដើម្បីបង្កើតការងារដល់សហគមន៍ផង ទាក់ទាញទេសចរផង និងដើម្បីធានាការពារធនធានធម្មជាតិផង។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី៦ នៅថ្ងៃទី១៥ ខែមីនា នៅវិមានសន្តិភាព៕ អត្ថបទ៖ អក្ខរា

ក្នុងមួយថ្ងៃ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី ៣ពាន់ ទៅ ៤ពាន់នាក់

ក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងមន្ទីរពាក់ព័ន្ធ បានមានប្រសាសន៍ឱ្យដឹងថា​ វិស័យវប្បធម៌ […]

ចាប់ពីដើមឆ្នាំមក ភ្ញៀវទេសចរសម្រុកទៅលេងខេត្តសៀមរាបច្រើនជាង ៥ពាន់នាក់ក្នុងមួយថ្ងៃ

ភ្ញៀវទេសចរ ដែលអញ្ជើញទៅកម្សាន្តនៅខេត្តសៀមរាប បាននិងកំពុងកើនឡើងមកវិញគួរឱ្យកត់សម្គាល់ ដោយចាប់ពីខែមករាមក មានភ្ញៀវសម្រុកទៅលេងកម្សាន្តជាមធ្យមច្រើនជាង ៥ពាន់នាក់ក្នុងមួយថ្ងៃ។ យោងតាមស្ថិតិភ្ញៀវទេសចរ ក្នុងខេត្តសៀមរាប ផ្សព្វផ្សាយលើបណ្តាញសង្គមផ្លូវការសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា រយៈពេល ១ខែកន្លះ ដើមឆ្នាំ២០២៤ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ ២២៤ ០០០នាក់ និងភ្ញៀវបរទេស ៧៣ ១៥៦នាក់។ ជាមធ្យមក្នុងមួយថ្ងៃមានភ្ញៀវទេសចរជាតិ ៤​ […]

ក្រសួងទេសចរណ៍ បង្ហាញវីដេអូសក្តានុពលនៃវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ

ក្រសួងទេសចរណ៍ផលិតវីដេអូអំពីទិដ្ឋភាពសង្ខេបៗដែលបង្ហាញពីសក្តានុពលនៃវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ

5
Promotion