រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីក្រុងពាលីបើកឱ្យដំណើរការសាងសង់ឧទ្យានទន្លេស្ងួត ដែលស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ មករា ឆ្នាំ២០២៤។ ក្រសួងបរិស្ថានបានឲ្យដឹងថា ឧទ្យានទន្លេស្ងួត គឺជាសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្នុងដំណាក់កាលទី១ ដើម្បីឈានឆ្ពោះទៅកាន់ប្រទេស មានអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ជាមួយគោលដៅអាទិភាពទី២ ក្នុងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការបង្កើនប្រាក់ចំណូល ពីតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ អព្យាក្រឹតកាបូន។ […]
Tag: ទេសចរណ៍
ក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោក ប្តេជ្ញានាំភ្ញៀវទេសចរមកទស្សនាកម្ពុជា
នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Jane Sun អគ្គនាយិកាក្រុមហ៊ុន Trip.com ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ ក្នុងជំនួបនេះ លោកស្រី Jane Sun បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី […]
នាយករដ្ឋមន្ត្រី ស្វាគមន៍ការត្រឡប់មកវិញរបស់នាវា Westerdam នាំអ្នកទេសចរជាង ២ពាន់នាក់ មកកាន់កម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ប្រកាសស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី និងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត ដោយបាននាំអ្នកទេសចរជាង ២០០០នាក់ មកកាន់ព្រះរាជាណាចក្រកម្ពុជា។ នៅលើបណ្តាញសង្គមផ្លូវការ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចបតីតេជោ ហ៊ុន […]
ក្រសួងទេសចរណ៍ណែនាំ ៦កន្លែងកម្សាន្តនៅខេត្តមណ្ឌលគិរីសម្រាប់ថ្ងៃឆ្លងឆ្នាំខាងមុខ
ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែធ្នូនេះ បានបង្ហោះទីតាំងចំនួន ៦ សម្រាប់ទៅលេងកម្សាន្តថ្ងៃឆ្លងឆ្នាំខាងមុខ។ អ្នកធ្លាប់ទៅលេងខេត្តមណ្ឌលគិរីច្បាស់ជាដឹងហើយថា
រាជរដ្ឋាភិបាល បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា «មាសបៃតង»
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប ។ ក្នុងពិធីដ៏អធិកធមនោះ សម្តេចនាយករដ្ឋមន្ត្រី បានលើកអំពីលក្ខណៈពិសេស ៣ យ៉ាង ក្នុងចំណោមលក្ខណៈពិសេសជាច្រើនរបស់វិស័យទេសចរណ៍ មានដូចជា៖ (១) វិស័យទេសចរណ៍នាំឱ្យមានការអភិវឌ្ឍនៅនឹងកន្លែង (២) ការរីកចម្រើនខាងវិស័យទេសចរណ៍បណ្តាលឱ្យវិស័យដទៃៗទៀតមានការរីកចម្រើនផងដែរ (៣) […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនអាចឱ្យសេដ្ឋកិច្ចពឹងផ្អែកតែលើវិស័យណាមួយបានទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាកិច្ចការសំខាន់ ពោលគឺយើងមិនអាចដាក់ពងមាន់ក្នុងកន្ត្រកតែមួយបានទេ បើបែកពងមាន់នោះយើងនឹងគ្មានអ្វីហូរ។ ដូច្នេះ នៅក្នុងសេដ្ឋកិច្ចជាតិដូចគ្នា យើងមិនអាចឱ្យសេដ្ឋកិច្ចពឹងលើវិស័យណាតែមួយបាននោះទេ។ សម្តេចបានថ្លែងបែបនេះ ក្នុងក្នុងពិធីបិទជាផ្លូវការពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅខេត្តកែប នារាត្រីថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា […]
អុំទូកឆ្នាំនេះ៖ ខេត្តសៀមរាប ស្រូបទាញភ្ញៀវទេសចរបានជាង ៣០ម៉ឺននាក់
ភ្ញៀវទេសចរចូលមកទស្សនាខេត្តសៀមរាប ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មានចំនួនប្រមាណ ៣០៤ ២៦១នាក់ មានការកើនឡើងប្រមាណ ១០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ២៧៦៥៩២នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។ របាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរជាង ៣០ម៉ឺនាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៩០ ០០០នាក់ មានការកើនឡើងប្រមាណ ១៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ […]
នាវាពីរផ្ទុកភ្ញៀវទេសចរជិត ៤ពាន់នាក់ ចូលចតនៅក្រុងព្រះសីហនុ
មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថានៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មាននាវាទេសចរណ៍ឈ្មោះ AIDA BELLA សញ្ជាតិ ITALY មកពីប្រទេសសិង្ហបុរី ផ្ទុកភ្ញៀវទេសចរសរុប ២០០៥នាក់ ស្រី ១០៤៨ មាន នាវិក ៦៣១នាក់ ស្រី១២២នាក់ ។ ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ មាននាវាទេសចរណ៍ឈ្មោះ NORWEGIAN JEWEL សញ្ជាតិ BAHAMAS […]
កម្ពុជា កំពុងធ្វើការជាមួយភាគីថៃ ដើម្បីឲ្យទេសចរថៃមកលេងសៀមរាប មិនបាច់ប្រើលិខិតឆ្លងដែន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដើម្បីធ្វើឱ្យវិស័យទេសចរណ៍នៅខេត្តសៀមរាបកាន់តែរស់រវើកនោះ រាជរដ្ឋាភិបាលនឹងគិតគូរការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់តំបន់ទេសចរណ៍មានសក្តានុពលនៅប្រទេសនានា និងការពង្រីកវិសាលភាពនៃការប្រើប្រាស់បណ្ណព្រំដែន។ ទាក់ទងនឹងការប្រើប្រាស់បណ្ណព្រំដែន សម្តេចធិបតីបានឲ្យដឹងថា ក្រសួងមហាផ្ទៃកំពុងធ្វើការជាមួយភាគីថៃ ដើម្បីជួយសម្រួលទេសចរ និងប្រជាពលរដ្ឋថៃដែលមកពីខេត្តជាប់ព្រំដែន អាចធ្វើដំណើរមកកាន់ខេត្តសៀមរាបបាន ដោយមិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន។ សម្តេចធិបតីបានថ្លែងបែបនេះក្នុង ”ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចបានបន្តទៀតថា ការដាក់ឱ្យប្រើប្រាស់ព្រលានយន្តហោះ និងការដាក់ចេញយុទ្ធសាស្ត្រ «ទស្សនាសៀមរាប ឆ្នាំ២០២៤» […]
កម្ពុជា ទទួលចំណូលជាង ២៧លានដុល្លារ ពីភ្ញៀវទេសចរបរទេសចូលទស្សនាតំបន់អង្គរ រយៈពេល១០ខែ ឆ្នាំនេះ
របាយការណ៍របស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកានេះ បានបង្ហាញថា រយៈពេល១០ខែនេះ មានអ្នកទេសចរបរទេសចំនួន ៦០២.៥៧០នាក់ បានទិញសំបុត្រចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ និងរកចំណូលពីការលក់សំបុត្រនេះបានចំនួនជាង ២៧លានដុល្លារ។ ដោយឡែក របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា គិតត្រឹម៩ខែ ឆ្នាំ២០២៣នេះ មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប បើកដំណើរការឡើងវិញបានចំនួន៧១% នៃចំនួនអាជីវកម្មសរុប ១,១៦៥ទីតាំង ក្នុងនោះសណ្ឋាគារបានបើកឡើងវិញប្រមាណ១៤៨ទីតាំង ស្មើនឹង៧៩២៦បន្ទប់ ស្មើនឹង ៦៥% ផ្ទះសំណាក់ ២១៣ទីតាំងស្មើនឹង៣,៧៣៥បន្ទប់ […]
