សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចូលរួមថវិកាចំនួន៥០លានរៀល ក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះមហាក្សត្រ ដង្ហែទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមា វត្តភ្នំព្រះពុទ្ធមានបុណ្យ ស្ថិតនៅភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលនឹងប្រារព្ធ ឡើងនៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខ៕ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សេង […]
Tag: សម្តេចតេជោ ហ៊ុន សែន
ចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍
«ភាគីចិនគាំទ្រភាគីកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ នឹងតែងតែជាដៃគូដែលអាចទុកចិត្តបានក្នុងការអភិវឌ្ឍន៍សម្រាប់កម្ពុជា ចូលរួមជាកម្លាំងជាមួយមិត្តភក្តិកម្ពុជា ដើម្បីសម្រេចបាននូវការស្ដារភាពរស់រវើកសារជាថ្មីនៃប្រជាជាតិចិននិងខ្មែរដ៏មហិមា»។ នេះជាការប្រកាសរបស់ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី២៦ ខែកញ្ញា។ សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា-ចិន បានរៀបចំពិធីជប់លៀងអបអរសាទរខួប៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក្រោមវត្តមានសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា សមាជិកព្រឹទ្ធសភា រដ្ឋសភា […]
ឆ្លើយតបសម្តេចតេជោ ប្រេស៊ីលនឹងពិចារណារៀបចំឱ្យមានគ្រូបង្វឹកផ្នែកកីឡាបាល់ទាត់ បាល់ទះ មកកាន់កម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញទទួលសារតាំង លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទាក់ទងទៅនឹងការពង្រីក […]
សម្តេចតេជោ ហ៊ុន សែន បង្ហាញពីករណីដែលអាចកើតឡើង ពាក់ព័ន្ធនឹងការបាញ់ប្រហារសម្លាប់សម្តេចកាលពី២៧ឆ្នាំមុន
នៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានបង្ហាញសំណេរដោយផ្តល់នូវការវិភាគបន្ថែម និងករណីដែលអាចកើតឡើង ពាក់ព័ន្ធការបាញ់ប្រហារសម្លាប់សម្តេចកាលពីថ្ងៃ២៤ កញ្ញា ១៩៩៨ នៅទឹកដីខេត្តសៀមរាប។ សំណេររបស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម មានខ្លឹមសារយ៉ាងដូច្នេះថា៖ ម្សិលមិញខ្ញុំបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារ ដើម្បីសម្លាប់ខ្ញុំថ្ងៃ២៤ កញ្ញា ១៩៩៨ នៅទីរួមខេត្តសៀមរាប។ ខ្ញុំគិតថាអត្ថបទនេះមានកំហុសត្រង់ចំណុច «ប្រសិនខ្ញុំស្លាប់ […]
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧទ្ទិសសូមឱ្យជាតិខ្មែរទាំងមូលបានជួបតែសេចក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍
នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃឆ្លងបិណ្ឌ ឬហៅថាភ្ជុំបិណ្ឌ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារសាច់ញាតិ និងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយបានអញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) ដែលស្ថិតនៅក្នុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ស្ថិតក្នុងវត្តមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) […]
បារាំង យកចិត្តទុកដាក់ខ្លាំង និងបន្តតាមដានជាប្រចាំ ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នឹងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីរបស់បារាំង បានបញ្ជាក់ជូនសម្តេចតេជោថា […]
សម្តេចតេជោ ហ៊ុន សែន៖ លោក ថាក់ ស៊ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ
នៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា មិនថា លោកថាក់ ស៊ីន ឬលោកស្រី យ៉ីង ឡាក់ គឺពុំមានទ្រព្យសម្បត្តិ ឬការរកស៊ីណាមួយនៅកម្ពុជានោះទេ។ ពេលលោក ថាក់ ស៊ីន ឬ លោកស្រី យ៉ីង ឡាក់ […]
CNN របស់អាមេរិកផ្សាយថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានបំផុសគំនិតដោយប្រពៃណី និងសាងសង់សម្រាប់អនាគត
សារព័ត៌មានរបស់អាមេរិក CNN បានចុះមកផ្តិតរូបភាពរាយការណ៍អំពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាការបើកជើងមេឃថ្មីរបស់កម្ពុជាភ្ជាប់ជាមួយពិភពលោក ទើបដាក់ឲ្យដំណើរការថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ តាមរយៈការបង្ហោះវីដេអូលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១១ ខែកញ្ញានេះនូវសេចក្តីការណ៍របស់ខ្លួនប្រមាណ ១នាទី CNN បានដាក់ចំណងជើងថា «ទិដ្ឋភាពអាកាសយានដ្ឋានថ្មីបំផុតរបស់កម្ពុជា» ដោយបានអធិប្បាយថា អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ រាជធានីភ្នំពេញ ត្រូវបានបំផុសគំនិតដោយប្រពៃណី និងសាងសង់សម្រាប់អនាគត។ CNN បញ្ជាក់ថា លោកស្រី Lilit Marcus ដែលជាផលិតករផ្នែកព័ត៌មានទេសចរណ៍សម្រាប់ CNN […]
សម្តេចតេជោ ហ៊ុន សែន៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក
“ អាកាសយានដ្ឋានអន្តរជាតិតេជោ ” ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា គឺបានប្រកាសបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយនឹងសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ តាមរយៈបណ្តាញសង្គមនៅថ្ងៃទី០៩ កញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន […]
ប្រធានាធិបតីហ្វីលីពីន សន្យាជួយកម្ពុជា-ថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបប្រជុំកំពូលជាមួយ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល០៣ថ្ងៃ […]
