សេដ្ឋកិច្ចកម្ពុជា បានកើនឡើងប្រចាំឆ្នាំជាមធ្យមក្នុងអត្រា ៧% ជាង២ទសវត្សរ៍ ហើយស្ថានភាព ទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% នៃ កម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់។ បន្ថែមលើការរីកចម្រើន សេដ្ឋកិច្ចក្នុងប្រព័ន្ធ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ជាកម្លាំងចលករដ៏សំខាន់មួយដែលបានដើរតួនាទីស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងមានភាពធន់ខ្ពស់ចំពោះផលប៉ះពាល់ពីកត្តាខាងក្រៅមកលើសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ។ នេះបើតាមការលើកឡើងក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ថ្ងៃទី១៥ ខែមិថុនា […]
Tag: សម្តេចតេជោ ហ៊ុន សែន
វេទិកា karpit អញ្ជើញសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ពន្យល់ពីតម្លៃនៃសុខសន្តិភាពកម្ពុជា សប្តាហ៍នេះ
វេទិកា Karpit សូមនាំប្រិយមិត្តមកស្តាប់ការពន្យល់ពីអ្នកជំនាញផ្នែកប្រវត្តិសាស្រ្ត ឯកឧត្តម សំបូរ មាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ដ្រី
សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ អ្នកលេងហ្វេសបុក “រាជ្យបុត្រ សូរ្យកាយ្យ” ក្រោយចេញវីដេអូសុំទោស និងឲ្យរៀបចំខ្លួនមកស្រុកកំណើតវិញ
សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ យុវជន ទឹម សុជា ដែលគេស្គាល់ឈ្មោះនៅលើបណ្តាញសង្គម Facebook ថា « រាជ្យបុត្រ សូរ្យកាយ្យ» បន្ទាប់ពីចេញវីដេអូសុំទោស និងបានប្រាប់ឲ្យរៀបចំខ្លួនមកស្រុកកំណើតវិញ។
សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យលោក សាន សុជា បន្តជួយអប់រំសង្គម អប់រំផ្លូវចិត្ត សម្រាប់រក្សាសន្តិភាព និងស្ថិរភាពនយោបាយ
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត២ម៉ឺននាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងពីការទទួលជួបអតីតសង្ឃ សាន សុជា នៅភូមិគ្រឹះសម្តេចតេជោទីក្រុងតាខ្មៅ ខេត្តកណ្តាល។ សម្តេចតេជោ បញ្ជាក់ថា ជំនួបជាមួយលោកក្មួយ សាន សុជា កាលពីម្សិលមិញ គឺដើម្បីផ្តល់ការគាំទ្រ និងលើកទឹកចិត្តឲ្យបន្តការផ្សព្វផ្សាយព្រះធម៌ អប់រំសង្គម អប់រំផ្លូវចិត្ត សម្រាប់រក្សាសន្តិភាព […]
សម្តេចតេជោ ហ៊ុន សែន គាំទ្រពង្រាងមាត្រា១៤២ថ្មី មាត្រា ១៤៣ថ្មី
សម្តេចតេជោ ហ៊ុន សែន គាំទ្រ ពង្រាង មាត្រា១៤២ថ្មី ដែលបានចែងអំពីការផាកពិន័យជាប្រាក់ពី ៥លានទៅ២០លានរៀល ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌ ផ្សេងទៀតចំពោះជនណា លើគ្រប់មធ្យោបាយ ទុច្ចរិត រារាំង ឬ ញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅចុះឈ្មោះបោះឆ្នោត ឬ រារាំងមិនឲ្យចុះ ឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិ បោះឆ្នោត ក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។
សម្ដេចតេជោ ហ៊ុន សែន ៖ មានគណបក្សនយោបាយខ្លះ ដើរសន្យាថា បើគេឈ្នះឆ្នោត គេនឹងជួយកសាងផ្ទះក្បឿងជូន ខណៈខ្លួនឯងនៅផ្ទះសង្គសី
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គណបក្សប្រជាជន មិនសន្យាទុកមុនទេ អ្វីដែលត្រូវធ្វើគឺធ្វើតែម្ដង ដើម្បីនាំមកផលប្រយោជន៍ជាតិនិងប្រជាជន ដូចអ្វីៗដែលកើតមានជាបន្តបន្ទាប់ នាសព្វថ្ងៃនេះ។
ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករកម្មការិនី ជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បាន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត […]
អតីតអ្នករិះគន់រដ្ឋាភិបាលដ៏សកម្ម លី ច័ន្ទវត្តី និងក្រុមការងារ ចូលសុំអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន រាល់កំហុសខុសឆ្គងកន្លងមក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនានេះ អនុញ្ញាតឲ្យអតីតយុវតីបក្សប្រឆាំងរិះគន់រដ្ឋាភិបាលដ៏លេចធ្លោ លី ច័ន្ទវត្តី និងក្រុមការងារ I Love Cambodia Hot News ជួបសម្តែងការគួរសម តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ តាមរយៈសំណេរលើហ្វេសប៊ុក លីច័ន្ទវត្តី បានលើកឡើងថា៖ “ថ្ងៃនេះកូនលី ច័ន្ទវត្តីនិងក្រុមការងារ […]
ជំនួបសម្តេចតេជោ ហ៊ុន សែន និងលោក សាន សុជា មិនជជែកដល់ការផ្តល់តួនាទី ឬឋានៈអ្វីក្នុងជួររាជរដ្ឋាភិបាលនោះឡើយ
ជារឿងដ៏ភ្ញាក់ផ្អើលមួយបន្ទាប់ព័ត៌មានជាច្រើនផ្សាយពីដំណឹងជំនួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាមួយអតីតសង្ឃ លោក សាន សុជា នាព្រឹកថ្ងៃអង្គារ៍ទី១៣ ខែមិថុនានេះ ស្ថិតនៅភូមិគ្រឹះផ្ទាល់របស់សម្តេចតេជោ ទីក្រុងតាខ្មៅ ខេត្តកណ្តាល។ ការចាត់ទុកថា ភ្ញាក់ផ្អើលក៏ព្រោះថា ក្រោយលាចាកសិក្ខា ឬហៅសាមញ្ញថា សិក្ខពីភេទជាភិក្ខុសង្ឃមកជាគ្រហស្ថវិញរបស់លោក សាន សុជា តែប៉ុន្មានថ្ងៃប៉ុណ្ណោះនៅឯប្រទេសអូស្ត្រាលី ហើយលោកបានមកកាន់ស្រុកខ្មែរភ្លាមបានជួបជាមួយប្រមុខរាជរដ្ឋាភិបាល។
តើសម្តេចតេជោ ហ៊ុន សែន មានបំណងពិតអ្វីខ្លះក្នុងការបន្តជំនួបជាមួយកម្មករ កម្មការិនី?
នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប១៨០៣១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
