សម្តេចតេជោ ហ៊ុន សែន ស្នើលើកលែងដល់លោក ស ឡុងដេត បន្ទាប់ពីសាមុីខ្លួនបានដឹងកំហុស និងបានសុំទោសជាសាធារណៈ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមិថុនានេះ សម្រេចស្នើលើកលែងទោសដល់លោក ស ឡុងដេត បន្ទាប់ពីសាមុីខ្លួនបានដឹងកំហុស និងបានសុំទោសជាសាធារណៈ។ តាមរយៈសំណេរក្នុងឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន ភ្ជាប់ជាមួយវីដេអូសំទោសរបស់លោក ស ឡុងដេត សម្តេចតេជោបានលើកឡើងថា៖ “ដោយដឹងនូវកំហុសលោក ស សាឡុងដេត បានធ្វើការសុំទោសដូចមានក្នុងវីដេអូនេះ។ ដោយសាមុីខ្លួនបានដឹងកំហុស និងបានសុំទោសជាសាធារណៈខ្ញុំស្នើរសុំដល់ក្រសួងយុត្តិធម៍ធ្វើការជាមួយដើមបណ្តឹង និងតុលាការដើម្បីបញ្ចប់រឿងក្តីនេះតាមវិធីដែលអាចធ្វើទៅបានដូចជា […]

សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំ២០១៨ អ្នកឯងប្រើពាក្យថា ដេកផ្ទះឈ្នះឯង ឥលូវខ្ញុំសុំប្រសិទ្ធនាមថា «ដេកផ្ទះឈ្នះអត់?»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «ឆ្នាំ២០១៨ អ្នកឯងប្រើពាក្យថា ដេកផ្ទះឈ្នះឯង ឥលូវខ្ញុំសុំប្រសិទ្ធនាមថា ដេកផ្ទះឈ្នះអត់?» ជាពាក្យថ្មីរបស់សម្តេចតេជោ ក្នុងការបោះឆ្នោតឆ្នាំ២០២៣នេះ ដោយកាលពីបោះឆ្នោតឆ្នាំ២០១៨ គណបក្សប្រឆាំងចេញសារអំពាវនាវដោយប្រើពាក្យថា «ដេកផ្ទះឈ្នះឯង» ដែលជាយុទ្ធនាការញុះញង់ឲ្យពលរដ្ឋកុំទៅបោះឆ្នោត ឬបើទៅបោះឆ្នោតត្រូវគូសសន្លឹកឆ្នោតចោល។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ […]

ជីវិត​នយោបាយ​របស់អ្នកប្រឆាំង​មួយចំនួន អាចនឹងត្រូវបញ្ចប់ ប្រសិនបើច្បាប់ថ្មីស្ដីពីការ​បោះឆ្នោត លេចរូបរាងឡើង ​

កាលពីព្រឹថ្ងៃទី១៣ ខែមិថុនា ក្នុងពេលចុះជួប​ជាមួយកម្មករ​កម្មការិនីជិត​២ម៉ឺននាក់​ សម្ដេច​តេជោក៏បានមា​ន​ប្រសា​ន៍​​ផងដែរថា​ អ្នកដែល​កំពុងធ្វើយុទ្ធនាការ​មិនទៅបោះឆ្នោត​ សូមធ្វើបន្តទៀត​ចុះ ក្នុងពេល​ដែលច្បាប់​ថ្មី​ស្ដី​ពី​ការ​បោះឆ្នោត​​នឹង​ត្រូវចេញ​នៅពេលឆាប់ៗ​នេះ ដែលនឹង​ដកសិទ្ធិអ្នកមិនទៅបោះឆ្នោត​ដោយមិនឱ្យ​ឈរ​ឈ្មោះ​​​ឱ្យគេ​បោះឆ្នោតនៅអាណត្តិក្រោយៗដែរ ។

សម្តេចតេជោ ហ៊ុន សែន ហៅ ស ឡុងដេត ដែលកំពុងរត់គេចខ្លួន ត្រឡប់មកវិញនិយាយគ្នាក្នុងតុលាការ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យបុគ្គល ស ឡុងដេត ជាសមាជិករបស់គណបក្សប្រឆាំងនៅកម្ពុជា ដែលបានរត់គេចពីភ្នំពេញទៅប្រទេសថៃ ត្រឡប់មកវិញជាបន្ទាន់ ទោះបីជារត់គេចក៏គង់តែគេចាប់ខ្លួនបញ្ជូនមកវិញដដែល។ ក្នុងពិធីជួបជាមួយនឹងកម្មករកម្មារិនីជិត ២ម៉ឺននាក់ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានដាក់បញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចតាមព្រំដែន បើឃើញបុគ្គលរូបនេះ ត្រូវចាប់ខ្លួន ព្រោះបុគ្គលនេះ មានដីកាតុលាការហាមចេញទៅក្រៅប្រទេស ដោយសម្តេចបញ្ជាក់ថា យប់មិញបុគ្គលរូបនេះបានរត់ទៅថ្មដាតែអាជ្ញាធរមិនឲ្យឆ្លងដែន ឥលូវបានទៅដល់ច្រកចាំយាម […]

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងថា បើចិត្តសឿងកុំទៅបោះឆ្នោត

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំទៅក្រុមប្រឆាំងថា បើអ្នកឯងចិត្តសឿងសូមកុំទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ នោះនឹងបាត់សិទ្ធិឈ្មោះឲ្យគេបោះឆ្នោត។ សម្តេចតេជោបានថ្លែងបែបនេះ ដោយឆ្លើយតបទៅក្រុមបក្សប្រឆាំងក្រៅប្រទេស ដែលធ្វើយុទ្ធនាការមិនឲ្យពលរដ្ឋទៅបោះឆ្នោត។ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា […]

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គាំទ្រទាំងស្រុងនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តួចផ្តើមស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត 

ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ឯកឧត្តមបណ្ឌីត ហ៊ុន ម៉ាណែត ប្រកាសគាំទ្រទាំងស្រុងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងការផ្តួចផ្តើមស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ក្នុងគោលបំណងពង្រឹងការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យសម្រាប់អ្នកគ្រប់គ្រងដឹកនាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយដែលការស្នើធ្វើវិសោធនកម្មច្បាប់នេះ មានលក្ខណៈស្របតាមខ្លឹមសារបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងមិនបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋ ក្នុងការសម្រេចចិត្តទៅបោះឆ្នោត ឬមិនបោះឆ្នោតនោះទេ។

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករកម្មការិនីជិត ២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កន្លងទៅសម្ដេចតេជោនាយករដ្ឋមន្តី្រ ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះចំនួន ១៤ដង រួចមកហើយ […]

បណ្ឌិត សាម អ៊ីន៖ ក្រោយជួបសម្តេចនាយកជាង ២ម៉ោង ខ្ញុំមានភាពជឿជាក់កាន់តែខ្លាំងជាងមុនទៅលើអនាគតដ៏ល្អប្រពៃរបស់កម្ពុជា

បន្ទាប់ពីមានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១២ មិថុនានេះ លោកបណ្ឌិត សាម អ៊ីន និងលោក សែម ហាក់ បានចូលជួបសំដែងការគួរសម ការគោរព និងថ្លែងអំណរគុណដោយផ្ទាល់ដល់សម្តេចតេជោនៅគេហដ្ឋានរបស់សម្តេច នៅទីក្រុងតាខ្មៅ ដែលសម្តេចបានផ្តល់ឱកាសចូលបម្រើការងារក្នុងក្រសួងបរិស្ថាន។ តាមរយៈសំណេរលើហ្វេសប៊ុកលោកបណ្ឌិត សាម អ៊ីន បានលើកឡើងថា៖ “ក្រោយជួបជជែកពិភាក្សាជាមួយសម្តេចនាយកជាង ២ម៉ោង ខ្ញុំមានភាពជឿជាក់កាន់តែខ្លាំងជាងមុនទៅលើអនាគតដ៏ល្អប្រពៃរបស់កម្ពុជា។ ខ្ញុំមានជំនឿមុតមាំថា […]

សារពិសេស! សម្តេចតេជោ ហ៊ុន សែន ប្រកាសធ្វើវិសោធនកម្មបន្ទាន់ដើម្បីចងជាកាតព្វកិច្ចអ្នកឈរឈ្មោះបោះឆ្នោត, បើចង់ឈរឈ្មោះ ត្រូវតែទៅបោះឆ្នោត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែមិថុនានេះ បានចេញសារពិសេសពាក់ព័ន្ធការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នៅពេលខាងមុខនេះ។ សម្តេចកត់សម្គាល់ថា មួយរយៈនេះមានការជជែកវែកញែកច្រើនអំពីសេរីភាពនៃការបោះឆ្នោតជាបន្តបន្ទាប់។ សម្តេចតេជោគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែប្រកាន់ខ្ជាប់អំពីសិទ្ធិរបស់ពលរដ្ឋ ដោយពលរដ្ឋអាចទៅចូលរួមបោះឆ្នោត ឬមិនបោះឆ្នោតបាន។ ក្នុងសារសំឡេងជាង១២នាទី សម្តេចតេនាយករដ្ឋមន្ត្រីក៏បានប្រកាសធ្វើវិសោធនកម្មបន្ទាន់ ដើម្បីចងជាកាតព្​វកិច្ចសម្រាប់អ្នកឈរឈ្មោះឲ្យគេបោះឆ្នោត ដោយសម្តេចបញ្ជាក់ថា បើចង់ឈរឈ្មោះ ត្រូវតែទៅបោះឆ្នោត បើមិនដូច្នោះទេនឹងត្រូវបាត់បង់សិទ្ធិទាំងការបោះឆ្នោត និងការឈរឈ្មោះបោះឆ្នោត។ សម្តេចតេជោមានប្រសាសន៍ថា៖ “…ការធ្វើវិសោធនកម្មនេះ គឺស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា […]

ប្រមុខរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តអនុវត្តកម្មវិធីកែទម្រង់នានា​ដើម្បីឲ្យការបំពេញភារកិច្ចរបស់កងកម្លាំងកាន់តែមានប្រសិទ្ធភាព

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាបន្តអនុវត្តកម្មវិធីកែទម្រង់នានា​ដើម្បីបន្តពង្រឹង និងពង្រីកសមត្ថភាព ការកសាងសំណាញ់សុវត្ថិភាពសសម្រាប់កងយោពលខេមរភូមិន្ទ ដើម្បីឲ្យការបំពេញភារកិច្ចរបស់កងទ័ពកាន់តែមានប្រសិទ្ធភាព ជាកងទ័ពមានជំនាញវិជ្ជាជីវៈ មានសមត្ថភាពពេញលេញដើម្បីចូលរួមក្នុងបេសកកម្មនានា ឲ្យទទួលបានជោគជ័យ និងទទួលបានផ្លែផ្កា។

5
Promotion