សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អបអរសាទរដល់ជយលាភីទាំង៣រូប នៃកម្មវិធីប្រឡងសរសេរតាមអានថ្នាក់ជាតិជាសាធារណៈ “សំណេរអង្គរ” មានដូចជា៖ ជយលាភីលេខ១ បេក្ខជន ចេង រតនា ជយលាភីលេខ២ បេក្ខជន វ៉ន វីដា និង ជយលាភីលេខ៣ បេក្ខនារី យ៉ោប សុឃាក់ តាមរយៈបណ្តាញសង្គមផ្លូវការសម្តេចធិបតី បានលើកឡើងថា ព្រឹត្តិការណ៍នេះ បានរំលេចនូវទិដ្ឋភាពក្នុងការលើកកម្ពស់ […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តរក្សាតំណែងចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីប្រលងគណិតវិទ្យាលំដាប់ពិភពលោក
កូនប្រុសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កុមារា រិទ្ធិសិទ្ធិ ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រលងគណិតវិទ្យា ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ក្នុងចំណោមអ្នកចូលរួម ២,២៧៩នាក់ មកពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោកក។ នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហោះសារលើបណ្តាញសង្គមផ្លូវការយ៉ាងដូច្នេះថា៖ « ថ្ងៃនេះបានទទួលថាមពលពេញ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកម្រាលព្រំក្រហមនៃទឹកដីទ្វីបអឺរ៉ុប!
ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងក្នុងសប្តាហ៍នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំកិត្តិយសដ៏ត្រចះត្រចង់និងផលប្រយោជន៍យ៉ាងធំធេងជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។ ប្រមុខដឹកនាំរាជរដ្ឋាភិបាលបន្តវេននៃកម្ពុជាត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅលើកម្រាលព្រំក្រហមប្រកបដោយកិត្តិយសពីសំណាក់ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ក៏ដូចប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីបារាំង ក្នុងឋានៈជាភ្ញៀវទស្សនកិច្ចកម្រិតខ្ពស់ដែលទទួលការអញ្ជើញដោយផ្ទាល់ពីឯកឧត្តមប្រធានាធិបតី។ ដំណើរទស្សនកិច្ចនេះបានលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅថែមមួយកម្រិតទៀត។ សូមកត់សម្គាល់ថា បារាំងគឺជាប្រទេសដ៏មានឥទ្ធិពលបំផុតមួយនៅអឺរ៉ុប។ ដូច្នេះ ភាពស៊ីជម្រៅនៃចំណងទាក់ទងកម្ពុជាបារាំងនឹងជះឥទ្ធិពលទៅលើទំនាក់ទំនងកម្ពុជានិងសហភាពអឺរ៉ុបទាំងមូល។ នេះគឺជាជំហានការទូតដ៏សំខាន់មួយទៀតនៃទំនាក់ទំនងកម្ពុជាបារាំង(និយាយដោយឡែក) និងកម្ពុជា-អឺរ៉ុប (និយាយជារួម) ក្នុងយុគសម័យសម្តេចធិបតី ហ៊ុន ម៉ាណែត។ […]
ប្រធានរដ្ឋសភាបារាំង ពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី លើការបណ្តុះបណ្តាល និងផ្សព្វផ្សាយវប្បធម៌បារាំង
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងលោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ លោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅលើទឹកដីបារាំង និងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចជ្រើសរើសរបស់សម្តេចធិបតី យកប្រទេសបារាំងជាប្រទេសទី១ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រធានព្រឹទ្ធសភាបារាំង មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង ។ ក្នុងជំនួបនេះ ឯកឧត្តម Gérard Larcher បានសម្តែងនូវកិច្ចបដិសណ្ឋារកិច្ចចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី […]
ប្រធានាធិបតីបារាំង ទម្លាក់កញ្ចប់ជំនួយប្រមាណ ២០០លានអឺរ៉ុប សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈថាមពល និងប្រព្រឹត្តកម្មទឹកស្អាតនៅកម្ពុជា
ក្នុងពេលធ្វើសន្និសីទព័ត៌មានរួមគ្នាបញ្ជាក់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រទេសបារាំង លោក អេម៉ានូអែល ម៉ាក្រុង
សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់លោក ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយនាយិកាសាលា Ecole 42 របស់បារាំង
លោក ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៨ ខែមករានេះ
ក្រុមហ៊ុនមួយរបស់ឥណ្ឌូនេស៊ី ចាប់អារម្មណ៍វិនិយោគលំនៅឋានតម្លៃទាបនៅកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក John Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។ ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី […]
កម្ពុជា ជាគោលដៅវិនិយោគអាទិភាពមួយនៅក្នុងតំបន់អាស៊ាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Lim Boon Heng ប្រធានក្រុមហ៊ុន Temasek Holdings ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក […]
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យឯកឧត្តម Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានបម្រែបម្រួលសកល

