ហ្វីលីពីន ប្តេជ្ញាពន្លឿនអនុស្សរណៈយោគយល់គ្នាលើការនាំចូលអង្កររបស់កម្ពុជា

តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត , ប្រធានាធិបតីហ្វីលីពីន បានប្តេជ្ញាពន្លឿនការរៀបចំអនុស្សារណៈយោគយល់គ្នា ស្តីពីការនាំចេញអង្ករ​ក្រោម​ក្របខណ្ឌ​រវាងរដ្ឋនិងរដ្ឋ។ នេះ​បើតា​មការបញ្ជាក់របស់ឯកឧត្តម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងសន្និសីទ​សារ​ព័ត៌មាន ស្តីពីលទ្ធផលនៃ​ដំណើរទស្សនកិច្ច​របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសហ្វីលីពី នៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ឯកឧត្តម សូ ណារ៉ូ បានបន្តថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ […]

ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ខណៈសភាពការណ៍គ្រឿងញៀនមិនទាន់ថមថយនៅឡើយ

រាជរដ្ឋាភិបាលកម្ពុជា បានបន្ដដាក់ចេញផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងផែនការរបស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយនៅថ្ងៃទី១១​ ខែកុម្ភៈ បានឲ្យដឹងថា សភាពការណ៍គ្រឿងញៀនរបស់ពិភពលោកនៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយមិនទាន់មានភាពធូរស្រាលនៅឡើយ ដែលសហគមន៍អន្តរជាតិកំពុងប្រមូលផ្តុំយកចិត្តទុកដាក់ដោះស្រាយ។ ការផលិត និងការជួញដូរគ្រឿងញៀនខុសច្បាប់នៅតែបន្តកើតមានឡើងដូចជានៅតំបន់ត្រីកោណមាសនិងនៅតំបន់អឌ្ឍចន្ទមាសជាដើម។ ពួកឧក្រិដ្ឋជនគ្រឿងញៀនតែងតែផ្លាស់ប្តូរយុទ្ធសាស្ត្រនិងប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីផលិតគ្រឿងញៀនប្រភេទថ្មីៗដែលកំពុងកើនឡើង និងគេចវេះពីការចាប់ខ្លួន។ ដោយឡែកសភាពការណ៍គ្រឿងញៀននៅកម្ពុជា ក៏នៅតែមាននិន្នាការមិនទាន់ថមថយនៅឡើយ ដោយក្នុងនោះ ការប្រើប្រាស់ ការចែកចាយ ការជួញដូរ […]

ប្រធានព្រឹទ្ធសភាហ្វីលីពីន សង្ឃឹមថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីន-កម្ពុជា នឹងកាន់តែមានភាពសកម្ម​និងរីកចម្រើនបន្ថែមទៀត

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Francis G. Escudero ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល, សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានព្រឹទ្ធសភាបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់សម្ដេចបវរធិបតី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនាពេលនេះ និងបានវាយតម្លៃខ្ពស់អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ […]

ប្រធានរដ្ឋសភាហ្វីលីពីន កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ferdinand Martin Gomez Romualdez ប្រធានរដ្ឋសភា នៃសាធារណរដ្ឋហ្វីលីពីន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល, សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។ នៅក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានជម្រាបជូនឯកឧត្តមប្រធានរដ្ឋសភាអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំទ្វេភាគីរវាងសម្ដេចបវរធិបតី ជាមួយនឹង ឯកឧត្តម […]

កម្មករនិយោជិត÷ការបើកប្រាក់ឈ្នួលអប្បបរមាសម្រាប់ខែមករា ឆ្នាំ២០២៥ រួមនិងអត្ថប្រយោជន៍ផ្សេងទៀតសរុបប្រមាណ៣០០ដុល្លារ

កម្មករនិយោជិតសប្បាយចិត្តបន្ទាប់ពីបានបើកប្រាក់ឈ្នួលអប្បបរមាសម្រាប់ ឆ្នាំ២០២៥ ចំនួន ២០៨ ដុល្លារ ក្នុងនោះបូករួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត បងប្អូនកម្មករនិយោជិតទទួលបានប្រាក់បៀវត្សប្រមាណជាង៣០០ ដុល្លារក្នុងមួយខែ។ ការលើកឡើងបែបនេះបន្ទាប់ពីប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ត្រូវបានចូលជាធរមានចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ។ លោកស្រី ផាន បូរ៉ាន់ ជាកម្មការិនីនៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ស្ថិតនៅស្រុកអង្គស្នួល រាជធានីភ្នំពេញ បានលើកឡើងថា កម្មករនិយោជិតនៃរោងចក្ររបស់លោកស្រីបានទទួលប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារសម្រាប់ខែមករារួចហើយ។ […]

កម្ពុជា-ហ្វីលីពីន ផ្លាស់ប្តូរឯកសារលើកិច្ចសហប្រតិបត្តិការចំនួន៨

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នៅរសៀលថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារលើកិច្ចសហប្រតិបត្តិការចំនួន ០៨រួមមាន៖ ១) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ។២) […]

កម្ពុជា-ហ្វីលីពីន​ នឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់​ និងរឹងមាំបន្ថែមទៀត

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានជួបពិភាក្សាការងារទ្វេភាគី​ ជាមួយឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand R. Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល, សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តមប្រធានាធិបតីបាន​សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្ដេចបវរធិបតី […]

ក្រុមហ៊ុន Excellent Associates Group បង្ហាញបំណងវិនិយោគលើកសិ-ឧស្សាហ​កម្ម នៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Dai Jianlaing ប្រធានក្រុមហ៊ុន Excellent Associates Group Limited ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានបង្ហាញពីចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា​ […]

ក្រុមហ៊ុន World Citi Group នៅហ្វីលីពីន សម្លឹងឃើញឳកាសវិនិយោគលើវិស័យអប់រំផ្នែកសុខាភិបាលនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត Raymond Patrick V. Guico ប្រធានក្រុមហ៊ុន World Citi Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន បានលើកឡើងពីការស្វែងរកកិច្ចសហការជាមួយដៃគូនៅកម្ពុជា […]

សាជីវកម្ម San Miguel របស់ហ្វីលីពីន ចង់បណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ននៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ramon S. Ang ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្ម San Miguel ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប លោក Ramon S. […]