រដ្ឋ​បន្តឲ្យអនុវត្ត«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ២០២៤»រហូតដល់ដំណាច់ឆ្នាំ២០២៥

រាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍យល់ព្រមឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ ២០២៥ ។ នេះបើយោងតាមនេះយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ តាមរយៈនេះ, ធុរជន និង វិនិយោគិន ដែលស្នើសុំ និង អនុវត្តគម្រោង ឬ សកម្មភាព ក្នុងឆ្នាំ ២០២៥ […]

រាជរដ្ឋាភិបាល ជំរុញឲ្យលើកកម្រិតផ្លូវដែក​ដែល​មានស្រាប់ ដើម្បី​ធានាប្រសិទ្ធ​ភាព​ប្រតិ​បត្តិការ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយភាគីពាក់ព័ន្ធ ធ្វើការលើកកម្ពស់ការតភ្ជាប់ និងអភិវឌ្ឍផ្លូវដែកដែលមានស្រាប់របស់កម្ពុជា ជាពិសេស ខ្សែផ្លូវដែក​ភាគខាងជើង​ ដែលតភ្ជាប់រាជធានីភ្នំពេញ​ទៅក្រុងប៉ោយប៉ែត មាន​ប្រវែង ៣៨៦ គីឡូម៉ែត្រ។ ការជំរុញបែបនេះ បានធ្វើឡើងនៅពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ ជាមួយគ្នានេះ សម្តេចបវរធិបតី […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញើញសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងទទួលថវិកា១លានដុល្លារពីក្រុមហ៊ុនជីបម៉ុង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ បុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផា និងទទួលថវិកាចំនួន១លានដុល្លារអាម៉េរិក ពីក្រុមហ៊ុនជីបម៉ុងគ្រុប សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា នាមន្ទីរពេទ្យគន្ធបុប្ផាជិតវត្តភ្នំ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានពាំនាំការផ្តាំផ្ញើសួរ សុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន […]

ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសជាខេត្ត គ្មានសំរាម សំណល់ប្លាស្ទិកតាមទីសាធារណៈ

ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសជាខេត្ត គ្មានសំរាម សំណល់ប្លាស្ទិកតាមទីសាធារណៈ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃរដ្ឋសភា ថ្នាក់ដឹកនាំនិងជាតំណាងក្រសួងពាក់ព័ន្ធ ឯកអគ្គរដ្ឋទូតនានាប្រចាំកម្ពុជា និងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា រដ្ឋបាលខេត្តកំពង់ឆ្នាំង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ភ្ញៀវកិត្តិយសជាតិ […]

សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងព្រៃវែង យោធភូមិភាគទី២

ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានជួបសំណេះសំណាល និងនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន តំបន់ប្រតិបត្តិការសឹករងព្រៃវែង យោធភូមិភាគទី២ កងទ័ពជើងគោក។ គ្រឿងឧបភោគបរិភោគ ដែលផ្តល់ជូននេះ គឺសម្រាប់បម្រើការងារមនុស្សធម៌ […]

ក្រុមប្រឹក្សា​ធុរកិច្ច​ស្ត្រីហ្វីលីពីន ចង់ចាប់យកឳកាស​វិនិយោគនៅកម្ពុជាលើវិស័យ​សក្ដានុពល​សំខាន់ៗ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតលោកស្រី Rosemarie P. Rafael ប្រធានក្រុម​ប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ នៅក្នុងជំនួបនេះ ប្រធានក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន និងគណៈប្រតិភូ បានបង្ហាញចំណាប់​អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ។ វិស័យសំខាន់ៗទាំងនោះរួមមាន វិស័យកសិកម្ម លើឧស្សាហកម្មស្រូវអង្ករ, អាកាសចរណ៍, ទេសច​រណ៍​, […]

ក្រសួង សម្រេចបូមយកទឹកពីទន្លេបាទី​ ទៅអន្តរាគមន៍​សង្គ្រោះស្រូវកសិ​ករ​នៅស្រុកបាទី ខេត្តតាកែវ​ ដែលជួបបញ្ហាខ្វះខាតទឹក

តាមរយៈបណ្តាញសង្គម នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ករណីខ្វះខាតទឹកបង្កបង្កើនផលនៅឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបណ្តាលមកពីការធ្វើស្រែប្រាំងលើសពីសមត្ថភាពផ្គត់ផ្គង់ទឹកនិងការជួសជុលប្រឡាយ ត្រូវបានដឹកនាំដោះស្រាយបញ្ចប់ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធនធានទឹក។ ឯកឧត្តម ឃឹម ហ្វីណង់ […]

«ក្រុមហ៊ុនអា​កាសចរ​ណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ» ប្តូរឈ្មោះ​ទៅជា «ក្រុមហ៊ុនអាកាសចរណ៍​ជាតិ​កម្ពុជា»

រាជរដ្ឋាភិបាល បានសម្តេចប្តូរឈ្មោះ«ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ» ទៅជា «ក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា» ដែលសរសេរជាអក្សរកាត់ថា អ.ជ.ក. និងមានឈ្មោះជាភាសាអង់គ្លេសថា Air Cambodia។ នេះបើយោងតាម អនុក្រឹត្យដែលចុះហត្ថលេខា ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ គួរជម្រាបជូនថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ «កម្ពុជាអង្គរអ៊ែរ» […]

កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្តចំពោះភាពល្អប្រសើរនៃទំនាក់ទំនង ប៉ាគីស្ថាន និងកម្ពុជា ហើយឯកឧត្តមបានលើកឡើងថា វឌ្ឍនភាពនេះរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ […]

កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្តចំពោះភាពល្អប្រសើរនៃទំនាក់ទំនង ប៉ាគីស្ថាន និងកម្ពុជា ហើយឯកឧត្តមបានលើកឡើងថា វឌ្ឍនភាពនេះរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ […]