កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ដែលជាកូនប្រុសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានទទួលមេដាយមាសពីរគ្រឿងពីក្នុងការប្រឡងកម្រិតសាកលនៅឌូបៃ ។
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
អ្នកនាំពាក្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ ពិធីប្រកាសប្ដូរអភិបាលខេត្តទ្រង់ទ្រាយធំជាលើកទី២ ចាប់ផ្តើមថ្ងៃទី១ដល់ថ្ងៃទី៨ខែកក្កដា
ជាពិធីប្រកាសប្ដូរអភិបាលខេត្តទ្រង់ទ្រាយធំមួយ ជាលើកទី២ បន្ទាប់ពីរអាណត្តិរដ្ឋមន្រ្តីសម្តេចក្រឡាហោម ស ខេង។
ប្រមុខរដ្ឋាភិបាល ស្វាគមន៍ជានិច្ចចំពោះអតីតយុទ្ធជនមកបំពេញការងារក្នុងតួនាទីជាក្រុមប្រឹក្សា ឬតួនាទីនៅតាមមូលដ្ឋាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ជានិច្ចចំពោះការចូលរួមរបស់អតីតយុទ្ធជន ក្នុងការវិលត្រឡប់មកបំពេញការងារ តាមរយៈតួនាទីជាក្រុមប្រឹក្សា ឬតួនាទីនៅមូលដ្ឋាន។ ប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ រៀបចំនៅវិទ្យាល័យការពារជាតិ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាលទុកចោលអតីតយុទ្ធជន និងមន្ដ្រីរាជការចូលនិវត្តន៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល ទុកចោលអតីតយុទ្ធជន និងមន្ដ្រីរាជការចូលនិវត្តន៍។ សម្ដេចធិបតីបានគូសបញ្ជាក់ថា អតីតយុទ្ធជន នៅតែជាគ្រួសារតែមួយរបស់កងកម្លាំងប្រដាប់អាវុធ។ ប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ រៀបចំនៅវិទ្យាល័យការពារជាតិ ក្នុងខណ្ឌឫស្សីកែវ […]
អាជ្ញាធរខេត្តពោធិ៍សាត់ ទុកពេល៣០ថ្ងៃឲ្យពលរដ្ឋចំនួន៣១គ្រួសារពិចារណាសម្រេចចិត្តចាកចេញពីតំបន់អន្ទង់អាំង
រដ្ឋបាលខេត្តពោធិ៍សាត់ បានទុករយៈពេល៣០ថ្ងៃ សម្រាប់ប្រជាពលរដ្ឋចំនួន ៣១គ្រួសារ ដែលមិនទាន់យល់ព្រមចាកចេញពីតំបន់អន្ទង់អាំង ត្រូវពិចារណាសម្រេចចិត្ត ក្នុងការយល់ព្រមចាកចេញ ហើយដាក់ពាក្យ ស្នើសុំគោលនយោបាយដីធ្លី មករដ្ឋបាលខេត្តពោធិ៍សាត់។
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បញ្ចូលចំណុចខ្វះខាតទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ
ក្នុងចំណោមអ្នកបញ្ចេញយោបល់តាមរយៈ Comments យ៉ាងច្រើន គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Vongchan Reaksmeidara ដែលជាអ្នករៀនច្បាប់មួយរូប បានបញ្ចេញយោបល់ជុំវិញរឿងនេះ ដែល សម្តេចធិបតី ហ៊ុន ម៉ាណែត ពិនិត្យឃើញថា យោបល់របស់ លោក ដារា គឺមានហេតុផលសមស្រប ទាំងលើទិដ្ឋភាពសង្គម ទាំងលើទិដ្ឋភាពច្បាប់ ជាពិសេស ការលើកឡើងអំពីចន្លោះប្រហោងនៃច្បាប់បច្ចុប្បន្ន ដែលមិនបានចែងអំពីស្ថានទម្ងន់ទោសទាក់ទងនឹងករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើ ដែលមហាជនទូទៅថ្កោលទោស និងសម្តែងប្រតិកម្មដោយខឹងសម្បារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកគុណភាពនៃការអប់រំ ជាកត្តាគន្លឹះសំខាន់សម្រាប់ការធានាដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា គុណភាពនៃការអប់រំបណ្តុះបណ្តាល គឺជាកត្តាគន្លឹះនៃគុណភាពធនធានមនុស្ស ដូចនេះគុណភាពនៃការបណ្តុះបណ្តាលគឺជាកត្តាគន្លឹះមួយសំខាន់សម្រាប់ការធានាបានការប្រកួតប្រជែង និងការអភិវឌ្ឍរបស់ប្រទេសជាតិយើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់លើការដឹកនាំរបស់ឯកឧត្តម ហង់ជួន ណារ៉ុន ក្នុងវិស័យអប់រំ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្ហាញការជឿជាក់លើការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ឯកឧត្តម ហង់ជួន ណារ៉ុន ក្នុងការអនុវត្តគោលនយោបាយឲ្យបានជោគជ័យ។ ក្នុងពិធីសម្ពោធជាផ្លូវការបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងសមិទ្ធផលបណ្ដុះបណ្តាលបច្ចេកវិទ្យាឌីជីថល នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចជាអ្នកដាក់ចេញនូវចក្ខុវិស័យ និងទស្សនទាន ប៉ុន្តែការអនុវត្ត និងការរៀបចំគោលនយោបាយ និងផែនការសកម្មភាព និងការដឹកនាំអនុវត្តជាក់ស្តែង គឺតម្រូវលើសេនាធិការច្បាស់លាស់។ […]
សំណុំរឿងអតីតឧកញ៉ា ស្រី ស៊ីណា៖ សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវឲ្យពលរដ្ឋមានជំនឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាក្នុងការចាត់ការ និង ដោះស្រាយផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវចំពោះករណីនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅខណ្ឌកំបូល
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់អោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងសហគមក្រីក្រនៅក្នុងបរិវេណ សាលាបឋមសិក្សាទ្រនំជ្រឹង ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានការចូលរួមផងពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, យុវជនអ.ម.ត, យុវជនស.ស.យ.ក, យុវជនកាកបាទក្រហមកម្ពុជា, យុវជនកាយរិទ្ធជាតិកម្ពុជា ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤

