ប្រាសាទតាក្របី, ប្រាសាទខ្នា, ថ្មដូន, ប្រាសាទតាមាន់ធំ, ជប់គគី, ជាំតែ, តាថាវ, ភ្នំខ្មោច, ៥មករា, សំបុកឃ្មុំ, វាលឥន្ទ្រី, ផ្ទះក្រហម, ភ្នំទ្រព្យ, ចាក់ច្រែង, តាសឹម, មុំ៣, អានសេះ, ជោគជ័យ, ព្រៃចាន់ និងបឹងត្រកួន គិតត្រឹមម៉ោង ៦:០០នាទី ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥ វីរៈកងកម្លាំងជួរមុខកម្ពុជាគ្រប់គ្រងទីតាំងបានទាំងអស់។ នេះបើតាមការបញ្ជាក់របស់លោក ផែង វណ្ណៈ អ្នកសារព័ត៌មានដែលកំពុងឈរជើងក្បែរសមរភូមិជួរមុខ ធ្វើសេចក្តីការណ៍ពីជម្លោះព្រំដែនកម្ពុជា-ថៃ។
លោក ផែង វណ្ណៈ បានលើកឡើងថា ទាហានថៃឈ្លានពានកំពុងប្រើសង្គ្រាមចិត្តសាស្ត្រតាមរយៈបង្កើត ព័ត៌មានក្លែងក្លាយក្នុងគោលដៅ២ ទី១ គឺភូតកុហកប្រជាជនថៃថា ទាហានថៃ បានកាន់កាប់ទីតាំងនេះ កាន់កាប់ទីតាំងនោះ ទី២ គឺដេីម្បីបំបាក់ស្មារតីទឹកចិត្តវីរៈកងកម្លាំងជួរមុខកម្ពុជា។
ជាមួយគ្នានេះ លោកបានបញ្ជាក់អំពីចំណុចសំខាន់ដែលបងប្អូនប្រជាពលរដ្ឋខ្មែរត្រូវពិចារណា៖ បេីទាហានសៀមឈ្លានពានបានកាន់កាប់ទីតាំងដូចដែលពួកវាប្រកាសមែន រហូតមកដល់ថ្ងៃនេះវាមិនបន្តបាញ់ផ្លោងដាក់ទីតាំងទាំងនោះទៀតទេ។ ការបន្តបាញ់ផ្លោងរៀងរាល់ថ្ងៃគ្រប់ទីតាំង គ្រប់សមរភូមិ បញ្ជាក់ច្បាស់ថា ទាហានសៀមឈ្លានពានគ្មានឱកាស និងគ្មានសមត្ថភាពចូលកាន់កាប់ទីតាំងណាមួយទេ។
លោក ផែង វណ្ណៈ បានអះអាងថា ប្រាសាទតាក្របី, ប្រាសាទខ្នា, ថ្មដូន, ប្រាសាទតាមាន់ធំ, ជប់គគី, ជាំតែ, តាថាវ, ភ្នំខ្មោច, ៥មករា, សំបុកឃ្មុំ, វាលឥន្ទ្រី, ផ្ទះក្រហម, ភ្នំទ្រព្យ, ចាក់ច្រែង, តាសឹម, មុំ៣, អានសេះ, ជោគជ័យ, ព្រៃចាន់ និងបឹងត្រកួន គិតត្រឹមម៉ោង ៦:០០នាទី ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥ វីរៈកងកម្លាំងជួរមុខយេីងគ្រប់គ្រងទីតាំងបានទាំងអស់។ លេីកលែងតែ ថ្មដាមួយដែលទាហានសៀមឈ្លានពានចូលមកកាន់កាប់មួយរយៈ ឥលូវបានដករថក្រោះ រថពាសដែក ចេញហើយនៅសល់កម្លាំងថ្មេីជេីងតិចតួចប៉ុណ្ណោះ។
បើតាមអ្នកសារព័ត៌មានជួរមុខរូបនេះ វីរៈកងកម្លាំងជួរមុខយេីងមិនទាន់វាយបក ព្រោះគិតពីសុវត្ថិភាពជនបរទេស និងប្រជាពលរដ្ឋយើងដែលកំពុងធ្វេីការនៅថ្មដា។ បេីជនបរទេស និង ប្រជាពលរដ្ឋយើងចេញអស់ ទាហានសៀមឈ្លានពាននឹងក្លាយជាជីនៅថ្មដាជាក់ជាមិនខាន ព្រោះរបស់ថ្មីបានមកដល់ច្រើនគ្រប់គ្រាន់នឹងល្មមអោយទាហានសៀមឈ្លានពានក្លាយជាជីបាន៕


