ឯកឧត្តម ប៉ែន បូណា៖ សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ

មានការភាន់ច្រឡំឬការបំភាន់អំពីសេរីភាពបញ្ចេញមតិ(ឬមតិរិះគន់) និងការបំពានច្បាប់ដែលធ្វើឱ្យមានភាពច្របូកច្របល់ក្នុងសង្គម។ តាមពិតគ្មានអ្វីពិបាកយល់ទេ ដូច្នេះ សូមបែងចែកឱ្យច្បាស់ ហើយសូមកុំយកសេរីភាពបញ្ចេញមតិមកលាយឡំគ្នាជាមួយអំពើល្មើសច្បាប់។ ដើម្បីយល់ដឹងពីបញ្ហានេះឱ្យច្បាស់ ខ្ញុំសូមលើកយកប្រការមួយចំនួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាកតិកាសញ្ញាអន្តរជាតិ និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលគេទទួលស្គាល់និងអនុវត្តទូទាំងពិភពលោក៖ មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ប៉ុន្តែ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់​សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវកំណត់ដោយច្បាប់។ មាត្រា១៩(៣) […]

ឯកឧត្តម ប៉ែន បូណា៖ គ្មានអ្វីឈ្នះការពិតនិងអំពើល្អដែលរាជរដ្ឋា​ភិបាល​គណបក្សប្រជាជនកម្ពុជាបាននិង​កំពុងធ្វើសម្រាប់​ប្រទេសជាតិឡើយ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា គ្មានអ្វីឈ្នះការពិត និងអំពើល្អដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបាននិងកំពុងបន្តធ្វើចំពោះជាតិនិងប្រជាពលរដ្ឋខ្មែរឡើយ។

ឯកឧត្តម ប៉ែន បូណា៖ «ព័ត៌មានក្លែងក្លាយជាមេរោគបំពុលសង្គមដ៏គ្រោះថ្នាក់ដែលយើងទាំងអស់គ្នាត្រូវដើរតួជាវ៉ាក់សាំងដើម្បីបន្សាប»

ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា បច្ចុប្បន្ន ក្រុមប្រឆាំងជ្រុលនិយមនិងបណ្តាញឃោសនារបស់គេពីក្រៅស្រុកមួយចំនួនបាននិងកំពុងប្រើប្រាស់ព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ញុះញង់គ្រប់បែបយ៉ាងជាអាវុធយុទ្ធសាស្ត្រ ដែលជាមេរោគបំពុលសង្គមដ៏គ្រោះថ្នាក់

មានមេដឹកនាំខ្លាំងពូកែទើបខ្មែរអាចនាំប្រទេសទៅរកភាពរុងរឿងបាន!

ប្រវត្តិសាស្ត្រកម្ពុជាបានបង្ហាញច្បាស់ហើយថា សម័យកាលដែលខ្មែរស្គាល់ភាពរុងរឿង ល្បីល្បាញ គឺជាសម័យកាល​ដែលខ្មែរមានមេដឹកនាំខ្លាំងពូកែ ពោលគឺពូកែទាំងសមត្ថភាពដឹកនាំកសាងប្រទេស ទាំងសមត្ថភាពការពារអធិបតេយ្យភាពជាតិប្រឆាំងនឹងសត្រូវយាយីពីខាងក្រៅ

ឯកឧត្តម ប៉ែន បូណា៖ ៩ខែ រាជរដ្ឋាភិបាលបន្តវេន បានបង្ហាញស្នាដៃគួរឱ្យស្ញប់ស្ញែងទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងលើឆាកអន្តរជាតិ

គិតមកដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានអាយុបាន ៩ខែហើយ។ ទោះបីជារយៈពេលខ្លី ប៉ុន្តែ រាជរដ្ឋាភិបាលបន្តវេន បានបង្ហាញស្នាដៃគួរឱ្យស្ញប់ស្ញែងទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងលើឆាកអន្តរជាតិ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងវេទិកាសារព័ត៌មានលើកទី៣ បង្ហាញវឌ្ឍនភាពថ្មីរបស់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ […]

ឯកឧត្តម ប៉ែន បូណា៖ លោក សម រង្ស៊ី ជាអ្នកនយោបាយចាស់តែវស្សា តែខ្លីបញ្ញាស្មារតី

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ហៅលោក សម រង្ស៊ី ថាជាអ្នកនយោបាយប្រឆាំងជ្រុលនិយម ចាស់តែវស្សា តែខ្លីបញ្ញាស្មារតី។ នេះបើតាមខ្លឹមសារក្នុងសំណេររបស់ឯកឧត្តម នៅថ្ងៃទី២៩ ខែមេសានេះ​ដែលមានចំណងជើងថា ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា។ ឯកឧត្តមបានលើកឡើងថា ចលនាជាតិដ៏ធំធេងដើម្បីគាំទ្រព្រែកជីកហ្វូណនតេជោដែលកើតឡើងពេលនេះកំពុងបង្ហាញពីការរួបរួមរបស់ខ្មែរគ្រប់មជ្ឈដ្ឋានជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រនិងជាប្រយោជន៍ជាតិដ៏យូរអង្វែង។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ចម្លែកអីតែអ្នកនយោបាយប្រឆាំងជ្រុលនិយម ចាស់តែវស្សា តែខ្លីបញ្ញាស្មារតី ស្រាប់តែចេញមុខប្រឆាំងដោយលើកហេតុផលដូចគ្នាទាំងស្រុងទៅនឹងបរទេសដែលរារាំងគម្រោងព្រែកជីករបស់កម្ពុជា។ ការចេញមុខប្រឆាំងផលប្រយោជន៍ជាតិខ្លួនឯងកំពុងធ្វើឱ្យអ្នកនយោបាយរូបនោះ […]

ឯកឧត្តម ប៉ែន បូណា៖ សូមអ្នកធ្វើការខាងសិទ្ធិមនុស្សទាំងឡាយ មានសេចក្តីក្លាហាននិយាយពីការទទួលខុសត្រូវក្នុងការបញ្ចេញមតិ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រហូតមកទល់ពេលនេះនៅតែមានអ្នកបកស្រាយអំពីសេរីភាពបញ្ចេញមតិដោយលាក់បាំងមិនព្រមនិយាយអំពីការទទួលខុសត្រូវ និងព្រំដែននៃសេរីភាពដែលកំណត់ដោយច្បាប់ជាតិក៏ដូចជាកតិកាសញ្ញាអន្តរជាតិដែលបង្កើតឱ្យមានការភាន់ច្រឡំដ៏ធំមួយក្នុងសង្គម។ ដើម្បីកុំឱ្យមានអ្នកបន្តកេងចំណេញលើបញ្ហានេះ ក៏ដូចជាដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំបន្តទៀត ឯកឧត្តមបង្ហាញជូននូវខ្លឹមសារសំខាន់ៗមួយចំនួនដូចខាងក្រោម៖ មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវរៀបចំឡើងដោយច្បាប់។ មាត្រា១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយចែងថា ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងកថាខណ្ឌ២នៃមាត្រានេះ តម្រូវឱ្យមានករណីយកិច្ចនិងការទទួលខុសត្រូវពិសេស។ […]

ឯកឧត្តម ប៉ែន បូណា៖ សំឡេងគាំទ្ររបស់ពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃប្រជាធិបតេយ្យនៅកម្ពុជា

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានទទួលប្រជាប្រិយភាពកាន់តែខ្លាំងពីមួយអាណត្តិទៅមួយអាណត្តិ តាមរយៈសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដែលបន្តកើនឡើងឥតឈប់ឈរ។ ឯកឧត្តមបញ្ជាក់ថា ប្រជាប្រិយភាពនៅក្នុងប្រទេសឆ្លុះបញ្ចាំងតាមរយៈការបោះឆ្នោតពីរលើកចុងក្រោយ៖ ទី១គឺ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា កាលពីខែកក្កដា ឆ្នាំ ២០២៣៖ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្ររហូតដល់ទៅជាង ៨២% នៃចំនួនអ្នកបោះឆ្នោតដោយដណ្តើមបាន ១២០ អាសនៈក្នុងចំណោម១២៥ អាសនៈនៅក្នុងរដ្ឋសភា។ ចំណែកការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ កុម្ភៈកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រដល់ទៅជិត៩៥% […]

ឯកឧត្តម ប៉ែន បូណា៖ គណបក្សប្រជាជនកម្ពុជា ក្លាយជាជម្រើសតែមួយគត់មិនអាចខ្វះបានរបស់ប្រជាពលរដ្ឋខ្មែរ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាមហាជោគជ័យថ្មីមួយទៀតសម្រាប់គណបក្សប្រជាជនកម្ពុជា។ លទ្ធផលបឋមបានបង្ហាញថា គណបក្សដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានទទួលអាសនៈ ៥៥ ក្នុងចំណោម ៥៨ ដែលកើតចេញពីការបោះឆ្នោតអសកល។ ឯកឧត្តមបានរំលឹកថា កាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាបានទទួលដល់ទៅ១២០អាសនៈក្នុងចំណោម […]

ឯកឧត្តម ប៉ែន បូណា៖ ថ្វីបើរយៈពេលខ្លី តែរាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំធេង និងមានប្រជាប្រិយភាពខ្ពស់ហួសពីការស្មាន

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដំណើរការបានរយៈពេល ៦ខែ ហើយ