សប្ដាហ៍ដំបូងក្នុងខែមីនានេះ មានមនុស្ស ២១នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍!

ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី១ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កើតឡើងចំនួន៤១ករណី បណ្តាលឱ្យមានមនុស្សស្លាប់២១នាក់ និងរងរបួសធ្ងន់ស្រាល៥៥នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ របាយការណ៍លម្អិតថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន ថ្ងៃទី១មីនា មាន៥ករណី ស្លាប់១នាក់ របួស៧នាក់ ថ្ងៃទី២ មាន៦ករណី ស្លាប់៣នាក់ របួស៤នាក់ ថ្ងៃទី៣ មាន៩ករណី ស្លាប់៣នាក់ […]

ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ចេញមុខគាស់សំណុំរឿងដើម្បីជួយស្វែងរកយុត្តិធម៌ដល់កុមារីពិការជើងទាំងសងខាងដោយសារគ្រោះថ្នាក់ចរាចរណ៍ ៥ឆ្នាំមុន!

ករណីក្មេងស្រីរងគ្រោះពិការជើងទាំងសងខាងត្រូវបានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ទំនាក់ទំនងក្រុមគ្រួសារកុមារីរងគ្រោះមកជួបសាកសួរអំពីអង្គហេតុមូលហេតុ និងបានចាត់តាំងមេធាវីស្រាវជ្រាវរកសំណុំរឿងនិងទទួលជួយការពារស្វែងរកយុត្តិធម៌។ កុមារីរងគ្រោះម្នាក់ត្រូវបានគ្រូពេទ្យសម្រេចកាត់ចោលជើងទាំងពីរដែលបណ្តាលមកពីរថយន្តពីរគ្រឿងប៉ះទង្គិចគ្នាប៉ើងមកកិនជើងទាំងពីររបស់កុមារីរងគ្រោះនិងបងប្រុសបង្កើតម្នាក់ទៀតកំពុងដើរលើចិញ្ចើមថ្នល់ទៅសាលារៀន។គិតចាប់ពីថ្ងៃកើតហេតុមកទល់ពេលនេះមានរយ:ពេល៥ឆ្នាំតែកុមារីរងគ្រោះពុំដែលទទួលបានសំណងសងការខូចខាតអ្វីទាំងអស់។ ទទួលបានដំណឹងនេះក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនបានទំនាក់ទំនងអញ្ជើញទាំងក្រុមគ្រួសាររងគ្រោះមកជួបសាកសួរអំពីអង្គហេតុមូលហេតុនិងបានចាត់តាំងមេធាវីស្រាវជ្រាវរកសំណុំរឿងនិងទទួលជួយការពារស្វែងរកយុត្តិធម៌។ ជានិច្ចកាលក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនតែងប្រតិបត្តិខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចក្រោមការណែនាំចង្អុលបង្ហាញពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ក្រោមការគិតគូរគ្រប់ជ្រុងជ្រោយប្រកបដោយកិត្តិបណ្ឌិតយុត្តិធម៌ឥតលំអៀងសម្តេចទាំងទ្វេតែងតែការពារនិងជួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:ដោយគ្មានការរើសអើង។ សូមបញ្ជាក់ថារឿងរ៉ាវជីវិតរបស់ក្មេងស្រីម្នាក់បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម មានការរំជួលចិត្តអាណិតអាសូរជាពន់ពេក បន្ទាប់ពីមានអ្នកសារព័ត៌មានបានចុះទៅសម្ភាសន៍ពីស្ថានភាពរបស់ក្មួយស្រី ដែលត្រូវរងគ្រោះពិការជើងទាំងសងខាងដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។  ក្មួយស្រីពិការជើងម្នាក់នេះមានឈ្មោះ សឿង សំរង អាយុ ១០ ឆ្នាំ រស់នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីជិត ៥ឆ្នាំមុន (គាត់នៅអាយុប្រហែល ៥ឆ្នាំ) បានត្រូវរថយន្តគៀរបណ្តាលឱ្យពិការជើងទាំងសងខាង […]

ពេញមួយឆ្នាំ២០២៥ ចំនួនអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ បានថយចុះ

នៅឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថយចុះ៤៩៩លើក ស្មើ១៨% ដែលជាផ្នែកមួយដ៏ធំ នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យមានចំនួនកាន់តែតិច។ របាយការណ៍ដែល Karpit News ទទួលបាននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៥ ប្រៀបធៀបនឹងប្រចាំឆ្នាំ២០២៤ រួមមាន ៖-គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ២៣៤៥/២៨៤៤លើក ថយ ៤៩៩លើក ស្មើនឹង ១៨%-អ្នកស្លាប់ ១៤៦៧/១៥០៩នាក់ ថយ ៤២នាក់ […]

ឯកឧត្តម ស សុខា៖ សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ធំ គឺជាការឈឺចាប់បំផុតមួយ និងជាការដាស់តឿនពីសារៈសំខាន់នៃការគោរពច្បាប់ចរាចរណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញក្តីក្តុកក្តួល និងតក់ស្លុតជាខ្លាំងចំពោះសោកនាដកម្ម នៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្ដក្រុង ដឹកអ្នកដំណើរពេលយប់ ១គ្រឿង ផ្ទុកមនុស្ស ៣៧នាក់ បានក្រឡាប់ធ្លាក់ចូលក្នុងទឹក នៅចំណុចស្ពានអូរប្រសាទ ក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋយើង ស្លាប់ ១៣នាក់ និងរបួសធ្ងន់ស្រាលជាង ២០នាក់។ […]

គួរធ្វើច្បាប់ថ្មីពិសេសបន្ថែមទម្ងន់ទោសទៅលើអ្នកបើកបរស្រវឹង ហើយបុកមនុស្សស្លាប់?

កម្ពុជាគួរបង្កើនទម្ងន់ទោសទណ្ឌបន្ថែមទៀតចំពោះអ្នកបើកបរទាំងឡាយណាដែលស្ថិតក្នុងស្ថានភាពស្រវឹង ហើយបើកបុកមនុស្សស្លាប់ដែរឬយ៉ាងណា ខណៈគ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរតាមដងផ្លូវ បានកើតឡើងស្ទើរតែរៀងរាល់ថ្ងៃ។ ជាក់ស្តែង នៅវេលាម៉ោងជាង២រសៀល​ ថ្ងៃទី១៥ ខែឧសភា​ ឆ្នាំ២០២៥នេះ ​ករណីគ្រោះថ្នាក់ចរាចរណ៍បុករះនៅបណ្ដោយផ្លូវព្រះនរោត្តម មុខក្រសួងមហាផ្ទៃ អ្នកបើករថយន្ដបង្កមានឈ្មោះ ហ៊ុន ហេង មានតួនាទីជា នាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ អ្នកបើករថយន្ដបង្កក្នុងស្ថានភាពស្រវឹងជោគជាំរូបនោះ បន្ទាប់ពីបង្កហេតុបុករះ​ម៉ូតូជាច្រើនគ្រឿង កង់បី​៥គ្រឿង​ និងរថយន្ត១គ្រឿង​ ផ្ទប់ដេីមឈេី​ បណ្តាលឱ្យបុរសម្នាក់​ស្លាប់ភ្លាមៗ […]

ជាថ្មីទៀត! ករណីក្រុមឡានក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម បើកបរលឿន វ៉ាជែងគ្រោះថ្នាក់លើផ្លូវជាតិលេខ១

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ជាថ្មីថា ប្រជាពលរដ្ឋណាដែលចាប់រូបភាពបាន រាល់រថយន្តបើកបរល្មើសច្បាប់ចរាចរណ៍បំពានគ្រប់រូបភាព ជារួមមានសកម្មភាពបើកវ៉ាងជែងគ្នា ដឹកអីវ៉ាន់សំពីងសំពោង ឬក៏វ៉ាជែងកន្លែងដែលមានគំនូសប្រសព្វគ្នា បើកបរបញ្ច្រាសទិស រំលោភលើចំណែកផ្លូវលើទិសដៅម្ខាង សូមថតជាវីដេអូឱ្យជាប់នឹងផ្លាកលេខ បន្ទាប់មកសូមផ្ញើ សារ រូបភាព ព្រមទាំងវីដេអូទាំងនោះមកកាន់តេលេក្រាមអ្នកនាំពាក្យតាមរយៈលេខទូរសព្ទ ០១៤ ៧៨៩ ០១៤។ ការបញ្ជាក់ជាថ្មីនេះ បន្ទាប់ពីសាធារណជន និងអ្នកសារព័ត៌មានចាប់ផ្ដើម សំណូមពរ រិះគន់ […]

កម្មករម្នាក់ស្លាប់ និង៣៩នាក់ទៀតរងរបួស ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តក្រុងដឹកកម្មករនិយោជិតដែលមានសមាជិកសរុប៤២រូប និងរថយន្តគ្រួសារមួយគ្រឿងនៅត្រង់ចំណុចផ្លូវជាតិលេខ៤៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃពុធ ទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ ។ បើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឱ្យកម្មកររងរបួស៤០នាក់ ក្នុងនោះ ស្លាប់ម្នាក់ របួសធ្ងន់២នាក់ និងរបួសស្រាល៣៧។ ឯកឧត្តម […]

ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួនជាង២៨០០លើក ថយចុះ១៤% បើធៀបនឹងឆ្នាំ២០២៣

ក្នុងឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបមានចំនួន ២ ៨៤៤លើក ដោយថយចុះ១៤% ស្នើនឹង ៤៧៣លើក ប្រសិន​ប្រៀបធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៣ ៣១៧ លើក។ នេះបើយោងតាមរបាយការណ៍ក្នុងឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ គ.ស.ច.គ. នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងរបាយការណ៍ ដដែល […]

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនា​វ​ដល់អ្នកប្រើប្រាស់ផ្លូវ ត្រូវបើកបរគោរព​ច្បាប់ ក្នុងឱកាស​ពិធីបុណ្យចូលឆ្នាំ​ចិន

ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់សាធារណជន​ជាអ្នក​​ប្រើ​ប្រាស់ផ្លូវ ត្រូវបើកបរក្នុងស្មារតីគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។ ក្នុងសេចក្តីអំពាវនាវរបស់ខ្លួនថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ព្រោះ​ក្នុងឱកាស​ពិធីបុណ្យនា​នាតែង​តែមាន​គ្រោះ​ថ្នាក់​ចរាចរណ៍កើតឡើងដោយការបើកបរក្នុងស្ថានភាពស្រវឹង ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ អ្នករងបួស និងខូចខាតទ្រព្យសម្បត្តិ។ សូមកុំបើកបរលើសល្បឿនកំណត់ ព្រោះភាគច្រើននៃមូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តា​លម​កពី​ការបើកបរលើសល្បឿនកំណត់។ អ្នកបើកបរ […]

ក្រុមអ្នកនាំពាក្យ៖ ពាក្យថា «បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន» គឺលែងមានទៀតហើយ

ក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានធ្វើសន្និសីទសារព័ត៌មានអំពី “លទ្ធផលរយៈពេល ១ ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” ដឹកនាំដោយឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងមានការចូលរួមពី ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ, ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ, លោកជំទាវ […]

5
Promotion