អាជ្ញាធរខេត្តឧត្តរមានជ័យ ប្រគល់ផ្ទះចំនួន២០៣ខ្នង ជូនគ្រួសារភៀសសឹកស្នាក់នៅបណ្តោះអាសន្ន

រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រគល់ផ្ទះចំនួន២០៣ខ្នង ជូនគ្រួសារភៀសសឹក ក្នុងក្រុងសំរោង និងស្រុកបន្ទាយអំពិល ស្នាក់នៅបណ្តោះអាសន្ន កាលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ។ ការប្រគល់ផ្ទះនេះ មានរៀបចំពិធីចាប់ឆ្នោតបែងចែកផ្ទះ ដោយផ្ទាល់ដៃពីសំណាក់សាមីខ្លួន ដើម្បីកំណត់យកលេខផ្ទះ និងទីតាំងជាក់ស្តែង សំដៅធានាបាននូវយុត្តិធម៌ និងតម្លាភាព ។ ផ្ទះទាំង២០៣ខ្នងនេះ បានសាងសង់ឡើងតាមស្តង់ដារបច្ចេកទេស រឹងមាំ និងមានរៀបចំជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី០៩ […]

ជនភៀសសឹករងគ្រោះដោយសារទឹកភ្លៀង ផ្លាស់ទីទៅមណ្ឌលសុវត្ថិភាពថ្មី និងទទួលបានអំណោយមនុស្សធម៌បន្ទាន់ពីកាកបាទក្រហមកម្ពុជា

ដោយក្តីអាណិតអាសូរ និងមើលឃើញពីទុក្ខលំបាករបស់ប្រជាជនភៀសសឹកដែលនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ ហើយទទួលរងគ្រោះដោយទឹកភ្លៀងផងនោះ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ ដែលកំពុងស្នាក់នៅតាមជំរំសុវត្ថិភាព ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ មន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ នឹងនាំយកអំណោយមនុស្សធម៌រួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាសទ្ធាជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋានតាមរយៈកាកបាទក្រហមកម្ពុជា យកទៅចែកជូនផ្ទាល់ដៃដល់បងប្អូនប្រជាជនភៀសសឹកទាំង […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កោតសរសើរចំពោះកងទ័ពអាវសដែលជម្នះការលំបាកជួយដល់ពលរដ្ឋភៀសសឹក

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានកោតសរសើរយ៉ាងក្រៃលែងចំពោះកងទ័ពអាវសទាំងអស់ដែល ឧទ្ទិសការតស៊ូយ៉ាងខ្លាំងក្លារបស់ខ្លួន ជម្នះរាល់ឧបសគ្គ ការលំបាក និងការគំរាមកំហែងដល់អាយុជីវិត ក្នុងការបម្រើសេវាថែទាំ អប់រំ បង្ការ ព្យាបាល និងសេវាគាំទ្រសារវន្តនានា ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសប្រជាពលរដ្ឋភៀសសឹក ដែលជារួមភាគច្រើនជាស្ត្រី ទារក កុមារ មនុស្សចាស់ និងអ្នកមានពិការភាព។ ប្រការទាំងអស់នេះ បានបង្ហាញឱ្យយើងទាំងអស់គ្នាយល់ច្បាស់ពីគុណតម្លៃនៃសន្តិភាព គុណតម្លៃនៃកម្លាំងសាមគ្គីភាព […]

អន្តរាគមន៍របស់រាជរដ្ឋាភិបាលសម្រាប់ពលរដ្ឋភៀសសឹកវិលទៅលំនៅឋានវិញ នឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីពាក់កណ្ដាលខែកុម្ភៈនេះទៅ

គិតមកដល់ពេលនេះ ក្នុងចំណោមពលរដ្ឋភៀសសឹក​សរុបជាង៦សែន៤ម៉ឺន​នាក់ មានជិត​​៨៨% ស្មើនឹងជិង ៥សែន៧ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ​ខណៈអ្នកបន្តស្នាក់នៅជំរំមានជិត៨ម៉ឺននាក់។ ប្រជាពលរដ្ឋភៀសសឹកដែលកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារតែយោធាថៃព័ទ្ធរបងលួសឬទូរកុងតឺន័រដើម្បីរារាំងឃាំងដំណើររបស់ពួកគេ។ តែយ៉ាងណា ជនភៀសសឹកមិនត្រឹមតែទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអង្គទូត អង្គការអន្តរជាតិ និងបណ្តាញសារព័ត៌មានបរទេសនានាដែលបាននាំគ្នាចុះទៅជួបសម្ភាសន៍ សួរសុខទុក្ខ និងផ្តល់ការគាំទ្រទាំងសម្ភារៈនិងស្មារតី។ នាពេលថ្មីៗនេះដែរឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ច បានបន្ដដឹកនាំក្រុមការងារចំពោះកិច្ច រៀបចំ […]

ពលរដ្ឋភៀសសឹកជាង ២សែននាក់ មិនទាន់ទៅលំនៅឋានវិញ ពិសេសអ្នកនៅតំបន់ក្រហម ដែលយោធាថៃចូលកាន់កាប់ដោយខុសច្បាប់

ទោះបីស្ថានការណ៍ព្រំដែន មានភាពស្ងប់ស្ងាត់បន្ទាប់ពីភាគីកម្ពុជា-ថៃ បាននិងកំពុងបន្តអនុវត្តបទឈប់បាញ់តាំងពីថ្ងៃទី២៧ ខែធ្នូមក ប៉ុន្តែពលរដ្ឋរាប់ពាន់គ្រួសារនៅតំបន់ក្រហម ដូចជានៅចំនុចភូមិជោគជ័យព្រៃចាន់ និងបឹងត្រកួន នៅតែមិនទាន់អាចកាន់លំនៅឋានវិញបានដោយសារយោធាថៃចូលកាន់កាប់ដោយខុសច្បាប់ ថែមទាំងដាក់ទូរកុងតឺន័រ និងលួសបន្លាបិទផ្លូវមិនឱ្យអ្នកភូមិចូលទៀតផង។ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា យោងស្មារតីសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុច១ ភាគីទាំងពីរបានបន្តអនុវត្តបទឈប់បាញ់ នាំឱ្យមានភាពស្ងប់ស្ងាត់ គិតចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី៣ ដល់ម៉ោង១រសៀល […]

UN ប្រកាសបន្តជំនួយដល់ពលរដ្ឋភៀសសឹក និងគាំទ្រដល់ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃ

អង្គការសហប្រជាជាតិនៅកម្ពុជា បានប្រកាសថា បន្តជំនួយដល់ពលរដ្ឋភៀសសឹក និងគាំទ្រដល់ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃ ខណៈដែលកន្លងទៅមានពលរដ្ឋភៀសសឹកប្រមាណជាង១០ម៉ឺននាក់ហើយក្នុងខេត្តចំនួន៧ បានទទួលការគាំទ្រជាបន្តបន្ទាប់។ ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៤​ ខែធ្នូ អង្គការសហប្រជាជាតិនៅកម្ពុជា ព្រមទាំងវេទិការឆ្លើយតបមនុស្សធម៌ (HRF) បានចូលរួមជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ដើម្បីធ្វើការប៉ាន់ប្រមាណរួមគ្នាអំពីតម្រូវការបន្ទាន់របស់ពលរដ្ឋភៀសសឹក។ ក្រុមការងាចម្រុះនឹងធ្វើការដោយផ្ទាល់ជាមួយពលរដ្ឋភៀសសឹក (IDPs) និងអាជ្ញាធរមូលដ្ឋានដើម្បីស្វែងយល់បន្ថែមអំពីតម្រូវការចាំបាច់និងបន្ទាន់ ទាំងផ្នែកជម្រកស្នាក់នៅ អនាម័យ ទឹកស្អាត សុខភាព ស្បៀងអាហារ ការអប់រំ និងការគាំពារ។ លទ្ធផលនៃការប៉ានប្រមាណរួមគ្នានេះនឹងជួយរាជរដ្ឋាភិបាលកម្ពុជា […]

5
Promotion