រឿងរ៉ាវ កក្កដា សុភ័ណ្ឌ ត្រូវបានក្រុមហ៊ុនដកតំណែងពីកម្មវិធី Miss Fabulous Cambodia 2023 ទើបតែបាន ៣ ថ្ងៃប៉ុណ្ណោះស្រាប់តែពេលនេះកញ្ញា ដាវីកា ត្រូវបានប្រកាសនិងជ្រើសរើសតំណាង កម្ពុជា ដើម្បីចូលរួមក្នុងការប្រកួត Miss Fabulous Cambodia 2023 នៅប្រទេស ថៃ នៅបំណាច់ខែតុលាខាងមុខ ប៉ុន្តែមុននឹងទទួលតំណែងនេះ ដាវីកា ក៏ជាបេក្ខភាពក្នុងកម្មវិធី Miss Universe Cambodia 2023 ផងដែរ ។
Tag: តារាបង្ហាញម៉ូដ
ហង្ស សូរិយាន់ នៅតែពាក់ឆៀង និង មកុដ Miss Grand Cambodia លំដាប់រងទី ១ ទៅចូលរួមកម្មវិធីផ្សេងៗ និងត្រៀមចូលរួមប្រកួតក្នុងវិស័យបវរកញ្ញាជាថ្មី !
អស់ពេលជាច្រើនខែមកហើយដែលរឿងរ៉ាវរវាង ហង្ស សូរិយាន់ និងក្រុមហ៊ុម មហាហង្ស នៅតែមិនទាន់ដោះស្រាយចប់ ដោយសារ ហង្ស សូរិយាន់ មិនព្រមយក ឆៀង និង មកុដ ទៅសងដល់ក្រុមហ៊ុន នេះវិញ ជាក់ស្តែង ហង្ស សូរិយា នៅតែបន្តពាក់ឆៀង និង មកុដ Miss Grand Cambodia លំដាប់រងទី ១ ទៅចូលរួមកម្មវិធីនានាដោយគ្មានការញញើតឡើយ ។
ទំរាំស្រកគីឡូបានជោគជ័យ Miss Supranational Cambodia 2023 លីវ ជីលី ជួបឧបសគ្គជាច្រើន
បន្ទាប់ពីសម្រេចបំណងធំក្នុងការប្រកួតយកមកុដ Miss Supranational Cambodia 2023 កាលពីពេលថ្មីៗ គេចាប់អារម្មណ៍ឃើញថា លីវ ជីលី កាន់តែស្រស់ស្អាតប្លែក ជាពិសេសនាងបានពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងក្លាជាងពេលប្រកួត Miss Grand Cambodia 2020 នាពេលកន្លងមក ។
សុផា លីនដា ត្អូញនឹកអាជីពចាស់
តាំងពីសម្រេចចិត្តភ្ជាប់ពាក្យមានគ្រួសារមក បានធ្វើឱ្យតារាបង្ហាញម៉ូដ សុផា លីនដា បាត់មុខឈឹងពី សិល្បៈ ដោយនាងបានទៅសំងំសម្រាលកូន និង បើកអាជីវកម្មរកស៊ីជំនួសវិញ ដោយឡែកប៉ុន្មានថ្ងៃនេះ ស្រាប់តែតារាស្រីរូបនេះត្អូញត្អែរនឹកអាជីពចាស់ និងមានបំណងចង់វិលត្រឡប់មកអាជីពនេះជាថ្មី ដែលជាអាជីពក្នុងក្តីស្រមៃខ្លួន ។
ហង្ស សុរិយាន់ ស្ងប់ស្ងាត់មិនតបត ទោះបីជាក្រុមហ៊ុនប្រកាសទារប្រគល់មកុដ និងឆៀង
Miss Grand Cambodia 2022 លំដាប់រងទី១ កញ្ញា ហង្ស សុរិយាន់ បានលាលែងតំណែងច្រើនខែមកហើយ បន្ទាប់ពីមានរឿងរ៉ាវមិនសប្បាយចិត្តកើតឡើងចំពោះនាងនិងក្រុមហ៊ុន ប៉ុន្តែមកទល់ពេលនេះរឿងរ៉ាវនៅមិនទាន់ចប់សព្វគ្រប់ទៀត រហូតត្រូវបានក្រុមហ៊ុន មហាហង្ស ប្រកាសក្តែងៗ សូមឱ្យអតីតបវរកញ្ញារូបនេះយកមកុដ និង ឆៀង មកប្រគល់ឱ្យក្រុមហ៊ុនវិញ ។
សម្រាលកូនបានជិត ២ ខែ ទឹម រដ្ឋា ប្រឹងសម្រកគីឡូវិលចូលសិល្បៈវិញ ហើយត្រៀមខ្លួននឹងទៅ សហរដ្ឋអាមេរិក ដើម្បីរៀបចំពិធីមង្គលជាថ្មី !
តារាសម្តែង និង បង្ហាញម៉ូដ ទឹម រដ្ឋា សម្រាលកូនបានជិត ២ ខែហើយ ហើយនាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីវិលត្រឡប់មកាន់វិស័យសិល្បៈវិញ បន្ទាប់ពីនាងប្រឹងប្រែងសម្រកគីឡូដើម្បីបានរាងស្អាតដូចដើម ហើយអ្វីដែលពិសេសនោះ គឺ ទឹម រដ្ឋា និងស្វាមីមានគម្រោងហោះទៅ សហរដ្ឋអាមេរិក ដើម្បីរៀបចំពិធីមង្គលរបស់ខ្លួនជាលើកទី ២ តាមគម្រោងដែលបានគ្រោងទុក ។
ទើបតែឡើងកូដខ្លាំងក្នុងវិស័យសម្តែង ស្រាប់តែ សំណាង អេលីណា ប្រកាសផ្អាកពីអាជីពនេះ និងសុំធ្វើរឿងផ្ទាល់ខ្លួនមួយ !
ទើបតែឡើងកូដខ្លាំងក្នុងអាជីពសម្តែងមិនបានប៉ុន្មានផង ស្រាប់តែតារាស្រី សំណាង អេលីណា ប្រកាសផ្អាកពីអាជីពសម្តែង និងសុំពេលវេលាដើម្បីធ្វើរឿងផ្ទាល់ខ្លួនមួយ ទាន់ខ្លួននៅក្មេង ។
អត់ខ្វល់រឿងបាត់តំណែង Mister Grand Cambodia 2023 ធុល មករា ទទួលការងារច្រើនថែមទាំងត្រៀមខ្លួនប្រកួតកម្មវិធីផ្សេងៗ
បុរសសង្ហា ធុល មករា អត់ខ្វល់រឿងបាត់បង់តំណែង Mister Grand Cambodia 2023 ដោយលោកងាកមកពង្រឹងការងារជាច្រើនទៀតរបស់ខ្លួនក្នុងវិស័យសិល្បៈ បើទោះបីជាគ្មានតំណែង Mister Grand Cambodia 2023 ក្តី ក៏លោកអាចឈរជើង និងសាងកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈបានដែរ ។
បេក្ខភាព Miss Grand Cambodia 2023 អ៊ិន លក្ខិណា ប្រឹងដល់ដួលសន្លប់ក្នុងថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម
ស្របពេលដែលវិដេអូកញ្ញា អ៊ិន លក្ខិណា ខ្យល់គ ដួលសន្លប់ បន្ទាប់ពីសម្តែងក្នុងថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម បានចែកចាយនៅលើបណ្តាសង្គម ស្រាប់តែមានអ្នកខ្លះរិះគន់ និងថា នាងសម្តែង ធ្វើឈឺដើម្បទាក់ទាញចំណាប់អារម្មណ៍ តែទោះជាយ៉ាងនេះក្តី កញ្ញា អ៊ិន លក្ខិណា បានអះអាងថា នាងពិតជាមានបញ្ហាសុខភាពយ៉ាងពិតប្រាកដមែន ។
តារាបង្ហាញម៉ូដ ចាន់ គង្ការ កាន់តែសិចស៊ីខ្លាំងក្រោយចំណងស្នេហ៍ជាច្រើនឆ្នាំកាន់តែផ្អែមល្ហែម !
នាំថ្មីនេះតារាបង្ហាញម៉ូដ ចាន់ គង្ការ កាន់តែស្រស់ស្អាត និងសិចស៊ីជាងមុន ក្រោយចំណងស្នេហ៍ខ្លួននិងបុរសបរទេសរូបសង្ហារម្នាក់កាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើង តែពេលនិយាយដល់រឿងរៀបការ តារាស្រីរូបនេះ បែរជារារែកចិត្ត មិនចង់រៀបការទៅវិញ
