ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារ វីងថៅវើ នាព្រឹកថ្ងៃទី២០ ខែធ្នូនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី  បានប្រកាសលើកទឹកចិត្តដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាទាំងអស់​ ពិនិត្យរៀបចំ​ឥណទាន​ឡើងវិញដើម្បីធ្វើយ៉ាងណាងជួយ​ដល់វិស័យទេសចរណ៍​នៅកម្ពុជា ជាពិសេសវិស័យទេសចរណ៍​នៅ​ខេត្តសៀមរាប ខណៈខេត្តនេះកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ