សម្តេច ស ខេង អំពាវនាវដល់ជនរួមជាតិទាំងអស់បញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ និងសត្វកម្រ

សម្ដេច ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់ជនរួមជាតិទាំងអស់បញ្ឈប់​ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ និងសត្វកម្រ។ សម្តេចបានឲ្យដឹងថា នាពេលថ្មីៗនេះ សម្តេច បានប្រគល់សត្វពង្រូលមួយក្បាលជូនឧទ្យានសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ ។ សត្វពង្រូលអានាថាមួយក្បាលនេះបានលូនចូលមកផ្ទះរបស់សម្តេច កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ ជាមួយនឹងការរួមចំណែកដ៏តូចមួយនេះ សម្ដេច ស ខេង ក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់មេត្តាបញ្ឈប់ការលក់ […]

ព្រះមហាក្សត្រ ឧទ្ទិសឱ្យពិធី «រុក្ខទិវា» ក្លាយជាប្រពៃណីដាំដើមឈើ និងការការពារព្រៃឈើ និងសត្វព្រៃរហូតតទៅ

ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងពិធី «រុក្ខទិវា» លើកទី២៩ នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។ ព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្តួចផ្តើមរៀបចំពិធីៗរុក្ខទិវា និងសព្វព្រះរាជហប្ញទ័យ […]

ការសិក្សាស្រាវជ្រាវថ្មី រកឃើញសត្វជាច្រើនប្រភេទ ក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា

អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិល ធី ឌី ក្នុងកិច្ចសហការជាមួយក្រសួងបរិស្ថាន បានចងក្រងនូវរបាយការណ៍សិក្សាស្រាវជ្រាវជាលើកដំបូងស្តីពីជីវៈចម្រុះនៅតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា ដែលបានរកឃើញនូវប្រភេទសត្វជាច្រើនប្រភេទ ដូចជាសត្វស្វាក្តាមជាប្រភេទជិតផុតពូជ សំពោចធំ ភេរោមច្រមុះ និងខ្លាត្រីជាប្រភេទងាយរងគ្រោះ។ ការសិក្សាស្រាវជ្រាវនេះបានធ្វើឡើងនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប (២៣.៧៥០ ហិកតា) និងតំបន់រ៉ាមសារកោះកាពិ(១២.០០០ ហិកតា)។ ការរកឃើញនេះផ្តល់ជាចំណេះដឹងមូលដ្ឋានអំពីជីវៈចម្រុះក្នុងតំបន់នោះ ហើយយើងរំពឹងថានឹងអាចរកឃើញប្រភេទសត្វថ្មីៗបន្ថែមទៀតក្នុងការសិក្សាស្រាវជ្រាវនាពេលអនាគត៕

ខ្សែបណ្តាញអគ្គិសនីអូសកាត់តំបន់វាលស្មៅ ជាកត្តាគំរាមកំហែងថ្មីមួយទៀតដល់ការធ្លាក់ចុះសត្វខ្សឹបដ៏កម្រ

បច្ចុប្បន្ននេះ មានកត្តាគំរាមកំហែងថ្មីមួយទៀត ទើបនឹងកើតមានឡើងនៅក្នុងតំបន់អភិរក្សសត្វខ្សឹបស្ទោង។ នោះគឺ ខ្សែបណ្តាញចរន្តអគ្គិសនីតង់ស្យុងខ្ពស់ ដែលបានអូសកាត់តំបន់វាលស្មៅនេះ។ ក្នុងរយៈពេល ១២ខែ អង្គការសមាគមន៍អភរិក្សសត្វព្រៃកម្ពុជា និងសហគមន៍មូលដ្ឋាន បានចុះធ្វើការសិក្សាពីផលប៉ះពាល់ ក្នុងមួយសប្តាហ៍ពីរដង បានរកឃើញថា មានសត្វខ្សឹបចំនួន ៦ក្បាល បានស្លាប់ ដោយសារហោះបុកខ្សែបណ្តាញអគ្គិសនី។ នេះបើតាមការការឲ្យដឹងពីក្រុមការងារអង្គការសមាគមន៍អភរិក្សសត្វព្រៃកម្ពុជា (WCS) ផ្វព្សផ្សាយដោយអច្ឆរិយភាពនៃទន្លេមេគង្គ នាពេលថ្មីៗនេះ។ ក្រុមការងារអង្គការសមាគមន៍អភរិក្សសត្វព្រៃកម្ពុជា (WCS) ដឹកនាំដោយ លោក […]

ក្រសួងគ្រោងនឹងបំពាក់កាំមេរ៉ាបន្ថែមនៅតំបន់ជួរភ្នំក្រវាញ តាមដានសត្វព្រៃ និងពិនិត្យមើលចំណីរបស់សត្វខ្លាធំ

ក្រសួងបរិស្ថាន គ្រោងនឹងបំពាក់កាំមេរ៉ាបន្ថែមនៅតំបន់ជួរភ្នំក្រវាញ ដើម្បីតាមដានវត្តមាន និងអវត្តមានសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំដូចជាប្រើស ខ្ទីង និងជ្រូកព្រៃជាដើម

ក្រុមការងារស្រាវជ្រាវសត្វព្រៃ នឹងបង្ហាញតួលេខសត្វដំរីអាស៊ីនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

ដំរីអាស៊ីដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារប្រព័ន្ធអេកូឡូស៊ី ជាពិសេសនៅតំបន់ដែលជាដែនជម្រកព្រៃធម្មជាតិរបស់សត្វដែលមានមាឌធំមហិមានេះ។ យោងទៅលើការសិក្សាតាមរយៈDNA ដែលធ្វើឡើងក្នុងឆ្នាំ២០០៩ តំបន់ដែនជម្រកសត្វព្រៃកែវសីមាមានវត្តមានសត្វដំរីអាស៊ីប្រហែល ១០០ – ១៣០ក្បាល។ យ៉ាងណាមិញតួរលេខនេះមិនអាចបញ្ជាក់អំពីចំនួនសត្វដំរីអាស៊ី នៅក្នុងឆ្នាំ២០២៣បាននៅឡើយទេ។ តើស្រាវជ្រាវរកចំនួនសត្វដំរីអាស៊ីដែលរស់នៅក្នុងព្រៃដោយរបៀបណា? ក្រុមការងារស្រាវជ្រាវសត្វព្រៃរបស់អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំដែនជម្រកសត្វព្រៃកែវសីមា បានធ្វើការសិក្សាស្រាវជ្រាវរកចំនួនរបស់សត្វដំរីតាមវិធីសាស្ត្រធ្វើ DNAដោយជាបឋមគឺដើរស្វែងរកលាមកសត្វដំរីអាស៊ីនេះនៅក្នុងព្រៃ បន្ទាប់មក ប្រមូលយកសំណាកលាមកទាំងនេះមកធ្វើការវិភាគនៅមន្ទីពិសោធន៍។ សម្រាប់កិច្ចសិក្សាស្រាវជ្រាវនេះគឺមានរយៈពេល៦ខែ ដោយរាប់ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ខែឧសភា ឆ្នាំ២០២៣។ ចំណែកឯលទ្ធផលពីការសិក្សាវិភាគ DNA របស់សត្វដំរីអាស៊ីនៅក្នុងដែនជម្រកសត្វព្រៃកែវសីមានេះនឹងត្រូវបង្ហាញនៅឆ្នាំ២០២៤តាមរយៈមន្ទីរពិសោធន៏នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ […]

កម្ពុជា នៅតែជាប្រទេសដែលមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក

ក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជានៅតែជាប្រទេសដែលមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក ទោះបីជាចំនួនសត្វទន្សោងនៅលើពិភពលោកធ្លាក់ចុះក៏ដោយ។ កម្ពុជាត្រូវបានអ្នកជំនាញសត្វព្រៃសន្និដ្ឋានថាមានវត្តមានសត្វទន្សោងប្រមាណ ១៥០០ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ ទន្សោងដែលបងប្អូនបានឃើញនេះត្រូវបានថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងតំបន់អភិរក្សកម្ពុជា។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែមិថុនានេះ អំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមការពារ និងអភិរក្សសត្វព្រៃទាំងអស់គ្នា និងសូមនិយាយថាទេចំពោះសាច់សត្វព្រៃ! ក្នុងព្រៃ គ្មានអន្ទាក់, ក្នុងភោជនីយដ្ឋាន គ្មានសាច់សត្វព្រៃ៕

ឯកឧត្តម នេត្រ ភក្ត្រា៖ នៅពេលដែលអន្ទាក់ត្រូវបានលុបបំបាត់ នោះការសម្លាប់សត្វព្រៃក៏ត្រូវបានបញ្ឈប់ដូចគ្នា

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានមានប្រសាសន៍ថា៖ យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលកំពុងប្រព្រឹត្តឥឡូវនេះនៅខេត្តកោះកុង ហើយនឹងគ្រោងធ្វើនៅខេត្តផ្សេងទៀតដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា បានឆ្លុះបញ្ចាំងអំពីការតាំងចិត្តដ៏មោះមុតដែលមានការចូលរួមពីយើងទាំងអស់គ្នា ក្នុងការលុបបំបាត់អន្ទាក់គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា បញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ រួមជាមួយការបង្កើតនូវមុខរបរផ្សេងៗសម្រាប់ចិញ្ចឹមជីវិតជំនួសវិញ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហគមន៍មូលដ្ឋានរបស់យើង។ ឯកឧត្ដមបន្តថា ក្រសួងបរិស្ថានបានជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ស្ថាប័នពាក់ព័ន្ធរួមមាន ថ្នាក់ក្រោមជាតិ និងអាជ្ញាធរខេត្ត ក្នុងការពង្រឹងការអនុវត្តច្បាប់ដែលគាំទ្រដល់ការការពារសត្វព្រៃ និងលើកទឹកចិត្តដល់បុគ្គលគោលក្នុងស្រុក និងសហគមន៍ដទៃទៀត ក្នុងការអភិរក្សសត្វព្រៃដើម្បីអភិវឌ្ឍន៍អេកូទេសចរណ៍។ ឯកឧត្ដមបានន្ថែមទៀតថា ក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការលក់ ទិញ […]

សមត្ថកិច្ច បង្ក្រាបដកហូតសា​ច់ ​និងសំ​ណាក​សត្វព្រៃ សរុប​១៧​​គីឡូក្រាម

ក្រោយពីទទួលបានព័ត៌មានពីការលួចលក់ដូរសាច់សត្វព្រៃនៅក្នុងផ្សារបានលុង ខេត្តរតនគិរី មន្ត្រីនៃមន្ទីរបរិស្ថាន​​ខេត្ត​រតនគិរី ដោយរួមសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធបានចុះបង្ក្រាបបទល្មើសការលក់ដូរ​សាច់សត្វ​ព្រៃខុសច្បាប់​ដោយ​បានរឹបអូសសាច់សត្វព្រៃនិងសំណាកសត្វព្រៃសរុបចំនួន ១៧ គីឡូក្រាម។

5
Promotion