សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរិះគន់ចំៗទៅលើក្រុមហ៊ុន Internet មួយឈ្មោះ HOME INTERNET ឲ្យពង្រឹងសេវាអ៊ីនធើនណិតឡើងវិញ ដែលសម្តេចថា ជាក្រុមហ៊ុនមហាអន់ក្នុងការផ្តល់សេវាអ៊ីនធើណិតនៅកម្ពុជា ហើយសម្តេចថា បុគ្គលិកក្រុមហ៊ុននេះ ឫកធំជាងនាយករដ្ឋមន្ត្រីសម័យលន់ណល់ទៅទៀត។
Tag: សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន៖ ការសុំទោសរបស់ជា ប៉ូច មិនគ្រប់គ្រាន់ទេ បើនៅតែមានទំនាក់ទំនងជាមួយជនក្បត់ជាតិ ៣ជំនាន់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការសុំទោសជារបស់លោក ជា ប៉ូច ចំពោះសម្តេចនាពេលនេះ គឺមិនគ្រប់គ្រាន់ទេ ដោយសារលោក ជា ប៉ូច ជាមនុស្សក្រឡិចក្រឡុចបំផុត។ សម្តេចគូសបញ្ជាក់ថា មនុស្សណាក៏ដោយឲ្យមានទំនាក់ទំនងជាមួយជនក្បត់ជាតិ ៣ជំនាន់ (សម រង្ស៊ី មិនអាចទទួលបានការយោគយល់ពីសម្តេចនោះឡើយ។ តាមរយៈបណ្តាញសង្គមតេឡេក្រាម សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៣ […]
សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យគ្រប់ស្ថាប័នត្រូវចេះកសាងសមិទ្ធផលដោយខ្លួនឯង កុំចាំតែជំនួយ ឬកម្ចីពីបរទេស
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រាប់ឲ្យគ្រប់ស្ថាប័នត្រៀមខ្លួនក្នុងការកសាងសមិទ្ធផលនានាដោយខ្លួនឯង កុំចាំតែជំនួយបរទេស ឬកម្ចីពីប្រទេសដទៃ។
សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យបរទេសទាំងឡាយស្ងៀមស្ងាត់ ទុកឲ្យកម្ពុជាដោះស្រាយបញ្ហាប្រជាធិបតេយ្យដោយខ្លួនឯង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៅកាន់មិត្តបរទេសទាំងអស់តាមរយៈស្ថានទូតរបស់ខ្លួនកុំឲ្យលូកលាន់កិច្ចការប្រទេសក្នុងរបស់កម្ពុជា ដោយថាការលូកលាន់ទាំងនោះ វានឹងធ្វើឲ្យអ្នកជាប់គុកកាន់តែបន្តជាប់គុកទៀត។
សម្តេចតេជោ ហ៊ុន សែន៖ យើងមានមន្ទីរពេទ្យល្អហើយ ប៉ុន្តែអ្វី ដែល សំខាន់គឺត្រូវមានគ្រូពេទ្យដែលល្អទើបអាចដោះស្រាយបានបញ្ហា
សម្តេចតេជោបានគូសបញ្ជាក់ថា៖ «ឥឡូវយើងមានមន្ទីរពេទ្យល្អហើយ ប៉ុន្តែអ្វី ដែល សំខាន់ទៀតនោះគឺត្រូវមានគ្រូពេទ្យដែលល្អទើបអាចដោះស្រាយបានបញ្ហា។
សម្តេចតេជោ ហ៊ុន សែន ទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀន តែនៅរងចាំការឆ្លើយរបស់លោក ជា ប៉ូច
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀនតាមរយៈសេចក្តីថ្លែងការណ៍ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ដែលបានបញ្ជាក់ថាគណបក្សពុំមានជាប់ពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះលិខិត ឬឯកសារនានាដែលចេញដោយរូបវន្តបុគ្គល រួមទាំងលិខិតចំហរចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធៀន អញ្ជើញសម្ភោធរោងចក្រផលិតសំបកកង់រថយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
បន្ទាប់ពីអញ្ជើញទស្សនាពិព័ណ៍សមិទ្ធផលនានាដែលកើតឡើងតាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន រួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ កាត់ខ្សែបងសម្ពោធដាក់ឲ្យប្រើប្រាស់នៅរោងចក្រផលិតសំបកកង់រថយន្តស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន នឹងដាក់ខេត្ត៤ គឺខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ទៅជាប៉ូលសេដ្ឋកិច្ចទី៤
សម្តេចតេជោ ហ៊ុន សែន បានកំណត់ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ជាប៉ូលសេដ្ឋកិច្ចពិសេសទី៤ ដែលជាតំបន់មានសក្តានុពលផ្នែកកសិកម្មស្រូវ និងត្រីសម្រាប់ទាក់ទាញអ្នកវិនិយោគចិន។
សម្ដេចតេជោ ហ៊ុន សែន ៖ មិត្តចិននាំយកវត្ថុធាតុដើមចូលមកប្រទេសកម្ពុជា ដើម្បីបង្កើតការងារដល់ពលរដ្ឋខ្មែររាប់លាននាក់
ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ
សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់គោលនយោបាយឧបត្ថម្ភសាច់ប្រាក់បន្ថែមទៀតដល់កម្មការិនីមានផ្ទៃពោះ ដំបូងរហូតដល់កូនមានអាយុ២ឆ្នំា
សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យស្រ្តីមានផ្ទៃពោះ ដែលធ្វើការនៅសេដ្ឋកិច្ចក្នុងប្រព័ន្ធទទួលបានគោលនយោបាយឧបត្ថម្ភ របស់រាជរដ្ឋាភិបាល ចាប់ផ្តើមមានផ្ទៃពោះដំបូងរហូតដល់កូនមានអាយុ២ឆ្នំា។
