ស្របពេលកំពុងសម្តែងនិងច្រៀងនៅក្នុងពិធីមង្គលការមួយស្រាប់តែកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានរំលឹកពីចំណងស្នេហ៍ខ្លួននិងភរិយា ពីហ្វេនក្លាយជាស្នេហា ពីស្នេហាក្លាយជាភរិយា និងជាម្តាយរបស់កូនៗខ្លួន ។

ទស្សនិកជនភាគច្រើនកម្រនិងបានដឹងពីប្រវត្តិស្នេហារបស់កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ណាស់ ពីព្រោះលោកមិនសូវដែលនិយាយពីប្រវត្តិស្នេហ៍របស់ខ្លួនជាសាធារណៈឡើយ បើទោះបីជាលោករៀបការនិងមានកូនៗដល់ទៅ៣នាក់ក្តី ។
ថ្មីៗនេះតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានបង្ហាញប្រាប់ទៅកាន់ទស្សនិកជនតាមរយៈវិដេអូដែលខ្លីដែលខ្លួនកំពុងសម្តែងនិងច្រៀងនៅក្នុងពិធីមង្គលការមួយថា « នារីម្នាក់នេះកាលពីឆ្នាំ២០២៥ គាត់ជាហ្វេននិងជាស្នេហា ដល់ឆ្នាំ២០៩៩ គាត់ក្លាយទៅជាភរិយាខ្ញុំ បន្ទាប់មកក្លាយជាម្តាយរបស់កូនៗខ្ញុំដល់សព្វថ្ងៃ » ។
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត




