សម្តេចតេជោ ហ៊ុន សែន រំលឹករឿងរ៉ាវនៃការជួបគ្នាឡើងវិញរវាងសម្តេចជាមួយភរិយា និងសម្តេចធិបតី កាលពី៤៥ឆ្នាំមុន

សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ បានរំលឹកពីនៃការជួបគ្នាឡើងវិញរវាងសម្ដេច និងភរិយាជាមួយនឹងកូនច្បងរបស់សម្ដេចគឺនាយករដ្ឋមន្ត្រីបច្ចុប្បន្នសម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពី ៤៥ឆ្នាំមុន (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២៤)។ ក្នុងសារដែលបានបង្ហោះនៅលើបណ្ដាញសង្គមរបស់សម្ដេចតេជោនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចតេជោបានលើកឡើងថា៖ “ថ្ងៃទី២៤ កុម្ភៈ ២០២៤ នេះគឺជាខួបលើក ទី៤៥ឆ្នាំនៃការជួបគ្នាឡើងវិញរវាងខ្ញុំជាមួយ​ភរិយា និងម៉ាណែតកូនប្រុសខ្ញុំ […]

ឯកឧត្តម ហេង សួរ រម្លឹកយុវជនមកពីគ្រួសារក្រីក្រថា សម្តេចតេជោ និងសម្តេចធិបតី ជាអ្នកផ្តល់ឱកាសឱ្យមានជំនាញដើម្បីលើកកម្ពស់ជីវភាពគ្រួសារ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានផ្តាំនិងរម្លឹកទៅកាន់យុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈថា សម្តេចតេជោ ហ៊ុន សែន អតីតនាយកដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាអ្នកផ្តល់ឱកាសដល់យុវជនមកពីគ្រួសារក្រីក្រឱ្យមានជំនាញបច្ចេកទេសដើម្បីមានការងារធ្វើ និងមានមុខរបរយ៉ាងឆាប់រហ័សក្នុងការលើកកម្ពស់ជីវភាពគ្រួសារ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មិនមែនឯកឧត្តម ហ៊ុន ម៉ានី ក៏ត្រូវតែតម្លើងឋានៈជាឧបនាយករដ្ឋមន្ត្រីដែរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ទោះបីជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មិន​មែនជាមិនមែនជាឯកឧត្តម ហ៊ុន ម៉ានី ប្អូនប្រុសរបស់សម្ដេចក៏ដោយ ក៏ត្រូវតែតម្លើងឋានៈជាឧបនាយករដ្ឋមន្ត្រីដែរ។ សម្តេចធិបតី បានថ្លែងថា ការតម្លើងឋានៈឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី ដើម្បីសម្រួលដល់ឋានានុក្រមការងារ ផ្តល់ទម្ងន់ និងប្រសិទ្ធភាពការងារ ក្នុងកិច្ចការងារកម្រែទម្រង់។ សម្តេចធិបតីបានបញ្ជាក់ទៀតថា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណនេះមានការងារច្រើនដែលត្រូវទទួលខុសត្រូវ និងចាត់ចែងជាជំនួយទៅដល់នាយករដ្ឋមន្ត្រី។ ដូច្នេះការងារកំណែទម្រង់នេះ […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលផ្តោតលើការពង្រីកសមិទ្ធផលវិជ្ជមាន និងខិតខំកែលម្អកាត់បន្ថយចំណុចអវិជ្ជមាន

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ ក៏ដូចជារាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ផ្តោតជាសំខាន់លើ ទី១.ការបង្កើតសមិទ្ធផលថ្មីឱ្យបានច្រើន និងទី២. ខិតខំកែលម្អចំណុចអវិជ្ជមានជាប្រចាំ។ សម្តេចធិបតីបានថ្លែងក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិថ្មីប្រកាន់គោលជំហរពីរ គឺនិរន្តន៍ភាព និងសុគតភាព […]

កំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy ចូលរួមគាំទ្រយ៉ាងពេញទំហឹងនូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន

ទន្ទឹមនិងការអំពាវនាវរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញថាមានមន្រ្តីណាម្នាក់ មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែងនោះ បានធ្វើឱ្យកំពូលតារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្ម Galaxy Navatra ជាច្រើនរូប បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់នេះ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឲ្យកម្ពុជាមានភាពម្ចាស់ការ និងអាចដកដង្ហើមដោយខ្លួនឯងលើគ្រប់វិស័យ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាមិនបោះបង់ទេកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តដៃគូអភិវឌ្ឍន៍ តែកម្ពុជាចង់ឲ្យមានភាពម្ចាស់ការ និងបង្កើនសមត្ថភាពទៅដកដង្ហើមដោយខ្លួនឯងលើគ្រប់វិស័យ។ ក្នុងនោះ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ កម្ពុជាចង់ក្លាយទៅជាប្រទេសមានសមត្ថភាពអាចធ្វើផ្លូវល្បឿនលឿន ធ្វើស្ពានដោយខ្លួនឯងទាំងលុយ និងអ្នកសាងសង់។ សម្តេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារ តេជោសែន» និងបិទ​សន្និបាត​បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នារសៀលថ្ងៃទី២១ ខែកុម្ភៈ […]

តារាចម្រៀង ជុំ លីណូ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

(ភ្នំពេញ)៖ លោក ជុំ លីណូ តារាចម្រៀងប្រចាំក្នុងផលិតកម្ម Galaxy Navatra បានប្រកាសសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញមានមន្រ្តីណា មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង

តារាចម្រៀង ខាន់ ជេមស៍ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

(ភ្នំពេញ)៖ លោក ខាន់ ជេមស៍ តារាចម្រៀងប្រចាំក្នុងផលិតកម្ម Galaxy Navatra បានប្រកាសសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញមានមន្រ្តីណា មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង

កំពូល តារាចម្រៀង ខេម ផ្តាំផ្ញើទៅដល់ពលរដ្ឋគ្រប់រូបត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន 

លោក ខេម តារាចម្រៀងដ៏មានប្រជាប្រិយភាពនៅក្នុងផលិតកម្ម Galaxy Navatra បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋគ្រប់រូបឱ្យចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ

កំពូលតារាចម្រៀងឧកញ៉ា ខេមរ សិរីមន្ត គាំទ្រចំពោះបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេច ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន

តាមរយៈវីដេអូរយៈពេលជាង៣០វីនាទី ដែលផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត បានគាំទ្រចំពោះបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនដែលកើតមាននៅកម្ពុជា