បទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលបានការគាំទ្រយ៉ាងផុលផុស

ក្រសួង-ស្ថាប័ន អង្គការ សមាគម គណបក្សនយោបាយ យុវជន និងមហាជនគ្រប់ស្រទាប់ បានគាំទ្រវិធានការម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ថ្លែងក្នុងពិធីបិទសន្និបាត​បូក​សរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ បានណែនាំគ្រប់ក្រសួង ស្ថាប័ន […]

ក្រុមអ្នកនាំពាក្យ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មិនមានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលានស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា ទេ

ក្រុមអ្នកនាំពាក្យរបស់ខុទ្ទកាល័យនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សេចក្តីបំភ្លឺព័ត៌មាន ស្តីពី ការផ្សព្វផ្សាយព័ត៌មានតាមណ្តាញផ្សព្វផ្សាយសង្គមនានា ដែលបានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានជាប់ពាក់ព័ន្ធនឹង ក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី។ ក្នុងសេចក្តីបំភ្លឺបានឲ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានការផ្សព្វផ្សាយព័ត៌មានជាវីដេអូខ្លីៗមួយចំនួននូវសម្ដីរបស់ ឧកញ៉ា ឡេង ចាន់ណា តាមបណ្តាញផ្សព្វផ្សាយសង្គមនានា ដោយបានលើកឡើងនូវឈ្មោះ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដរាបណាខ្ញុំនៅជានាយករដ្ឋមន្ត្រី ខ្ញុំមិនឯកភាពឲ្យមានការវិនិយោគដាំកញ្ឆាឡើយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហើបថាមានអ្នកមកសុំច្បាប់វិនិយោគដាំកញ្ឆា ខណៈប្រទេស​ជិតខាងមានការដាំដើម្បីបម្រើឲ្យវិស័យសុខាភិបាល។ សម្តេចធិបតីបញ្ជាក់ថា ប្រទេសគេធ្វើជារឿងរបស់គេ សម្រាប់សម្តេច ដរាបណាសម្តេចនៅជានាយករដ្ឋមន្ត្រី សម្តេចមិនឯកភាពឲ្យមានច្បាប់វិនិយោគនេះនោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤៕ អត្ថបទ៖ អក្ខរា

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់គោលការណ៍ឲ្យបណ្តេញមន្ត្រីរាជការស៊ីវិល ដែលពាក់ព័ន្ធគ្រឿងញៀន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ ផ្តល់គោលការណ៍ឲ្យបណ្តេញមន្ត្រីរាជការស៊ីវិលចេញពីក្របខណ្ឌ បើជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ សម្តេចបញ្ជាក់ថា នេះជាការពន្លាតនៃការអនុវត្តទូទាំងមន្ត្រីរាជរដ្ឋាភិបាលតែម្តង ពោលគឺទាំងមន្ត្រីរាជការស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យតែរកឃើញថាមានការប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន ត្រូវបណ្តេញចេញពីក្របខណ្ឌ។ សម្តេចបញ្ជាក់ថា គ្មានការអនុគ្រោះទៀតទេក្នុងជួររាជរដ្ឋាភិបាល ដែលពាក់ព័ន្ធគ្រឿងញៀន ហើយនេះជាវិធីសាស្ត្រមួយក្នុងការសម្អាតចកក្នុងបឹង។ ទន្ទឹមនេះ សម្តេចបានណែនាំឲ្យក្រសួងក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈចែករំលែកទិន្នន័យគ្នាចំពោះមន្ត្រីដែលត្រូវបានបណ្តេញចេញ ដើម្បីកុំឲ្យទៅជ្រកនៅស្ថាប័នផ្សេងទៀត។ សម្តេចធិបតី […]

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ៖ សកម្មភាពការទូតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែសកម្មខ្លាំងដដែលក្នុងរយៈពេល ៦ខែមកនេះ

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ក្នុងរយៈពេល ៦ខែប៉ុណ្ណោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជោគជ័យពេញលេញក្នុងការសម្របខ្លួនទៅក្នុងឆាកអន្តរជាតិ តាមរយៈការទូតមួយសកម្មឡើងជាលំដាប់ តាមរយៈនយោ​បាយមួយដែលពង្រីកមិត្តភាពថ្មី និងពង្រឹងមិត្តភាពចាស់ និងតាមរយៈការអនុវត្តការទូតសេដ្ឋកិច្ចមួយដើម្បីស្វែងរកប្រយោជន៍មកឱ្យប្រជាជាតិកម្ពុជា។ ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ មានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងបន្តអនុវត្តការទូតសេដ្ឋ​កិច្ច​មួយយ៉ាងសកម្មនៅឆ្នាំ២០២៤ នេះ។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលគ្មានផែនការកំណត់ចំនួនប្រជាជនរស់នៅទីក្រុងភ្នំពេញនោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា “រាជរដ្ឋាភិបាលមិនមានផែនការលើករាជធានីភ្នំពេញ ទៅទីតាំងផ្សេងនោះទេ គឺមានតែពង្រឹងនៅនឹងកន្លែង។ នៅតំបន់អាស៊ានមានការលើកទីក្រុង ឬរាជធានី ទៅកន្លែងផ្សេងៗ តែកម្ពុជាមិនមានទេ ហើយយើងក៏គ្មានផែនការកំណត់ចំនួនប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង/រាជធានី មិនមានការកំណត់មិនឱ្យពលរដ្ឋមានកូន និងមិនមានផែនការហាមប្រជាពលរដ្ឋដែលមានលទ្ធភាពទិញយានយន្តជិះនោះដែរ”។ សម្តេចធិបតីបានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និង ផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបលើកទី៦៩ នៃការបង្កើតកាកបាទក្រហមកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អបអរសាទរខួបលើកទី៦៩ នៃការបង្កើតកាកបាទក្រហមកម្ពុជា ( ១៨ កុម្ភៈ ១៩៥៥ – ១៨ កុម្ភៈ ២០២៤ )។ កាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ដែលនៅក្នុងរយៈពេលនោះ មានឈ្មោះថា «សមាគមជាតិកាកបាទក្រហមខ្មែរ»។ ការបង្កើតសមាគមជាតិកាកបាទក្រហមខ្មែរ គឺបានធ្វើឡើងក្រោយកម្ពុជាបានទទួលឯករាជ្យជាតិ និងជាការអនុវត្តតាមគោលគំនិតរបស់ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យពង្រីកបន្ថែមលើវិស័យចំនួន៣ ជាមួយហ្វីលីពីន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួបនេះ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបើកការដ្ឋានស្ថាបនាជាផ្លូវការ ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា នៅថ្ងៃទី១៩កុម្ភៈ

គិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានជាង ២ភាគរយហើយ ខណៈដែលពិធីបើកការដ្ឋានស្ថាបនាផ្លូវការ នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាមេរិក និងប្រើរយៈពេល​សាងសង់ ៤២ខែ ដោយប្រើឥណទានសម្បទានពីប្រទេសចិន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដាក់ខ្លួនល្ងង់ច្រើន នឹងនាំឱ្យចេះកាន់តែច្រើន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មនុស្សនៅជុំវិញសម្តេច ដែលលូតលឿន គឺការចេះសិក្សាពីខ្លួនឯង ដកស្រង់ចំណុចខ្វះខាតរបស់ខ្លួន ហើយប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឯង។ សម្តេចធិបតី បញ្ជាក់ថា កាន់តែឆ្ងល់ច្រើន ដាក់ខ្លួនល្ងង់ច្រើន នឹងនាំឱ្យចេះកាន់តែច្រើន។ សម្តេចធិបតីបានបញ្ជាក់ថា អ្នកដែលចេះវាយតម្លៃខ្លួនឯង ហើយចេះពង្រឹងខ្លួនឯងនូវចំណុចខ្សោយ នោះហើយនឹងធ្វើឲ្យខ្លួនឯងជោគជ័យ។ សម្តេចចបន្តថា បើមិនរៀនពីខ្លួនឯង ទៅរកគ្រូជោគជ័យមកពីណា ក៏ជួយមិនបានដែរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ […]