សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទឹកចិត្តឱ្យ ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងធនធានទឹក និងឧតុនិយម និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញពីដែនសមត្ថកិច្ចរបស់ខ្លួន ចៀសវាងការជាន់សមត្ថកិច្ចគ្នា ដែលធ្វើ ឱ្យរាំងស្ទះ ឬ យឺតយ៉ាវដល់ការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នឹងបន្តអភិវឌ្ឍន៍តាមភូមិឃុំឲ្យក្លាយទៅជាបុរីជនបទ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមានគោលដៅកសាងបុរីជនបទ ដែលជាគម្រោងរៀបចំភូមិឋានប្រជាពលរដ្ឋតាមទីជនបទឱ្យល្អប្រសើរ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បន្តិចទៀត មានបុរីជនបទ ដែលសហការគ្នារវាងស្ថាប័នពាក់ព័ន្ធ ព្រោះបុរីជនបទ សំដៅរៀបចំភូមិ ឃុំ ឲ្យសមរម្យសម្រាប់ប្រជាពលរដ្ឋរស់នៅទាំងជីវភាព កិតិ្តយស និងលទ្ធភាពដែលអាចធ្វើបានដូចជាការកសាងផ្លូវ […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសធ្វើការជិតស្និទ្ធជាមួយលោក ពូទីន ដើម្បីបង្ហាញពីសករាជថ្មីនៃទំនាក់ទំនងកម្ពុជា-រុស្សី
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើសារលិខិតអបអរសាទរ និងជូនពរ លោក វ្ល៉ាឌីមៀ ពូទីន ដែលបន្ដជាប់ឆ្នោតជា ប្រធានាធិបតីជាប់ឆ្នោតសហព័ន្ធរុស្ស៊ីជាថ្មី។ តាមរយៈសារលិខិតអបអរសាទរ និងជូនពររផ្ញើជូនលោក វ៉ា្លឌីមៀ ពូទីន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានសម្តែងការអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនលោក ពូទីន ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋបន្តជាប់ឆ្នោតជាប្រធានាធិបតីសហព័ន្ធរុស្ស៊ីសម្រាប់អាណត្តិថ្មីនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត […]
នាយករដ្ឋមន្ត្រី៖ កុំវ៉ៃអួគ្រូពេទ្យទាំងអស់ នៅកន្លែងណា ប្រទេសណាក៏គ្មានល្អឥតខ្ចោះនោះដែរ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កុំវ៉ៃអួ គ្រូពេទ្យខ្លះមិនល្អ តែគ្រូពេទ្យច្រើនណាស់មានវិជ្ជាជីវៈល្អ, នៅកន្លែងណា ប្រទេសណាក៏គ្មានល្អឥតខ្ចោះនោះដែរ។ សម្តេចបានថ្លែងនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល។ សម្តេចធិបតី បានគូសបញ្ជាក់ថា គណៈវិជ្ជាជីវៈសុខាភិបាលមានតួនាទីសំខាន់ណាស់ ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធ ផ្តល់សេវាថែទាំសុខភាព នៅផ្នែកសាធារណៈ និងឯកជន និងផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹង […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋមន្ត្រីសុខាភិបាលបង្កើនបរិមាណថ្នាំលើសឈាម និងទឹកនោមផ្អែម ដល់ពលរដ្ឋ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់គោលការណ៍ណែនាំដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាលធ្វើយ៉ាងណា ដេញថ្លៃថ្នាំក្នុងឆ្នាំនេះ ឲ្យធានាគុណភាព និងតម្លៃសមរម្យ ដើម្បីរុញទៅដល់មូលដ្ឋាន។ សម្តេចណែនាំឲ្យគិតគូរពីថ្នាំដែលសំខាន់ដូចជាថ្នាំលើសឈាម និងទឹកនោមផ្អែម ដែលអាចត្រូវបង្កើនបរិមាណមួយចំនួនឲ្យទៅប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ដាច់ស្រយោលកុំឲ្យគាត់ពិបាកឡើងចុះ ព្រោះនេះជាជំងឺអចិន្ត្រៃយ៍ ដែលធ្វើយ៉ាងណាត្រូវកាត់បន្ថយ។ សម្តេចធិបតីបានថ្លែងនៅរសៀលថ្ងៃទី១៩ មីនា ឆ្នាំ២០២៤ ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ ”។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្លាប់បានឲ្យដឹងថា រាជរដ្ឋាភិបាលកំពុងទម្លាក់ថវិកាទិញថ្នាំដែលប្រជាពលរដ្ឋត្រូវការដូចជា ថ្នាំលើសឈាម […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បុណ្យទន្លេបញ្ចប់ទៅ តែនៅមានព្រឹត្តិការណ៍ដ៏អស្ចារ្យបន្ទាប់ទៀតនៅប្រាសាទអង្គរវត្ត
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី១៩ ខែមីនានេះ អបអរសាទរពិធីបុណ្យទន្លេលើកទី ៨ រយៈពេលបីថ្ងៃនៅលើទឹកដីនៃក្រុងសៀមរាប បានបញ្ចប់ទៅដោយភាពជោគជ័យ ដែលមានប្រជាជន ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តយ៉ាងច្រើនកុះករពោរពេញដោយក្តីសប្បាយរីករាយ។ សម្តេចធិបតីបានបន្តថា នៅខេត្តសៀមរាប នៅមានព្រឹត្តិការណ៍ដ៏អស្ចារ្យបន្ទាប់ទៀត គឺព្រឹត្តិការណ៍សមរាត្រីអង្គរ ដែលត្រូវបានគេស្គាល់ថាជាពេលវេលាដែលព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងទាក់ទាញ ទេសចរជាតិ និងអន្ដរជាតិមកកំសាន្ដនៅខេត្តសៀមរាបកាន់តែច្រើនស្របតាមយុទ្ធនាការណ៍ “ទស្សនាសៀមរាប ឆ្នាំ២០២៤”។ សូមបញ្ជាក់ផងដែរថា […]
មន្ត្រីរដ្ឋបាលខេត្តព្រះវិហារចំនួន ១២៥រូប មិនបានរកឃើញសារធាតុញៀននោះទេ
រដ្ឋបាលខេត្តព្រះវិហារ បានអនុវត្តដោយម៉ឺងម៉ាត់នូវបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន
ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានគណបក្សភឿថៃ ជជែកពីអ្វីខ្លះ?
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា ( Paetongtarn Shinawatra) អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃ និងជាប្រធានគណបក្សភឿថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកជំទាវ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួនថា ក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានក្លាយជាគោលដៅទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្ម ដ៏គួរឱ្យទាក់ទាញមួយក្នុងតំបន់អាស៊ី
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ជាមួយសុខសន្តិភាព កម្ពុជាបានក្លាយជាគោលដៅទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្ម ដ៏គួរឱ្យ ទាក់ទាញមួយក្នុងតំបន់អាស៊ី, ជាពិសេសបានធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករ ដ៏សំខាន់ក្នុងរយៈពេល៣០ឆ្នាំ ចុងក្រោយនេះ ក្នុងការចូលរួមជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា ឱ្យកើនឡើងប្រមាណ១៣ដង ចាប់ពីឆ្នាំ១៩៩៣-២០២៣។ សម្តេចធិបតី បានថ្លែងក្នុងពិធីបើកពិធីបុណ្យទន្លេលើកទី៨ នៅក្នុងខេត្តសៀមរាប នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ។ ដោយភ្ជាប់ទៅនឹងអនុស្សាវរីយ៍របស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លើទឹកដីអង្គរកាលពីឆ្នាំ១៩៨៧ […]

