សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកជំទាវ Jutta Urpilainen ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការភាពជាដៃគូអន្តរជាតិ (European Commissioner for International Partnerships) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកជំទាវ Jutta Urpilainen […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យការសាងសង់ព្រលានយន្តហោះតេជោតាខ្មៅ
នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមីនានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញត្រួតពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
អនុស្សរណៈនៃការយោគយល់ចំនួន៤ ត្រូវបានចុះហត្ថលេខាក្នុងវេទិការដ្ឋាភិបាលឌីជីថល លើកទី១ ឆ្នាំ២០២៤
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤ និងពិពណ៌បច្ចេកវិទ្យាឌីជីថល ដែលវេទិកានេះរៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មុំថ្មី១ “បច្ចេកវិទ្យា” ដែលជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ បន្ថែមពីលើមុំទាំង៤ […]
កម្ពុជា នៅតែបន្តការគាំទ្របេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន ឱ្យបានជោគជ័យ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Ann Mills-Griffiths ប្រធានសហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកស្រី Ann Mills-Griffiths បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងវប្បធម៌ យកចិត្តទុកដាក់លើការប្រើប្រាស់ទម្រង់សម្លៀកបំពាក់ប្រពៃណី
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងវប្បធម៌ យកចិត្តទុកដាក់លើការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណី ខណៈសម្តេចកត់សម្គាល់ថា បច្ចុប្បន្នមហាជន ជាពិសេសយុវជនកំពុងពេញនិយម និងមោទនភាពខ្ពស់ក្នុងការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណី ប៉ុន្តែការយល់ច្រឡំពីទម្រង់ និងរបៀបរបបប្រើប្រាស់នៅមានភាពស្រពិចស្រពិលបង្កភាពភ័ន្តច្រឡំ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី២៦ ឆ្នាំ២០២៤ និងអញ្ជើញក្នុងពិធីពិសាអាហារសាមគ្គីផងដែរ នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ គួរកត់សម្គាល់ថា នាឱកាសពិធីបុណ្យប្រពៃណីជាតិធំៗនានា គេសង្កេតឃើញពលរដ្ឋស្ទើរតែគ្រប់រូប […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពាក្យស្រឡាញ់វប្បធម៌ជាតិ ងាយស្រួលនិយាយ តែត្រូវមានចំណេះដឹង និងចូលរួមលើកស្ទួយគ្រប់រូបភាព
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា “ពាក្យគោរពស្រឡាញ់វប្បធម៌ជាតិ ជាពាក្យងាយស្រួលនិយាយ ប៉ុន្តែដើម្បីឲ្យមានការគោរពស្រឡាញ់ពិតប្រាកដ ជាដំបូង ត្រូវមានចំណេះដឹង ត្រូវយល់ដឹងឲ្យបានល្អអំពីសិល្បៈវប្បធម៌ជាតិ និងការចូលរួមគ្រប់រូបភាពដល់ការការពារ និងលើកស្ទួយវប្បធម៌ជាតិ”។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី២៦ ឆ្នាំ២០២៤ និងអញ្ជើញក្នុងពិធីពិសាអាហារសាមគ្គីផងដែរ នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ សម្តេចធិបតី […]
ឯកឧត្តម សូ ណារ៉ូ៖ រដ្ឋាភិបាលកម្ពុជា តាមថែរក្សាគាំពារពលរដ្ឋខ្មែរនៅក្រៅប្រទេស មិនមែនជាការជ្រែតជ្រែកនោះទេ
រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា មិនបានធ្វើសកម្មភាពណាមួយជ្រែតជ្រែត ក្នុងកិច្ចការផ្ទៃក្នុងរបស់អូស្ត្រាលី ឬសហគមខ្មែរនៅអូស្ត្រាលីនោះទេ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា តាមថែរក្សាគាំពារពលរដ្ឋខ្មែរទាំងអស់នៅក្រៅប្រទេស។ ប្រការនេះមានន័យថា ពលរដ្ឋខ្មែរដែលមានសញ្ជាតិអូស្ត្រាលីក្តី អាមេរិកក្តី បារាំងជាដើម នៅតែរក្សាសញ្ជាតិខ្មែរ ដោយមិនបានលះបង់សញ្ជាតិដើមចោលឡើយ ដូច្នេះរដ្ឋាភិបាលបានសិទ្ធិក្នុងការតាមថែរក្សាគាំពារពលរដ្ឋទាំងនោះ។ នេះជាការលើកឡើងរបស់ ឯកឧត្តម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ អំពីលទ្ធផលនៃ […]
ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម ឯកភាពពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវលឿន ភ្នំពេញ-បាវិត-ហូជីមិញ
ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម បានសម្រេចឯកភាពគ្នា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវលឿន ភ្នំពេញ-បាវិត-ហូជីមិញជាដើម
សភាពាណិជ្ជកម្មកម្ពុជា-វិទ័ររៀ ចុះ MOU លើឯកសារចំនួន២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី
សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវិទ័ររៀ នៃប្រទេសអូស្រ្តាលី កាលព្រឹកថ្ងៃ ទី៥ មីនា ២០២៤ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) លើឯកសារចំនួន២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត
កម្ពុជា និងឥណ្ឌូនេស៊ី បន្តរួមគ្នាបង្កេីនកិច្ចសហប្រតិបត្តិការលេីវិស័យសក្ដានុពលផ្សេងទៀត
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយ ដែលថ្នាក់ដឹកនាំទាំងពីរមានជំនួបទ្វេភាគីជាថ្មី ក្រោយពីជំនួបទ្វេភាគីនៅរដ្ឋធានីហ្សាការតាប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៣។ […]

